បានជួបផ្ទាល់ជាមួយក្មេងអាយុ១០ឆ្នាំ តែ​មុខ​​មាត់​នាងដូចអាយុ៦០ឆ្នាំ… (មានវីដេអូ)

//s5.kh1.co/1b/1bbc180bc40535c4bf407adf275ebb46bd79dca0.png
សង្គម

 ០៦-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

រាជធានីភ្នំពេញ ៖ ទីបំផុត កោះសន្តិភាព​បានជួបជាមួយ​ក្មេងស្រីដែល​កំពុងធ្វើឱ្យភ្ញាក់​ផ្អើលលើ​បណ្តាញ​សង្គម​ ពេលដឹងនាង​ទើបតែ​​មាន​អាយុ​១០ឆ្នាំ ​ប៉ុន្តែ​មុខមាត់នាង​​ដូចជា​ស្ត្រីមានអាយុ​៥០ ទៅ៦០ឆ្នាំ​នោះ ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កុមារីរូបនេះ មាន​​​ឈ្មោះ ហួត ឈី​ង អាយុ​១០​ឆ្នាំ មានស្រុក​កំណើត​ខេត្តសៀមរាប តែបច្ចុប្បន្ន​ នាង​រស់នៅ​ជាមួយ​ម្តាយបង្កើត​​​មានមុខរ​បរជា​អ្នកស៊ីឈ្នួល​លាងចាន​អោយ​គេ នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​កន្លែង​យី​យោ «ជំនោរ​ក្បាល​កោះ» មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​កោះ​ន​រា សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ​​​ហើយ​នាង និង​ស្ត្រី​ជា​ម្តាយ​ បាន​ស្នាក់​នៅ​ក្នុង​ទី​នោះ​តែ​ម្តង ខណៈ​ដែល​បុរស​ជា​ឪពុក​បាន​បួស​ជា​ព្រះសង្ឃ​អស់​៧​វស្សា​កន្លង​ទៅ​ហើយ​នៅ​ឯ​ខេត្តឧត្តរមានជ័យ ។

https://s6.kh1.co/__image/w=650,h=489,q=100/ee/ee359913036206ef2dbb9e4ac638a5e0abb933ee.jpg

កុមារី ហួត ឈី​ង មាន​បងប្អូន​ប្រុស​ស្រី​៥​នាក់ ហើយ​នាង​ជា​កូនស្រី​ពៅ​គេ​បង្អស់ ។ ឈី​ង ត្រូវ​បាន​បងប្អូន​សាច់ញាតិ និង​មនុស្ស​ម្នា​ទូទៅ​ហៅ​នាង​ថា យាយ ឬ​យាយ​ចាស់ សូ​ម្បី​តែ​ទៅ​សាលារៀន ក៏​ត្រូវ​បាន​មិត្តភក្តិ​ហៅ​នាង​យ៉ាង​ដូច្នេះ​ដែរ ។ ហួត ឈី​ង ទើបតែ​មក​នៅ​ភ្នំពេញ ​ជាមួយ​ម្តាយ​បាន​មួយ​ឆ្នាំ​ប៉ុ​ណ្ណោះ ហើយ​បច្ចុប្បន្ន​នាង​រៀន​ថ្នាក់​ទី​១ នៃ​សាលា​បឋម​សិក្សា​ឬ​ស្សី​ស្រស់ ។

ជួបផ្ទាល់​ជាមួយភ្នាក់ងារកោះសន្តិភាព នាង​មិន​ត្រឹមតែ​មាន​ស្បែក​ជ្រីវ​​ជ្រួញ និង​មុខ​យារ​ដូច​មនុស្ស​ចាស់​នោះ​ទេ លើស​ពី​នោះ នាង​ក៏​មាន​បញ្ញា​ពុំសូវវាងវៃ​ ដូច​ទៅ​ហ្នឹង​ក្មេង​ដទៃ​ផ្សេង​ផង​ដែរ ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​អ្នកគ្រូ​ប្រចាំ​ថ្នាក់​របស់​នាង ។

https://s6.kh1.co/__image/w=650,h=340,q=100/24/24563d8dfb26679f7eb2ba6ccb8d8893b2a0bc04.jpg

