ដល់ម្លឹង?? ដើម្បីទិញ Zaha Everton ដាក់សំណើ ថែមកីឡាករឆ្នើម ២រូប បូកជាមួយនឹងទឹកប្រាក់…..!!

//s6.kh1.co/e8/e80510b13683e5d3c81bc0b8af9203dbc2d4b7b3.jpg
កីទ្បា

 ០៧-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

អង់គ្លេស៖ ក្លិបបាល់ទាត់ដែលកំពុងលេងនៅក្របខណ្ឌកំពូលរបស់អង់គ្លេស Everton បានដាក់សំណើសុំទិញខ្សែប្រយុទ្ធរបស់ Crystal Palace កីឡាករ Wilfried Zaha ដោយគិតជាកញ្ចប់ទំហំទឹកប្រាក់ប្រមាណជា ១០០លានផោន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Wilfried Zaha
  កីឡាករ Wilfried Zaha

អ្នកចាត់ការទូទៅរបស់ Everton លោក Marco Silva មានបំណងចង់បាន Zaha មកលេងនៅកីឡដ្ឋាន Goodison ដើម្បីពង្រឹងតំបន់ខាងលើរបស់ក្រុមសម្រាប់រដូវកាលក្រោយក្នុងការប្រជែងជាមួយក្លិបដ៏ទៃ។

Everton បានដាក់សំណើក្នុងទំហំទឹកប្រាក់ ៦៥លានផោន បូកថែមជាមួយកីឡាករសំខាន់ ២រូបគឺ Cenk Tosun និង James McCarthy ទៅឲ្យ Crystal Palace ដើម្បីចរចាទិញ Zaha ឲ្យបានមុនទីផ្សារដោះដូរកីឡាករនៅអង់គ្លេសបិទ។

កីឡាករ James McCarthy
កីឡាករ James McCarthy
កីឡាករ Cenk Tosun
កីឡាករ Cenk Tosun

គួរបញ្ជាក់ដែរថា Zaha ក៏ធ្លាប់ជាគោលដៅរបស់លោក Unai Emery ក្នុងការនាំចូល Arsenal ផងដែរ ប៉ុន្តែដោយសារតែចរចាតម្លៃខ្លួនមិនត្រូវ Arsenal បានបង្វែរទិសដៅទៅទិញកីឡាករ Nicolas Pepe ក្នុងតម្លៃបំបែកកំណត់ត្រាក្លិប ៧២លានផោន៕

ប្រភព៖ The Sun

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T