ធ្លាប់ជួយ នាង គន្ធា ម្តងហើយ ពេលនេះ អ៊ីណូ ចង់ជួយដល់ លៀង ចាន់ឡា ដោយចង់ធ្វើបែបនេះ!

//s6.kh1.co/e3/e3cc699a130eec5ea5e2565e3050dfdb58b27dd9.jpg
តារា & កម្សាន្ដ

 ០៧-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ខណៈពេលព័ត៌មានរបស់បេក្ខភាព X Factor Cambodia កញ្ញា លៀង ចាន់ឡា កំពុងតែល្បី ដោយមានមហាជនជាច្រើននាំគ្នា ជួយលើកទឹកចិត្ត និងជួយជាសម្ភារៈផ្សេងៗ ដើម្បីជួយលើកសម្រស់របស់នាងថែមទៀតនោះ ស្រាប់តែតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក អ៊ីណូ បានចេញមុខ បង្ហាញពីអារម្មណ៍ខ្លួន និងមានកាដូពិសេសសម្រាប់បេក្ខភាពរូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ លោក អ៊ីណូ បានសរសេរសារយ៉ាងវែង បង្ហោះនៅក្នុងផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា៖ 

“មិនថាជាប់ឬធ្លាក់មិនមានបញ្ហានោះទេ ខ្ញុំសូមជួយគាត់បន្តិចបន្ទួចដោយទឹកចិត្តតាមសមត្ថភាពខ្ញុំ សូមទំនាក់ទំនងលេខគាត់ មកកាន់ខ្ញុំបាទអ៊ីណូ។ ខ្ញុំនឹងនិពន្ធបទភ្លេងថ្មី ជូនគាត់២បទ ទុកជាអនុស្សាវរីយ៍ សម្លេងល្អពីធម្មជាតិពីរោះ សំខាន់ការកែខៃបន្តិចតើ ប៉ុន្តែបងចង់ឲ្យប្អូនខំប្រឹង ដើម្បីឲ្យបានជាប់ជាប់រហូតគ្រប់វគ្គ រហូតដល់វគ្គផ្តាច់ព្រ័ត្ត បងក៏ធ្លាប់ស្គាល់អារម្មណ៍អ្នកក្រដែរ ទោះបីពេលនេះបងមិនទាន់មានបានខ្លាំងក៏ដោយ តែអារម្មណ៍ខ្វះព្រឹក ខ្វះល្ងាចរស់នៅម្នាក់ឯងឆ្ងាយពីប៉ាម៉ាក់ស្គាល់ហើយ ច្រៀងមួយថ្ងៃបាន៤$ ទៅ ៥$ ប៉ុណ្ណោះ ( បងផ្តោតនិយាយតែរឿងជីវិតប្អូនទេណា មិនបានប៉ះពាល់ដល់ប្អូនៗណាទេ ) សូមឲ្យជោគជ័យទាំងអស់គ្នា អូនអូន ស៊ូស៊ូ ប្អូន”។

គួររម្លឹកដែរថា កាលពីប៉ុន្មានឆ្នាំកន្លងទៅ លោក អ៊ីណូ ធ្លាប់ជួបបេក្ខភាពមួយរូបគឺកញ្ញា នាង គន្ធា ដែលជាបេក្ខភាព ក្នុងកម្មវិធីលំដាប់ពិភពលោករបស់ប៉ុស្តិ៍ហង្សមាសដូចគ្នា ដោយនិពន្ធ​បទចម្រៀងឲ្យនាង ហើយមិនត្រឹមតែប៉ុណ្ណោះ លោកថែមទាំងជួយជ្រោមជ្រែងនាងរហូតបានចូលធ្វើជាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេថែមទៀត។ ដូច្នេះហើយ ទាំងនេះបានធ្វើឲ្យមហាជនទន្ទឹងមើលថា តើវាសនារបស់ លៀង ចាន់ឡា អាចដូចកញ្ញា នាង គន្ធាទេ ក្រោយពីមានការចេញមុខពីលោក អ៊ីណូបែបនេះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

អ៊ីណូ
អ៊ីណូ
អ៊ីណូ និងនាងគន្ធា
អ៊ីណូ និងនាងគន្ធា
លៀង ចាន់ឡា
លៀង ចាន់ឡា
សាររបស់ អ៊ីណូ
សាររបស់ អ៊ីណូ
អ៊ីណូ
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T