តាមពិត ពីដំបូង តារាថៃល្បីៗទាំងនេះ ធ្វើរឿងបែបនេះសោះ ទើបឈានជើងចូលសិល្បៈបាន

//s4.kh1.co/34/3403cb94ca689e6cecf97f53aeba4f0220dd7ea0.jpg
តារា & កម្សាន្ដ

 ០៧-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ថៃ៖ បើនិយាយពីវិស័យសិល្បៈ ប្រចាំប្រទេសថៃ​ គឺមានតារាជាច្រើនដួង ដែលសុទ្ធសឹងតែពោរពេញដោយទេពកោសល្យដ៏សម្បូរបែប និងមានរូបសម្បត្តិស្រស់ សង្ហាមិនចាញ់គ្នានោះទេ ជាពិសេស មានតារាលំដាប់ជួរមុខមិនតិចនាក់នោះទេ បានសាងភាពល្បីល្បាញ ទៅក្រៅប្រទេសជាច្រើនថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក៏មានមហាជនជាច្រើន ចង់ជ្រាបយ៉ាងអន្ទះសារ ពីជំហានដំបូងដែលបណ្ដាលឲ្យតារាទាំងនោះ សម្រេចចិត្តឈានចូលប្រឡូកក្នុង វិស័យសិល្បៈ​។ ខាងក្រោមនេះ នឹងបង្ហាញពីកត្តាដែលអាចឲ្យតារាលំដាប់កំពូល៣រូប ពេលចូលសិល្បៈដំបូងៗ។

ចង់ជ្រាបថា មានតារាណាខ្លះ តាមដានទស្សនាខាងក្រោម៖​

១៖ Aum Patchrapa

ដូចដែលប្រិយមិត្តបានជ្រាប យ៉ាងច្បាស់រួចមកហើយ​ពី Aum ដែលជាតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព និងមានសមត្ថភាពសម្ដែង បានយ៉ាងល្អ។ តាមពិតទៅ ជំហានដំបូងក្នុងសិល្បៈគឺតារារូបនេះ បានចូលរួមប្រកួតប្រជែងក្នុងកម្មវិធី« Miss Hack» តាំងពីឆ្នាំ១៩៩៧មកម្ល៉េះ។ បន្ទាប់មកដោយឃើញថា Aum ជាតារាដែលមាន ទាំងរូបសម្ផស្ស និងសមត្ថភាពទៀតនោះ នាងក៏បានដើរតួក្នុងបទចម្រៀងរបស់ Ton Aphakorn ធ្វើឲ្យអ្នករាល់គ្នា ស្គាល់នាងកាន់តែច្បាស់។​ចាប់តាំងពីពេលនោះមក កេរ្តិ៍ឈ្មោះរបស់នាង កាន់តែមានការគាំទ្រខ្លាំងឡើងជាលំដាប់ រហូតមកដល់សព្វថ្ងៃ។

Aum Patchrapa
Aum Patchrapa

២៖​ Mario Maurer

បើក្រឡេកមើលជំហានដំបូង ដែលបណ្ដាលឲ្យតារាសម្ដែងប្រុស​ Mario បានឈានជើងចូលវិស័យនេះ អាចគិតថាជារឿង មិនគួរឲ្យជឿក៏បាន ព្រោះនៅពេលនោះ មានបុគ្គលិកដែលជាភ្នាក់ងារផ្នែកបង្ហាញម៉ូត បានជួបរូបគេដោយចៃដន្យ បន្ទាប់មក​ដោយឃើញ រូបសម្បតិស្រស់សង្ហារនិងចិត្តស្រលាញ់សិល្បៈផងនោះ ទើបជំរុញឲ្យតារាប្រុសរូបនេះ ចាប់ផ្ដើមការងារក្នុងវិស័យនេះ នៅពេលដែលគេមានវ័យ១៦ឆ្នាំ។ ការងារដំបូងរបស់​Mario គឺធ្វើជាតារាថតម៉ូត និងផ្សាយពាណិជ្ជកម្មជាដើម។

Mario Maurer
Mario Maurer

៣៖ Nadech Kugimiya

បើនិយាយពីកត្តា ដែលធ្វើឲ្យតារាសម្ដែងប្រុសថ្ពាល់ខួចរូបនេះ បានប្រឡូកក្នុងវិស័យិល្បៈក៏ស្ទើរតែមិនគួរឲ្យជឿដែរ ព្រោះជាការជួបដោយចៃដន្យ ជាមួយនឹងអ្នកចាត់ការដ៏ល្បីឈ្មោះ A- Supachai តែប៉ុណ្ណោះ។ បន្ថែមពីនេះ ដោយចិត្តចង់ធ្វើការងារសិល្បៈផង បានជម្រុញឲ្យ Nadech បានទៅរៀនជំនាញសម្ដែងអស់រយៈពេល២ឆ្នាំ មុនចាប់ផ្ដើមឈានជើងចូលក្នុងសិល្បៈ៕

Nadech Kugimiya
Nadech Kugimiya
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T