៣ ចំណុច ស្រីៗពពោះត្រូវធ្វើ ដើម្បីបង្ការកុំឲ្យកូន​មានជំងឺបេះដូងពីកំណើត!

//s5.kh1.co/dd/dd5bf0b9458a4d9c435c87a894405e232f26a498.jpg
នារី

 ០៧-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ជំងឺ​បេះដូង​ពី​កំណើត ជា​ជំងឺ​​ដែល​កើត​មាន​តាំង​ពី​ទារក​នៅ​ក្នុង​ផ្ទៃ​ម្តាយ​ម្លេះ ដោយសារ​តែ​បេះដូង​ទារក​វិវត្ត​ខុស​ប្រក្រតី​ផ្នែក​ណា​មួយ។ មាន​មូលហេតុ​សំខាន់ ៣ ដែល​ជម្រុញ​ឲ្យ​ទារក​មាន​ជំងឺ​បេះដូង​ពី​កំណើត នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សុខ ជួរ ប្រធាន​ដេប៉ាតឺម៉ង់​ជំងឺ​បេះដូងនៃ​មន្ទីរពេទ្យ​កាល់ម៉ែត និង​ជា​ប្រធាន​សមាគម​គ្រូពេទ្យបេះដូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើម្បី​បង្ការ​កូន​កុំ​ឲ្យ​មាន​ជំងឺ​បេះដូង​ពី​កំណើត ម៉ាក់ៗ​ចាំបាច់​ត្រូវ​ប្រុង​ប្រយ័ត្ន​ពេល​មានផ្ទៃពោះ ដែល​ខាង​ក្រោម​នេះ​ជា​គន្លឹះ​សំខាន់ៗ​ដែល​ម៉ាក់​ចាំ​បាច់​ត្រូវ​ធ្វើ​ឲ្យ​បាន។

១- កុំ​ប្រើ​ថ្នាំ​ផ្តេស​ផ្តាស

ក្រៅ​ពី​វេជ្ជបញ្ជា ម៉ាក់ៗ​មិន​ត្រូវ​ញ៉ាំ​ថ្នាំ​អ្វី​ផ្សេង​ផ្តេសផ្តាស​នោះ​ទេ។ កាលណា​ញ៉ាំ​ថ្នាំ​ផ្តេសផ្តាស​ដោយ​គ្មាន​វេជ្ជបញ្ជា ទោះ​ជា​ថ្នាំ​ពេទ្យ ឬ​ថ្នាំ​បុរាណ​ក្តី អាច​ប៉ះពាល់​ដល់​ការ​វិវត្ត​គភ៌​ក្នុង​ផ្ទៃ និង​ធ្វើ​ឲ្យ​កូន​មាន​ជំងឺ​បេះដូង​ពី​កំណើត។

២- ញ៉ាំ​អាហារ​ឲ្យ​បាន​គ្រប់​គ្រាន់

ការ​ញ៉ាំ​អាហារ​ចម្រុះ​មុខ​ឲ្យ​បាន​គ្រប់​គ្រាន់ អំឡុង​ពពោះ ជា​រឿង​ចាំបាច់ ដើម្បី​ឲ្យ​កូន​ក្នុង​ផ្ទៃ​លូតលាស់​បាន​ល្អ។ កាលណា​ស្រីៗ​ពពោះ​ខ្វះ​ជីវជាតិ ពិសេស​ខ្វះ​ជាតិ​ដែក និង​អាស៊ីដ​ហ្វូលិច អាច​ធ្វើ​ឲ្យ​កូន​កើត​មក​មាន​ជំងឺ​បេះដូង​ពី​កំណើត។

៣- មាន​ជំងឺ​ត្រូវ​ទៅ​ពេទ្យ​បន្ទាន់

ទោះ​ជា​មាន​ជំងឺ​អ្វី​ក៏​ដោយ មិន​ថា​គ្រុន​ក្តៅផ្តាសាយ​នោះ​ទេ ស្ត្រី​មាន​ផ្ទៃពោះ​ចាំបាច់​ត្រូវ​ទៅ​ពេទ្យ​ពិនិត្យ​សុខភាព និង​លេប​ថ្នាំ​តាម​គ្រូពេទ្យ​ណែនាំ ហើយ​​បើ​ម៉ាក់ៗ​កើត​​​​ជំងឺ​​​ឆ្លង​មួយ​ចំនួនទៀត ពិសេស​ជំងឺ​ស្អូច​ទៀត​រឹត​តែ​គ្រោះ​ថ្នាក់ និង​ប៉ះពាល់​ដល់​ការ​លូតលាស់​របស់ទារក ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​បន្ទាន់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T