ក្រុមការងារ OPPO Photography Academy ចូលរួមអបអរចំពោះការដាក់បញ្ចូលប្រាសាទកោះកេរ្តិ៍ទៅក្នុងអង្គការ UNESCO!

//s4.kh1.co/37/3777112826d24ce5428b52179112575c7d87faf2.jpg
សង្គម

 ០៧-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ វាជាមោទនភាពមួយសម្រាប់ក្រុមការងារ OPPO Photography Academy ដែលទើបតែត្រលប់មកពីបំពេញបេសកកម្មស្វែងរកវប្បធម៌ខ្មែរដ៏ចំណាស់ និងមិនអាចកាត់ថ្លៃបាននៅតំបន់ប្រាសាទកោះកេរ្តិ៍មិនទាន់បានប៉ុន្មានសប្តាហ៍ផង ស្រាប់តែទទួលបានដំណឹងថាប្រាសាទកោះកេរ្តិ៍ដែលមានទីតាំងស្ថិតនៅឃុំស្រយង់ ស្រុកគូលែន នៃខេត្តព្រះវិហាររបស់កម្ពុជា បន្សល់ដោយបុព្វបុរសខ្មែរ នាពេលនេះត្រៀមខ្លួននឹងបញ្ចូលក្នុងសម្បត្តិបេតិកភណ្ឌពិភពលោករបស់​អង្គការ UNESCO  បន្ទាប់ពីតំបន់ប្រាសាទសំបូរព្រៃគុហ៍នៅខេត្តកំពង់ធំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រាសាទកោះកេរ្តិ៍ថតដោយក្រុមការងារ OPPO Photography Academy
ប្រាសាទកោះកេរ្តិ៍ថតដោយក្រុមការងារ OPPO Photography Academy

វាជាដំណឹងដ៏គួរឲ្យរីករាយបំផុតសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល និងកូនខ្មែរជំនាន់ក្រោយ នៅពេលនេះពួកគេកាន់តែត្រូវបានពិភពលោកទទួលស្គាល់ និងមើលឃើញតាមរយៈប្រាង្គប្រាសាទចំនួន៤សំខាន់ៗ ដែលមានតម្លៃមិនអាចកាត់ថ្លៃបានដូចជា ប្រាសាទអង្គវត្ត ប្រាសាទព្រះវិហារ តំបន់ប្រាសាទសំបូរព្រៃគុហ៍ និងចុងក្រោយនេះគឺអាចជា តំបន់ប្រាសាទកោះកេរ្តិ៍ ដូច្នេះយើងចាំមើលថា ក្រសួងសាម៉ី គឺក្រសួង វប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា នឹងធ្វើអ្វីជាបន្ត។ ទាំងនេះគឺជារូបថតដ៏អស្ចារ្យ ដែលផ្តិតយកមកដោយក្រុមការងារ OPPO Photography Academy កាលពីពេលថ្មីៗកន្លងទៅ។ នៅពេលដែលបងប្អូនបានពិនិត្យមើលរូបភាពទាំងនេះហើយ មានអារម្មណ៍ដូចម្តេចដែរ?  

ប្រាសាទកោះកេរ្តិ៍ថតដោយក្រុមការងារ OPPO Photography Academy
ប្រាសាទកោះកេរ្តិ៍ថតដោយក្រុមការងារ OPPO Photography Academy

សម្រាប់ខ្ញុំពិតជារំភើបខ្លាំងណាស់ចំពោះរូបភាពប៉ុន្មានសន្លឹកនេះ ព្រោះវាបានបង្ហាញពីភាពអស្ចារ្យរបស់ខ្មែរកាលពីសម័យមុន ក្នុងការកសាងប្រាង្គប្រាសាទធំៗ និងជាប់បានយូរ។ មិនតែប៉ុណ្ណោះខ្ញុំមានអារម្មណ៍ថាពិតជាចង់ទៅទស្សនាផ្ទាល់ថែមទៀតផង។ យោងតាមការឲ្យដឹងរបស់ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថាការ​រៀប​ចំឯក​សារ​សម្រាប់បញ្ចូលប្រាសាទ​កោះកេរ្តិ៍ទៅ​ជា​សម្បត្តិបេតិកភណ្ឌពិភពលោក គឺ​ត្រូវ​ប្រើរយៈពេល​វែង​ ពីព្រោះបច្ចុប្បន្នការ​រៀបចំដាក់ប្រាសាទ​ណាមួយចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺមាន​ភាព​ពិបាក​ជាង​មុន​ខ្លាំង ដោយសារតែលក្ខខណ្ឌរបស់​អង្គការ UNESCO មានការរឹតបន្តឹង​ជាងមុន។

