ឃាតកម្ម! ខឹងប្រពន្ធប្តឹងលែងលះ ប្តីស្ទាក់កាប់តាមផ្លូវស្លាប់អណោចអធ័ម នៅក្រុងក្រចេះ

//s6.kh1.co/58/584e0a0168ce4dc33f30adf20dbfa62d5326c750.jpg
សង្គម

 ០៦-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

(ក្រចេះ)៖ ករណីឃាតកម្មមួយ បានកើតឡើងដោយប្តីកាប់ប្រពន្ធខ្លួនឯងបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបាត់ តែកម្លាំងនគរបាលកំពុងចាប់ខ្លួន។ អំពើឃាតកម្មនេះ បានកើតឡើងនៅយប់ថ្ងៃទី៥ ខែសីហារ ស្ថិតនៅភូមិអូរឬស្សី២ សង្កាត់អូរឬស្សី ក្រុង-ខេត្តក្រចេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មន្រ្តីនគរបាលប៉ុស្ដិ៍សង្កាត់អូរឬស្សី បានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ គង់ ស្រីតូច អាយុ២៧ឆ្នាំ រីឯជនដៃដល់ជាប្ដីឈ្មាះ សំ សុភ័ក្រ្តា រស់នៅភូមិ-ឃុំកើតហេតុខាងលើ។

បើតាមមន្រ្តីនគរបាលមូលដ្ឋាន កន្លងមកជនរងគ្រោះ និងជនរងគ្រោះ មានជម្លោះរហូតដល់ជនរងគ្រោះ សម្រេចចិត្តដាក់ពាក្យបណ្តឹងសុំលែងលះគ្នា ប៉ុន្តែជនដៃដល់ពុំយល់ព្រមឡើយ។ លុះនៅថ្ងៃកើតហេតុ វេលាម៉ោងជាង ៧យប់ ជនរងគ្រោះជិះម៉ូតូទៅទិញបង្អែម ស្រាប់តែពេលត្រឡប់មកផ្ទះវិញ ត្រង់ចំណុចផ្លូវលំច្រកចូលផ្ទះត្រូវបានជនសង្ស័យ បានកាន់កាំបិតផ្គាក់កាប់ជនរងគ្រោះ ជាច្រើនកាំបិតត្រូវចំបំពង់ក និងកញ្ចឹងក រួចទម្លាក់ចូលក្នុងប្រឡាយទឹកលូ បណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមៗតែម្តង។

ក្រោយកាប់ប្រពន្ធរួចហើយ ជនដៃដល់បានរត់គេចខ្លួនបាត់។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ច កំពុងតាមស្វែងរកចាប់ជនសង្ស័យ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

https://s4.kh1.co/__image/w=439,h=585,q=100/61/6131a11b6a0918ace3bbf8f117c4910c73dc35f0.jpg
https://s5.kh1.co/__image/w=650,h=867,q=100/40/401af2035c006f0e024daa9d352106f0e90aebe4.jpg

ប្រភព៖ freshnews

Keo Nika
KK

អត្ថបទទាក់ទង

//s9.kh1.co/40/40c51ea52f63f35126eaf149204695616c1bd9d4.jpg

ម៉ាកយីហោ “ផ្ទះបាយភូមិខ្មែរ” បង្កើតឡើងដោយកូនខ្មែរ ដែលមានបេះដូងនិងការតាំងចិត្តយ៉ាងខ្លាំង ក្នុងចូលរួមអភិរក្ស និងអភិវឌ្ឍន៍ម្ហូបខ្មែរ កេរតំណែលជាតិ

 ២៩-មីនា-២០២៤ 
 ៣ល្ងាច · មួយម៉ោងមុន
//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៦ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T