ភ្នំពេញ តារាចម្រៀងស្រីវ័យក្មេង ចំរើន សុភ័ក្រ ប្រចាំផលិតកម្ម រស្មីហង្សមាស ទទួលបានការគាំទ្រខ្លាំងមែនទែនទៅលើ បទចម្រៀងបែបមនោសញ្ចេតនា និងញាក់ក្នុងពេលបច្ចុប្បន្ននេះ។

ជាមួយគ្នានេះដែរ តារាចម្រៀងស្រី ដ៏មានប្រជាប្រិយភាពរូបនេះ មិនត្រឹមតែទទួលបានការគាំទ្រ ទៅលើ បទចម្រៀង នោះទេ សូម្បីតែរូបរាង ខាងក្រៅរបស់នាងព្រមទាំងស្ទាយ៍តុបតែងខ្លួន ក៏មានការចាប់អារម្មណ៍ខ្លាំងណាស់ដែរ ពីសំណាក់មិត្តៗយុវវ័យ។

ជាក់ស្ដែង បើផ្អែកទៅលើការបង្ហោះរូបជាច្រើន របស់តារាចម្រៀងស្រីវ័យក្មេងកញ្ញា ចំរើន សុភ័ក្រ នៅលើគណនីហ្វេសប៊ុកផ្លូវការ របស់ខ្លួន​នាពេលកន្លងមក ធ្វើឲ្យបណ្ដាអ្នកគាំទ្រ ដឹងថា នាង ស្រលាញ់ជាមួយនឹងពណ៌មួយ ដែលគ្រប់យ៉ាងលើខ្លួននាង សុទ្ធតែពណ៌នោះ។

នៅក្នុងនោះ នាង តែងបានបង្ហាញសម្លៀកបំពាក់ និងគ្រឿងលេងខ្លួនជាមួយនឹងពណ៌ លឿង សូម្បីបន្ទប់គេង ក៏នាងលាបពណ៌នេះផងដែរ។ គួរឲ្យដឹងផងដែរថា ពណ៌លឿងដែលកញ្ញា ចំរើន សុភ័ក្រ តែងតែតុបតែងនោះ មិនមែនក្នុងពេលថ្មីៗនោះទេ ពោលគឺស្រលាញ់តាំងតែពីនាង មិនទាន់ចូលប្រឡូកក្នុងសិល្បៈមកម្ល៉េះ៕

តោះដើម្បីជ្រាបច្បាស់ទៅទស្សនាទាំងអស់គ្នា៖

ចំរើន សុភ័ក្រ 
ចំរើន សុភ័ក្រ 
ចំរើន សុភ័ក្រ 
ចំរើន សុភ័ក្រ 
ចំរើន សុភ័ក្រ 
ចំរើន សុភ័ក្រ 
ចំរើន សុភ័ក្រ 
ហាងរបស់ចំរើន សុភ័ក្រ ក៏ពណ៌លឿងដែល 
បន្ទប់របស់ ចំរើន សុភ័ក្រ
ចំរើន សុភ័ក្រ 
ចំរើន សុភ័ក្រ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចំរើន សុភ័ក្រ