ខ្លោចចិត្ត! អាណិតឆ្កែ Husky មួយក្បាល ត្រូវម្ចាស់បោះបង់ចោលជាង២ខែ សល់តែស្បែកដណ្ដប់ឆ្អឹង សង្ស័យថា ស៊ីលាមកខ្លួនឯងដើម្បីរស់ (មានវីដេអូ)

//s6.kh1.co/82/821f4a717ff09d54039d5b7e3c10beca4fe60e09.jpg
សង្គម

 ០៦-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ម៉ាឡេស៊ី៖ សត្វឆ្កែ Husky ដ៏គួរឲ្យស្រលាញ់មួយក្បាល ត្រូវបានជួយសង្គ្រោះជីវិតជាថ្មី ក្រោយត្រូវម្ចាស់បោះបង់ចោលក្នុងផ្ទះជួល អស់ពេលជាច្រើនខែ និងត្រូវបានគេសង្ស័យថា វាអាចរស់បានដោយសារតែស៊ីលាមកខ្លួនឯងធ្វើជាអាហារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ឆ្កែ Husky
ឆ្កែ Husky

បើយោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា សត្វឆ្កែ Husky មួយក្បាលនេះ ត្រូវបានម្ចាស់របស់វាទុកចោលនៅក្នុងផ្ទះជួលមួយកន្លែង (ឬអាផាតមិនជួល) ក្នុងរដ្ឋ Johor ប្រទេសម៉ាឡេស៊ី អស់រយៈពេលប្រមាណជា២ខែមកហើយ ប៉ុន្តែជាសំណាងល្អ ដែលត្រូវបានម្ចាស់ផ្ទះប្រទះឃើញកាលពីថ្ងៃទី១ សីហា កន្លងទៅនេះ។

ឆ្កែ Husky
ឆ្កែ Husky

វាត្រូវបានគេសង្ស័យថា ទំនងជាស៊ីលាមកខ្លួនឯងដើម្បីរស់ជីវិត។ ព្រោះជាក់ស្ដែង ម្ចាស់ផ្ទះជួលនោះពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលបើកទ្វារចូលទៅពិនិត្យមើលក្នុងផ្ទះជួលរបស់ខ្លួន ក៏ស្រាប់តែប្រទះឃើញឆ្កែ Husky នេះ ស្ថិតក្នុងសភាពស្គមស្គាំង ថ្ងូររកជំនួយ យ៉ាងគួរឲ្យអាណិត និងមានទាំងលាមក នោម និងរបស់របររាយប៉ាយក្នុងផ្ទះ ដែលត្រូវបានម្ចាស់របស់វាទុកចោល ក្រោយចេញពីទីនោះ។

ឆ្កែ Husky
ឆ្កែ Husky

យ៉ាងណាមិញ ក្រោយបានឃើញសភាពបែបនេះ ម្ចាស់ផ្ទះជួលខាងលើ ក៏បានទូរស័ព្ទសួរនាំស្រ្តីដែលជាម្ចាស់ឆ្កែ Husky នេះ ដែលធ្លាប់ជួលផ្ទះរបស់ខ្លួនស្នាក់នៅពីមុននោះផងដែរ។

ស្រ្តីជាម្ចាស់ឆ្កែនោះបែរជាបាននិយាយអះអាងថា ខ្លួនមិនបានទុកឆ្កែរបស់ខ្លួនចោលដោយអត់អ្វីឲ្យវាស៊ីនោះទេ។ ព្រោះថាខ្លួនតែងតែព្យាយាមទៅដាក់ចំណីឲ្យវាស៊ីនៅរៀងរាល់៣ថ្ងៃម្តង។ ហើយមុន៣ថ្ងៃ ដែលម្ចាស់ផ្ទះជួលចុះមកមើលផ្ទះនោះ ខ្លួនក៏បានពឹងឲ្យមិត្តភក្តិឲ្យមកដាក់ចំណីឲ្យឆ្កែស៊ីដែរ ប៉ុន្តែគ្រាន់តែថា មិនបានបោសសម្អាតលាមករបស់វាចេញ។

ស្រ្តីជាម្ចាស់ឆ្កែក៏បានប្រកែកមិនទទួលយកចំពោះពាក្យសម្ដីចោទប្រកាន់ ពីសំណាក់ម្ចាស់ផ្ទះជួល ថាខ្លួនទុកឆ្កែខ្លួនឯងចោល និងបង្អត់អាហារវាស៊ីនោះឡើយ។

ឆ្កែ Husky
ឆ្កែ Husky

ប្រភពដដែលបន្តថា បើទោះបីជាយ៉ាងណា ម្ចាស់ផ្ទះជួលក៏បានសម្រេចចិត្តយកឆ្កែ Husky នេះទៅជួបគ្រូពេទ្យសត្វដើម្បីជួយពិនិត្យសុខភាពវាផងដែរ។ គ្រូពេទ្យសត្វនិយាយថា ឆ្កែ Husky នេះ ស្គមស្គាំង នៅសល់ទម្ងន់ត្រឹមតែ ១២គីឡូក្រាមប៉ុណ្ណោះ ដោយសារតែ វាកង្វះអាហារូបត្ថម្ភ ឬនិយាយឲ្យស្រួលស្តាប់ អត់អាហារគ្រប់គ្រាន់ដើម្បីស៊ី និងបានបង្កឲ្យមានអាការស្លេកស្លាំង។

មិនថាយ៉ាងណា ចុងក្រោយ ម្ចាស់ផ្ទះជួលក៏បានសម្រេចចិត្តថា នឹងយកឆ្កែ Husky នេះ ទៅចិញ្ចឹមវិញ និងថែមទាំងបានប្តូរឈ្មោះឲ្យវា ពី Chou Chou មកជា Qiang Qiang ដែលមានន័យថា «Strong» ឬ «ខ្លាំង» ផងដែរ។

គួរឲ្យដឹងផងដែរថា ជុំវិញនឹងករណីនេះ ក៏មានបណ្តាអ្នកលេងបណ្តាញសង្គមជាច្រើន បានសម្ដែងការរិះគន់ ចំពោះទង្វើមិនគប្បីរបស់ម្ចាស់ឆ្កែ Husky និងបានសរសើរដល់ម្ចាស់ផ្ទះជួល ដែលមានចិត្តសណ្តោសប្រណីទទួលយកវាទៅចិញ្ចឹមវិញផងដែរ៕​

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?​

ទស្សនាវីដេអូខាងក្រោម៖

Riem Pov
Justin

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T