អ្នកណាមិនច្រណែន បើ Kendall ពាក់សំពត់ខ្លីម្តងៗ ចេញជើងវែងស្អាតដល់ថ្នាក់ហ្នឹង!

//s6.kh1.co/8e/8efd1ea317446171b2a322cbc304e5b9814d3136.jpg
តារា & កម្សាន្ដ

 ០៦-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

បរទេស៖ ប្រិយមិត្តជាច្រើន ប្រាកដជាបានស្គាល់នូវ តារាម៉ូដែលស្រីរាងស្អាតល្បីឈ្មោះ​លំដាប់ពិភពលោក Kendall Jenner ដែលនាងជាតារាស្រីក្នុងក្តីស្រមៃរបស់នារីគ្រប់រូប ពោលគឺនាងមិនត្រឹមតែមាន មុខមាត់និងរូបរាងស្រលូនស្អាតឥតខ្ចោះតែប៉ុណ្ណោះនោះទេ ប៉ុន្តែនាងថែមទាំងទ្រព្យសម្បត្តិស្តុកស្តម ចាយមួយជាតិសឹងមិនអស់ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត Kendall ក៏ត្រូវបានគេដឹងថា នាងគឺជាតារាម៉ូដែលស្រី ដែលមានតម្លៃថ្ងៃបំផុតលំដាប់លេខ២ នៅលើពិភពលោកផងដែរ។ ជាក់ស្តែង រាល់ពេលដែលKendall បង្ហាញមុខនៅទីសាធារណៈម្តងៗ តែងតែធ្វើឲ្យមហាជនដែលឃើញនាងផ្ទាល់នឹងភ្នែកនៅខាងក្រៅ មិនស្រឡាំងកាំងមិនបានជាមួយនឹង រូបរាងGoal ចង្កេះតូចច្រឡឹង ត្រគាកមូលក្លំ រួមផ្សំនឹងជើងវែងស្រលូនស្តង់ដាអន្តរជាតិ សាកសមជាកំពូលតារាបង្ហាញម៉ូពិភពលោកពិតៗរបស់នាង។

មិនតែប៉ុណ្ណោះ មួយរយៈមុននេះ ក្រុមអ្នកកាសែតគេ ក៏បានប្រទះឃើញ Kendall បានចូលទៅញុំាអាហារនៅក្នុងភោជនីយ៍ដ្ឋានមួយកន្លែង ជាមួយនឹងមិត្តភក្តិ ក្នុងរដ្ឋLos Angeles។ ជាមួយនឹងគ្នានេះផងដែរ តារាបង្ហាញស្រីវ័យក្មេងរូបនេះ ក៏បានស្លៀកនូវឈុតរឹបរាងខ្លីមួយ បញ្ចេញនូវរូបរាងដ៏ល្បីល្បាញរបស់នាង ជាពិសេសគឺទម្រង់ជើងវែង ដែលគ្រប់គ្នាប៉ងប្រាថ្នាតែម្តង៕  

តារាម៉ូដែល Kendall Jenner
តារាម៉ូដែល Kendall Jenner
តារាម៉ូដែល Kendall Jenner
តារាម៉ូដែល Kendall Jenner
តារាម៉ូដែល Kendall Jenner
តារាម៉ូដែល Kendall Jenner
តារាម៉ូដែល Kendall Jenner
តារាម៉ូដែល Kendall Jenner
តារាម៉ូដែល Kendall Jenner
តារាម៉ូដែល Kendall Jenner
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T