រីករាយជាមួយតម្លៃសំបុត្រ ០ ដុល្លាររាប់លានសន្លឹកពី Vietjet សម្រាប់ផ្លូវហោះហើរទាំងអស់!

//s6.kh1.co/ea/eae678d629498a74bb6970b50448f20cf0473229.jpg
សង្គម

 ០៧-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ អ្នកដំណើរទាំងអស់នឹងទទួលបានឱកាសក្នុងការហោះហើរពីប្រទេសវៀតណាម ទៅកាន់គោលដៅអន្តរជាតិនានា នារដូវស្លឹកឈើជ្រុះនាពេលខាងមុខនេះ ក្រោយពីក្រុមហ៊ុនអាកាសចរណ៍ Vietjet ផ្តល់ជូនសំបុត្រក្នុងប្រមូសិន ដែលមានតម្លៃចាប់ពី ០ (សូន្យ) ដុល្លារអាមេរិក។ Vietjet អញ្ជើញរាល់អ្នកដំណើរទាំងអស់ឲ្យចូលរួមទទួលយកសំបុត្រហោះហើរជាច្រើន ចាប់ពីម៉ោង ១២:០០ ថ្ងៃត្រង់ ដលម៉ោង ២:០០ រសៀល នៅចន្លោះថ្ងៃទី៦ ដល់ទី៨ ខែសីហា ឆ្នាំ២០១៩។ សំបុត្រហោះហើរទាំងនេះ អាចប្រើបានគ្រប់ពេលទាំងអស់ ចាប់ពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Vietjet 
Vietjet 

សំបុត្រ​ក្នុង​ប្រមូ៉​សិន​ទាំង​អស់ មាន​សុពល​ភាព​សម្រាប់​រាល់​​ការ​ហោះហើរ​អន្តរ​ជាតិ​ទាំង​អស់​របស់ Vietjet ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ផ្លូវ​ហោះហើរ​​ដែល​ភ្ជាប់​រវាង​​ប្រទេសកម្ពុជា និង​វៀត​ណាម​ផង​ដែរ រួម​ជា​មួយ​នឹង​ជម្រើស​​ក្នុង​ការ​​ធ្វើ​ដំណើរ​ទៅ​កាន់​គោល​ដៅផ្សេង​ទៀត​ដូច​ជា ជប៉ុន កូរ៉េ​ខាង​ត្បូង តៃ​វ៉ាន់ ហុង​កុង ថៃ សិង្ហ​បុរី មីយ៉ាន់​ម៉ា ម៉ា​ឡេ​ស៊ី ឥណ្ឌូ​នេស៊ី (កោះ​បាលី) និង​​រាល់​ផ្លូវ​ហោះហើរ​ទាំង​អស់​ដែល​ប្រតិ​បត្តិ​ដោយ Thai Vietjet​។ អ្នក​ដំណើរ​ទាំង​អស់​ដែល​ចង់​​​ហោះ​ហើរ​ពី​ប្រទេស​វៀត​ណាមទៅ​កាន់​ប្រទេស​ជប៉ុន អាច​​ទទួល​បាន​សំបុត្រ​ដែល​មាន​តម្លៃ​ ០ (សូន្យ) ដុល្លារ អំឡុង​ពេល​​១​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​៦ ដល់​ទី​៨ ខែសីហា​​​នេះ​។

សំបុត្រ​ហោះហើរ​ទាំង​អស់​អាច​រក​ជាវ​បាន​​នៅ​លើ​រាល់​បណ្តាញ​ទាំង​អស់​របស់ Vietjet ដូច​ជា​​លើ​គេហ​ទំ​ព័រ www.vietjetair.com តាម​រយៈ​កម្ម​វិធី​ដំឡើង​លើ​ទូរ​ស័ព្ទ «Vietjet Air» ឬ​​លើ​​បណ្តាញ​សង្គម Facebook តាម​រយៈ www.facebook.com/vietjetvietnam ដោយ​គ្រាន់​តែ​​ចុច​ទៅលើ​ប្រអប់​ដែលមាន​ពាក្យ​ថា «Booking»​។ ការ​ទូទាត់​ប្រាក់​ផ្សេង​ៗ អាច​ធ្វើ​ឡើង​យ៉ាង​ងាយ​ស្រួល​តាម​រយៈ​សមា​គម Vietjet SkyClub ដោយ​ការ​​​ប្រើ​កាត Visa/ MasterCard/ AMEX/ JCB/ KCP/Union​។

