ក្រៅពីអាជីពជាតារាចម្រៀង នូ ឧសភា ក៏ជាតារាបង្ហាញម៉ូតដ៏សង្ហា ប្រកបដោយសាច់ដុំធំៗ

//s6.kh1.co/2c/2c2154cf4864fb558ccb9763c1ae782788ed4dbf.jpg
តារា & កម្សាន្ដ

 ០៦-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖​ ជឿជាក់ថា មានប្រិយមិត្តមិននាក់នោះទេ បានស្គាល់យ៉ាងច្បាស់ពីលោក នូ ឧសភា ដែលមានសម្លេងពីរោះផ្អែមស្រទន់ និងផ្ទុះការគាំទ្រ តាមរយៈបទ«ព្រងើយ» ជាក់ជាមិនខាន។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីទឹកដមសម្លេងក្រអួនក្រអៅ នូ ឧសភា ក៏បានឆាបយកបេះដូង ពីហ្វេនៗបានជាច្រើនតាមរយៈមុខមាត់ និងរូបរាងដ៏ខ្ពស់សង្ហាថែមទៀតផង។  មួយរយៈចុងក្រោយនេះ នូ ឧសភា ហាក់ដូចជា ទទួលបានប្រជាប្រិយភាព​ និងមានភាពកាក់កប ជាមួយអាជីពសិល្បៈយ៉ាងខ្លាំង។

ជាក់ស្ដែង ក្រៅពីអាជីពជាតារាចម្រៀង តារាប្រុសរូបនេះ ក៏ជាតារាបង្ហាញម៉ូត មួយរូបថែមផងដែរ ធ្វើឲ្យទស្សនិកជនឃើញហើយ ភ្ញាក់ផ្អើលគ្រប់គ្នា ព្រោះមិនដែលលេចលឺដំណឹងនេះ ពីមុនមកនោះទេ។

យោងតាមគណនីហ្វេសប៊ុករបស់ លោក នូ ឧសភា បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលរូបគេ​កំពុងស្ថិតលើឆាកFashion តុបតែងខ្លួនជាមួយ ឈុតសម្លៀកបំពាក់ ដែលមានម៉ូតប្លែកៗជាច្រើនឈុត បង្អួតពីរាងកាយខ្ពស់ស្រឡះ ថែមទាំងប្រកបដោយសាច់ដុំធំៗ និងការលេងទឹកមុខ មើលទៅពិតជាសាកសមជា តារាបង្ហាញម៉ូត ពិតប្រាកដមែន ។ 

ក្នុងពេលនោះដែរ គ្រាន់តែឃើញរូបថតប៉ុន្មានសន្លឹកនោះភ្លាម ធ្វើឲ្យហ្វេនៗក្នុងបណ្ដាញសង្គម ជាពិសេសមិត្តៗនារី ជ្រួលជ្រើមជាមួយនឹង រូបសម្បត្តិរបស់ តារាប្រុសនេះគ្រប់ៗគ្នា៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

នូ ឧសភា
នូ ឧសភា
នូ ឧសភា
នូ ឧសភា
នូ ឧសភា
នូ ឧសភា
នូ ឧសភា ពេលដើរម៉ូត
នូ ឧសភា ពេលដើរម៉ូត
នូ ឧសភា ពេលដើរម៉ូត
នូ ឧសភា ពេលដើរម៉ូត
នូ ឧសភា ពេលដើរម៉ូត
នូ ឧសភា ពេលដើរម៉ូត
នូ ឧសភា ពេលដើរម៉ូត
នូ ឧសភា ពេលដើរម៉ូត
នូ ឧសភា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T