លោកជំទាវបានអះអាងបន្ថែមថា បើទោះបីជាមានការ​លំបាកក្តី ​ក៏ក្រុម​មន្រ្តី​ជំនាញ​នៅ​តែបន្តការងារ​នេះ​ទាំង​នៅ​ថ្នាក់ជាតិ​ និង​ថ្នាក់​អន្តរជាតិ ហើយការរៀបចំឯក​សារទាំង​នេះ​អាច​ប្រើ​ប្រាស់ពេលវេលាប្រមាណ​ជា៤ឆ្នាំ ទើបការងារនេះត្រូវចប់រួច​រាល់។ រូបលោកជំទាវផ្ទាល់ក៏បានបង្ហាញ​នូវក្ដីរំពឹងថា ប្រាសាទ​កោះកេរ្តិ៍នឹងអាច​ចូល​ជាសម្បត្តិបេតិកភណ្ឌពិភពលោកបាន ​ព្រោះប្រាសាទ​​កោះកេរ្តិ៍មាន​សក្តានុពលដ៏ធំធេងដែលគ្មានគូប្រៀប គឺ​ជា​អតីតរាជធានីរបស់ខ្មែរពិតប្រាកដ ហើយក្នុងនាមសមាគមថតរូប OPPO Photography Academy ដែលស្រលាញ់វប្បធម៌ខ្មែរ និងជួយផ្សព្វផ្សាយវប្បធម៌ខ្មែរគ្មានដែនកំណត់ សូមចូលរួមជាកម្លាំងចិត្តដ៏មហិមាដល់លោកជំទាវ និងកូនខ្មែរទាំងអស់ទទួលបានជោគជ័យក្នុងការងារដាក់បញ្ចូលប្រាសាទនេះ។

ប្រាសាទកោះកេរ្តិ៍ថតដោយក្រុមការងារ OPPO Photography Academy
ប្រាសាទកោះកេរ្តិ៍ថតដោយក្រុមការងារ OPPO Photography Academy
ប្រាសាទកោះកេរ្តិ៍ថតដោយក្រុមការងារ OPPO Photography Academy
ប្រាសាទកោះកេរ្តិ៍ថតដោយក្រុមការងារ OPPO Photography Academy

សូមបញ្ជាក់ថា ប្រាសាទ​កោះកេរ្តិ៍មាន ៧ជាន់ កម្ពស់៣៥ម៉ែត្រ កសាងឡើងតាំងពីសម័យបុរាណទុកសម្រាប់ជាការគោរពបូជាតាមលទ្ធិព្រហ្មញ្ញ ​ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ អំឡុងឆ្នាំ(៩២៨-៩៤២ប្រាសាទនេះកសាងឡើងក្នុងគោលបំណងដើម្បីឧទ្ទិសថ្វាយព្រះឥសូរតាមបែបព្រហ្មញ្ញសាសនា។ ប្រាសាទ​​នេះមានឈ្មោះដើមថា ឆកគគីរ ផៃ្ទដីគោកគគីរ ដោយសព្វថៃ្ងគេហៅថា អតីតរាជធានីកោះកែរ មានផៃ្ទដីទំហំ ២៥៦ គីឡូម៉ែត្រក្រឡា រួមមានបណ្តុំប្រាសាទតូចៗចំនួន៩៨នៅបរិវេណនោះផងដែរ។ តួប្រាសាទទាំងនោះមិនបានសង់ជាប់ៗគ្នានោះទេពោលគឺនៅដាច់ៗពីគ្នាចាប់ពី១គីឡូម៉ែត្រទៅ៣ ឬ៤គីឡូម៉ែត្រហើយក៏​មាន​ប្រាសាទ​ខ្លះ​ត្រូវ​រង​ការខូចខាត​បាត់​បង់ក​ប់​ក្នុង​ដី​ខ្លះ​ដែរ ដែលជាភាពអស្ចារ្យមួយក្នុងការជម្រុញឲ្យយើងទាំងអស់គ្នាចូលរូមថែរក្សាការពារជាដាច់ខាត។  ប្រសិនបើលោកអ្នកចង់ទស្សនារូបភាពបន្ថែមដែលថតដោយស្នាដៃកូនខ្មែរពិតៗ ប្រកបដោយគំនិតច្នៃប្រឌិតខ្លាំង សូមចូលទៅកាន់ Page ផ្លូវការរបស់ OPPO Photography Academy តាមរយៈ Link នេះ https://web.facebook.com/oppoacademykh/

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T