អីក៏ឡូយម្លេះ! Samsung Galaxy Tab A 8'' ស៊េរី 2019 ពិតជាទំនើបអស្ចារ្យខ្លាំងណាស់!

//s6.kh1.co/e1/e1490d39a44828563be42dcc30731f8de82f65f5.jpg
បច្ចេកវិទ្យា

 ០៦-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ពិតជាមិនគួរឱ្យជឿមែន គ្រាន់តែឃើញភ្លាមពេញចិត្តស្តូកតែម្តង Samsung Galaxy Tab A ទំហំ 8 អ៊ីញ នេះគឺពិតជាស្រស់ស្អាត និងទាក់ទាញជាទីបំផុត ទាំងរូបរាង ចំណុចពិសេសៗ និងតម្លៃ គឺពិតជាអាចធ្វើឱ្យអតិថិជនដែលនិយមគាំទ្រថេប៊្លែតរបស់សាមសុងទាំងអស់បាក់ចិត្តស្រលាញ់ និងជាវយកទៅប្រើប្រាស់ជាលក្ខណៈផ្ទាល់ខ្លួន និងកូនៗជាទីស្រឡាញ់តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Samsung Galaxy Tab A 8'' ស៊េរី 2019
Samsung Galaxy Tab A 8'' ស៊េរី 2019

គួរបញ្ជាក់ផងដែរថា Samsung Galaxy Tab A ទំហំ 8 អ៊ីញ ស៊េរីឆ្នាំ 2019 គឺជាថេប៊្លែតថ្មីប្លែក ព្រីមៀម និងអស្ចារ្យក្នុងកំណត់ត្រារបស់សាមសុង។ ជាមួយនឹងការរចនារូបរាងស្អាត ស្រាល ស្តើង ស្រោបដោយលោហៈភ្លឺរលោង ងាយស្រួលកាន់ដោយដៃម្ខាង មាំធន់ និងថាមពលថ្មធំមិនធ្លាប់មានអាចធ្វើឱ្យលោកអ្នក ឬកូនៗជាទីស្រលាញ់រីករាយជាមួយនឹងការកម្សាន្តនានាគ្រប់ទីកន្លែង គ្រប់ពេលវេលា បានយ៉ាងរីករាយបំផុតដោយបំពាក់នូវមុខងារ Kids Home សម្រាប់គ្រប់គ្រងការលេងរបស់ពួកគេបាន។

ខាងក្រោមនេះ គឺជាការសង្ខេបនូវលក្ខណៈពិសេសៗរបស់ Samsung Galaxy Tab A 8'' ស៊េរី 2019៖

* Kids Home: មានកម្មវិធីកម្សាន្ត និងសិក្សាសម្រាប់កុមារយ៉ាងច្រើនសម្បូរបែបដែលអាចជួយពន្លឿន និងធ្វើឱ្យកូនៗជាទីស្រឡាញ់របស់អ្នកកាន់តែវៃឆ្លាត។

* Dual Speaker: មានឧបករណ៍បញ្ចេញសម្លេងដល់ទៅ 2 នៅផ្នែកខាងក្រោមដែលអាចផ្តល់សម្លេងបានឮរងំខ្លាំង។

* Storage & Performance: 

- តួ ៖ ធ្វើពីលោហៈរលោងចាំងជាប់ធន់
- អេក្រង់៖ ទំហំ 8 អ៊ីញ (WXGA TFT 1280 x 800) ធំងាយស្រួលមើលរូបភាពច្បាស់ល្អ
- ល្បឿនដំណើរការ៖ Quad 2.0 GHz,  Qualcomm Snapdragon 429
- ប្រព័ន្ធដំណើរការ៖ Android Pie
- កាមេរ៉ា៖ ទំហំ 8MP (កាមេរ៉ាក្រោយ) + 2MP (កាមេរ៉ាមុខ)
- ថាមពលថ្ម៖ កម្លាំងថ្មធំ ខ្លាំង ប្រើបានយូរ ទំហំ 5,100 mAh
- រ៉េម៖ 2GB
- ទំហំផ្ទុក៖ 32 GB
- SD Card៖ អាចបន្ថែមក្រៅបានរហូតដល់ 512 GB
- ពណ៌៖ 2 ពណ៌គឺ ពណ៌ខ្មៅ និងពណ៌ទឹកប្រាក់។

Samsung Galaxy Tab A 8'' ស៊េរី 2019
Samsung Galaxy Tab A 8'' ស៊េរី 2019

ជាមួយអ្វីដែលបានរៀបរាប់ខាងលើ គឺពិតជាអស្ចារ្យខ្លាំងណាស់ តែហេតុអ្វីក៏មិននិយាយពីតម្លៃ? ឡូយហើយទំនើបអ៊ីចឹងប្រាកដជាមិនថោកទេ បើមិនថ្លៃបានចម្លែកមើលទៅ។
សូមបញ្ជាក់ថា Samsung Galaxy Tab A 8'' ស៊េរី 2019 នេះគឺមិនថ្លៃទេ តម្លៃត្រឹមតែ 169 ដុល្លារ តែប៉ុណ្ណោះ។ យ៉ាងម៉េចដែរ? ភ្ញាក់ផ្អើល និងមិនគួរឱ្យជឿមែនទេ? នៅចាំអីទៀត? ប្រញាប់ទៅជាវឥឡូវនេះភ្លាមទៅ បើសិនខ្ញុំស្មានមិនខុសទេសម្រាប់ Samsung Galaxy Tab A 8'' ស៊េរី 2019 នេះគឺអាចនឹងដាច់ស្តុកផងក៏ថាបាន សូមរួសរាន់ប្រយ័ត្នទិញអត់ទាន់គេ៕

សម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញមកសាកដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ទូរស័ព្ទ៖ 1800 203 232 ។

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T