នេះ​គឺ​ជា​ឱកាសមាស​មួយ​ក្នុង​ការ​ទទួល​​បាន​សំបុត្រ​ហោះហើរ​បែប​សន្សំ​សំ​ចៃ​បំផុត​ដែល​ត្រូវ​បាន​ផ្តល់​ឲ្យ​​ដោយ​ក្រុមហ៊ុន Vietjet​។ ក្រុមហ៊ុន​អាកាស​ចរណ៍​ជំនាន់​ថ្មីមួយ​នេះ កំពុង​តែ​ពង្រីក​បណ្តាញ​ហោះហើរ​របស់​ខ្លួន ដោយ​អ្នក​ដំណើរ​នានា មក​ពី​ប្រទេស​កម្ពុជា អាច​ធ្វើ​ហោះ​ហើរ​ពី​ខេត្ត​សៀម​រាប ទៅកាន់​ទីក្រុង​ហា​ណូយ​ និង​បន្ត​ធ្វើ​ដំណើរ​ទៅកាន់​កន្លែង​ដ៏​មាន​ប្រជា​ប្រិយ​ភាព​ជាច្រើន​ទៀត​ទូ​ទាំង​អាស៊ី ឬ​គោល​​ដៅ​ទេស​ចរណ៍​ដ៏ល្បី​ល្បាញ​ជាច្រើន ក្នុង​ប្រទេស​វៀត​ណាម ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ ទីក្រុង​ហូ​ជី​មិញ ទីក្រុង Da Nang កោះ​ភូ​កុក ទីក្រុង Nha Trang ទីក្រុង Hai Phong និង​កន្លែង​ជាច្រើន​ទៀត​ផងដែរ​។

អតិថិជនរបស់ Vietjet 
អតិថិជនរបស់ Vietjet 

Vietjet ប្រតិ​បត្តិការ​ហោះហើរ​​​ដោយ​ផ្តោត​លើ​តម្លៃ​ស្នូល​ដ៏សំខាន់​​ៗ​រួម​មាន «សុវត្ថិ​ភាព សុភ​​មង្គល តម្លៃ​ទាប​សម​រម និង​ភាព​​ទៀង​ទាត់​​ពេល​វេលា» ហើយ​ក្រុមហ៊ុន​អាកាស​ចរណ៍​មួយ​នេះ ពិត​ជា​មាន​មោទ​ន​ភាពក្នុង​ការ​ផ្តល់​ជូន​គុណ​ភាព​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​ដំណើរ ក្នុង​នោះ​​រាប់ប​ញ្ចូល​ទាំង​ការ​ហោះ​​​ហើរ​ជា​មួយនឹង​យន្ត​ហោះ​ថ្មី ជា​មួយ​នឹង​កៅអី​អង្គុយ​ប្រកប​ដោយ​ផា​សុខ​ភាព និង​ជម្រើស​នៃ​មុខ​ម្ហូប​ក្តៅ​​ៗ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ចំនួន​ ៩ ​លើកនៅលើ​យន្ត​ហោះ ដែល​បម្រើ​ដោយ​បុគ្គ​លិ​ក​ដ៏​រួស​រាយ​រាក់​ទាក់​របស់ Vietjet​។ អ្នក​ដំណើរ​ទាំង​អស់ ក៏​មាន​ឱកាស​ក្នុង​​ការ​ទទួល​បាន​អត្ថ​ប្រយោជន៍​ជា​ច្រើន​ផ្សេង​ទៀត នៅមុន​ពេល អំឡុង​ពេល និង​បន្ទាប់​ពី​ការ​ហោះហើរ​ផងដែរ​។

