ផ្ទុះឃ្លាំងដាក់អាវុធនៅរុស្ស៊ី បណ្តាលឱ្យមនុស្សរងរបួស និងត្រូវជម្លៀសខ្លួនរាប់ពាន់នាក់ (មានវីដេអូ)

//s4.kh1.co/05/0588c732293073b345c0205ebe90f2c88762a9e6.jpg
សង្គម

 ០៦-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

រុស្ស៊ី៖ មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសខ្លួនចេញពីតំបន់យោធា ដែលមានទីតាំងនៅតំបន់ស៊ីបេរី បន្ទាប់ពីឃ្លាំងដាក់អាវុធស្រាប់តែផ្ទុះឡើងកាលពីពេលថ្មីៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភព BBC បានឱ្យដឹងថា យ៉ាងណោចណាស់ក៏មានមនុស្ស ៨នាក់រួមទាំងទាហានយោធារងរបួស ព្រោះតែបន្ទុះនេះផងដែរ។ ក្នុងនោះមានអ្នករបួស ៣នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យជាបន្ទាន់។

យោងតាមប្រភពដដែលបានឱ្យដឹងថា មានមនុស្សប្រមាណ ៣,០០០នាក់ ត្រូវបានជម្លៀសខ្លួនទៅទីទួលមានសុវត្ថិភាព។

យោងតាមសម្តីសមត្ថកិច្ចបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ប្រជាពលរដ្ឋជាង ១១,០០០នាក់ត្រូវបានត្រៀមខ្លួនដើម្បីជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព។

ចំពោះមូលហេតុដែលបណ្តាលឱ្យឃ្លាំងដាក់អាវុធនេះផ្ទុះឡើង គឺពុំទាន់ស្វែងរកមូលហេតុឃើញនោះទេ៕

ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
ប្រជាជននាំគ្នាជម្លៀសខ្លួនទៅទីទួលមានសុវត្ថិភាព
ប្រជាជននាំគ្នាជម្លៀសខ្លួនទៅទីទួលមានសុវត្ថិភាព
Kim Hong
ហុង

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T