មនុស្សទាន់សម័យ តែងជ្រើសយកទូរស័ព្ទ ដែលឆ្លាតវៃ!

//s6.kh1.co/89/89e25736252f8ecdea822489a5c55c6d1bf942c9.jpg
បច្ចេកវិទ្យា

 ០៦-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ នៅពេលដែលបច្ចេកវិទ្យាកាន់តែដើរទៅមុខ និងកាន់តែជឿនលឿនឥតដែនកំណត់ នោះការគិតរបស់មនុស្សយើងម្នាក់ៗកាន់តែទាន់សម័យទៅតាមយុគសម័យផងដែរ អ្នកខ្លះបានគិតថា ការដែលធ្វើខ្លួនឯងក្លាយជាមនុស្សទាន់សម័យកាល គឺជារឿងដែលចាំបាច់ និងល្អបំផុតសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ ដោយសារតែនៅក្នុងផ្នត់គំនិតរបស់ពួកគេយល់ឃើញថា ពួកគេបានប្រឹងរកលុយមក គឺដើម្បីបំពេញតម្រូវការចង់បាន និងចាំបាច់របស់ពួកគេ ដូច្នេះគេតែងតែជ្រើសយកអ្វីដែលពួកគេពេញចិត្ត និងអាចជួយសម្រាលការលំបាករបស់ពួកគេដែលមិនអាចធ្វើដោយផ្ទាល់បាន។ ឧទាហរណ៍ងាយៗថា ហេតុអ្វីបានជាខ្ញុំសរសេរប្រធានបទស្តីពី មនុស្សទាន់សម័យតែងជ្រើសយកទូរស័ព្ទឆ្លាតវៃ ព្រោះសម័យនេះទៅហើយមានមនុស្សតិចណាស់ ដែលមិនស្គាល់ស្មាតហ្វូននោះ សូម្បីតែមនុស្សចាស់ទូទៅក៏ពួកគាត់តែងមានស្មាតហ្វូនប្រើប្រាស់ដែរ ព្រោះស្មាតហ្វូន ឬទូរស័ព្ទឆ្លាតវៃ គឺជាឧបករណ៍ដែលផលិតដោយដៃមនុស្ស និងបង្កើតឡើងប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់របស់មនុស្សដែលវៃឆ្លាតបំផុត។ ពួកគេបានកំលាយឧបរកណ៍មួយប្រភេទនេះទៅជារបស់ដែលមានតម្លៃ និងមាន​ភាពវៃឆ្លាត និង ចាំបាច់សម្រាប់មនុស្សដូចជា សម្រួលដល់ការសន្ទនាគ្នា ការទំនាក់ទំនង ការទស្សនា និងការសិក្សាស្រាវជ្រាវជាដើម។ មិនតែប៉ុណ្ណោះនៅឆ្នាំ២០១៩ នេះ ចំពោះស្មាតហ្វូនដែលជាជម្រើសដ៏សាកសម គឺវាត្រូវបានគេប្រើប្រាស់ធ្វើជាជំនួយការសម្រាប់មនុស្សយើងទាំងការថតរូបទុកជាអនុស្សាវរីយ៍ និងផ្ទុកទិន្នន័យទាំងឡាយសម្រាប់ពួកគេផងដែរ។ បច្ចុប្បន្ននេះទីផ្សារទូរស័ព្ទកំពុងមានការប្រកួតប្រជែងគ្នា ដោយពួកគេបានសម្រិតសម្រាំងទាំងរូបរាងខាងក្រៅប្រកបដោយភាពទាក់ទាញ គ្រាន់តែឃើញភ្លាម ចង់បានតែម្តង និងរចនាផ្នែកខាងក្នុងបានយ៉ាងល្អសម្រាប់តម្រូវការអតិថិជនរបស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
OPPO F11 Pro 128GB
OPPO F11 Pro 128GB

យើងអាចនិយាយបានថា OPPO F11 Pro 128GB ជាប្រភេទស្មាតហ្វូន ដែល Smart ដ៏មានប្រជាប្រិយក្នុងឆ្នាំ២០១៩ នេះ ព្រោះវាមានអេក្រង់លាតពេញមិនរំខានដល់ភ្នែកនៅពេលទស្សនារូបភាពវីដេអូ និងអាចកំដរអ្នកលេងហ្គេមអនឡាញបានយ៉ាងស្រលះភ្នែក និងមានថាមពលថ្មរហូតដល់ទៅ 4000 mAh មានបច្ចេកវិទ្យាសាកថ្មលឿន VOOC 3.0 ហើយស្មាតហ្វូន ដែល Smart គឺសំដៅលើស្មាតហ្វូនដែលមានអង្គផ្ទុកទិន្នន័យធំ ROM 128GB ជាទំហំដែលមានការគាំទ្រខ្លាំង​ដោយមិនចាំបាច់ឲ្យលោកអ្នកបន្ថែម SD Card ឡើយ ហើយស្មាតហ្វូនដែល Smart គឹជាស្មាតហ្វូនដែលអាចផ្តិតយករូបភាពច្បាស់នៅទីងងឹត និងថតរូបស៊ែលហ្វីរបស់លោកអ្នកបានយ៉ាងច្បាស់ល្អឥតខ្ចោះថែមទៀតផង។

OPPO F11 Pro 128GB
OPPO F11 Pro 128GB
OPPO F11 Pro 128GB
OPPO F11 Pro 128GB
OPPO F11 Pro 128GB
OPPO F11 Pro 128GB

ដោយឡែកអ្នកខ្លះទៀតក៏មានការគិតបែបផ្សេងៗគ្នាដែរ ដោយពួកគេមិនបានផ្តោតលើសម្ភារៈនិយមអ្វីទាំងអស់ ប៉ុន្តែពួកគេនៅតែជ្រើសរើសស្មាតហ្វូនម៉ូឌែល​ OPPO F11 Pro 128GB នេះដើម្បីការទិញអីវ៉ាន់អនឡាញ និង Scan Cord នៅតែទីសាធារណៈ ព្រោះវាកាន់ថ្មបានយូរ និង Smooth ថែមទៀតផង ៕    

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T