Vietjet គឺ​ជាក្រុមហ៊ុន​អា​កាស​ចរណ៍​ដំបូង​គេ​​របស់​វៀត​ណាម ដែល​ប្រតិ​បត្តិ​​ក្នុង​នាម​​ជា​ក្រុមហ៊ុន​អាកាស​ចរណ៍​ជំនាន់​ថ្មី​មួយ ដែល​ផ្តល់​នូវ​​សេវា​កម្ម​​​បែប​សន្សំ​សំ​ចៃ បត់​បែន និង​ជាច្រើន​កម្រិត​ផ្សេង​ៗ​គ្នា ដើម្បី​បំពេញ​តម្រូវ​ការ​របស់​អតិ​ថិ​ជន​។ ក្រុមហ៊ុន Vietjet ត្រូវបានចាត់ថ្នាក់ថា​ «ជាក្រុមហ៊ុនអាកាសចរណ៍​ល្អ​បំផុត​សម្រាប់ការ​គិត​ថ្លៃ​សេវា​ដឹកជញ្ជូនទាប​បំផុត ឆ្នាំ2018 – 2019» និងបានទទួលរង្វាន់សុវត្ថិភាពខ្ពស់បំផុតលំដាប់ផ្កាយ៧ នៅឆ្នាំ២០១៨ ដោយគេហទំព័រដាក់ពិន្ទុសុវត្ថិភាពនិងផលិតផលតែមួយគត់របស់ពិភពលោកឈ្មោះថា  AirlineRatings.com ។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក៏ត្រូវបានចាត់ថ្នាក់ជា​ក្រុមហ៊ុនអាកាសចរណ៍មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​អាកាសចរណ៍​ល្អបំផុតទាំង ៥០ របស់ពិភពលោក​ក្នុង​ឆ្នាំ២០១៨ ផងដែរ សម្រាប់​​ភាពរឹងមាំផ្នែក​ហិរញ្ញប្បទាន និងប្រតិបត្តិការ ដែលការ​ចាត់ថ្នាក់នេះធ្វើឡើង​ដោយ Airfinance Journal។

ក្រុម​ហ៊ុន Vietjet ប្រតិ​បត្តិ​ការ​ហោះ​ហើរ​ប្រចាំ​ថ្ងៃ​ចំនួន​ ៤០០​​​ លើក ដោយ​ដឹក​​អ្នក​ដំណើរ​ច្រើន​ជាង​៨០​​ លាន​នាក់ មក​ទល់​ពេល​នេះ ខណៈ​ដែល​ផ្លូវ​ហោះ​ហើរ​ចំនួន​ ១២៩ ខ្សែ កំពុង​តែ​គ្រប​ដណ្តប់​ទិស​ដៅ​ជាច្រើនទូ​ទាំង​វៀត​ណាម និង​ទិស​ដៅ​អន្តរ​ជាតិដូច​ជា ជប៉ុន ហុង​កុង សិង្ហ​បុរី កូរ៉េ​ខាង​ត្បូង តៃ​វ៉ាន់ ចិន ថៃ មីយ៉ាន់​ម៉ា ម៉ា​ឡេ​ស៊ី និង​កម្ពុជា​៕

(*) មិន​រាប់​បញ្ចូល​ពន្ធ និង​តម្លៃ​​ផ្សេង​ៗ

(**) មិន​រាប់​បញ្ចូល​បុណ្យ​ជាតិ​របស់​វៀត​ណាម។

ទំនាក់​ទំនង​ព័ត៌មាន:
អ៊ី​ម៉ែល: [email protected]
លេខ​ទូរ​ស័ព្ទ: +855 93 324283

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T