​​អ្នកគ្រូ​ប្រចាំ​ថ្នាក់​របស់​កុមារី​រូប​នេះ បញ្ជាក់​ថា ហួត ឈី​ង ក្រៅពី​មាន​រូបរាង​កាយ​ដូច​មនុស្ស​ចាស់​ហើយ​នេ​ាះ នាង​ក៏​មាន​បញ្ញា​ខ្សោយ​ផង​ដែរ ពោល​គឺ​ការ​រៀនសូត្រ​ពំ​ុ​សូវ​ចាប់​បាន​ល្អ​ឡើយ ខុស​ពី​ក្មេង​ៗ​ដទៃ​ផ្សេង​ទៀត ។ កុមារី​រូប​នេះ តែង​ត្រូវ​បាន​មិត្តភក្តិ​រួម​ថ្នាក់​ជាមួយ​គ្នា​ឧស្សាហ៍​ចំអក​ឡក​លើ​យ​និយាយ​ផ្លែផ្កា​លេង​សើច​ចំ​ពោះនាង​ជា​ខ្លាំង ពិសេស​តែង​ហៅ​នាង​ថា « យាយ​ចាស់ » ប៉ុន្តែ​នាង​បង្ហើយ​អារម្មណ៍​ធម្មតា និង​ពេល​ខ្លះ​ បែរជា​អស់សំណើច​ចំ​ពេ​ាះ​ពាក្យ​សម្តី​ឌឺដង​របស់​គេ​ទៅ​វិញ ដោយសារ​តែ​នាង​យល់​ឃើញ​ថា នាង​ពិតជា​មានមុខ​ចាស់​ដូច​គេ​និយាយ​ប្រាកដ​មែន ។

https://s5.kh1.co/__image/w=650,h=379,q=100/ae/ae57f48b4cbc5cb7c83b817d0cb65646c66d6b96.jpg

អ្នកស្រី​លឹ​ម សុភាព មាន​វ័យ​៤៤​ឆ្នាំ ត្រូវជា​ម្តាយបង្កើត​របស់​កុមារី​វ័យក្មេង​មុខ​ចាស់​ខាងលើ បាន​រៀប​ឱ្យ​​ដឹង​ថា​ កូនស្រី​របស់​គាត់ គឺ​មានមុខ​ចាស់​បែប​នេះ​ តាំងពី​ចាប់កំណើត​ចេញពី​ផ្ទៃ​ម្តា​យមក​ម្ល៉េះ ។ នៅ​ថ្ងៃ​ចាប់កំណើត អ្នកស្រី​ស្ទើរតែ​មិន​ជឿ​ទាល់តែ​សោះថា ​ហេតុ​ម្តេច​បានកូន​ស្រី​មានមុខ​ចាស់ និង​ស្បែក​ជ្រីវ​ជ្រួញ​ដូច​មនុស្ស​ចាស់​បែប​នេះ​ទៅ​វិញ ខណៈ​ដែល​បង​ៗ​របស់​នាង​៤​នាក់​ទៀត គឺ​មាន​រូបរាង និង​មុខមាត់​ដូច​ទៅ​ហ្នឹង​មនុស្ស​ធម្មតា មិន​មាន​អ្វី​ខុស​ប្រក្រតី​នេ​ាះ​ឡើយ ។

https://s5.kh1.co/__image/w=650,h=379,q=100/4e/4e69a19942b8f52008f86fa368788f037be01e0f.jpg

ស្ត្រី​ជា​ម្តាយ​រូប​នេះបន្ត​ថា តាំងពី​កូនស្រី​ចាប់កំណើត​មក រ​ហូត​នាង​ធំ​ដល់​បច្ចុប្បន្ន​នេះ នាង​មាន​អារម្មណ៍​អាណិត​កូនស្រី​ជា​ខ្លាំង ព្រេ​ាះ​តែ​ព្រេង​វាសនា​បាន​តាក់​តែ​ងចារ​អោយ​នាង​មាន​រូបរាង និង​ផ្ទៃមុខ​បែរ​នេះ​ជា​ហេតុ ធ្វើ​អោយ​មជ្ឈដ្ឋាន និង​មនុស្ស​ម្នា​ទូទៅ មានការ​រើសអើង​ខ្លាំង​ចំ​ពេ​ាះ​នាង ពិសេស​ការ​ឡក​លើ​យ​ពាក្យ​សម្តី​ មិន​គប្បីប៉ះពាល់​ដល់​អារម្មណ៍​របស់​នាង ដោយ​ហៅ​នាង​ថា យាយ​ចាស់ ឬ​មី​ក​ញ្ជា​ស់ ខណៈ​ដែល​​រូប​នាង​ជា​កុមារី​វ័យក្មេង​ទើបតែ​អាយុ​១០​ឆ្នាំ​ប៉ុ​ណ្ណេ​ាះ ។

https://s6.kh1.co/__image/w=650,h=379,q=100/5a/5ab064d62152e4e69c2fe5851827527be684a683.jpg

តាម​ការ​រៀប​របស់​ស្ត្រី​ជា​ម្តាយបាន​បន្ត​អោយ​ដឹង​ថា បុរស​ជា​ប្តី​ឈ្មេ​ាះ​ម៉ាត់ ហួត វ័យ​៥៥​ឆ្នាំ បាន​បួស​ជា​ព្រះសង្ឃ​អស់​៧​វស្សា​ កន្លង​ទៅ​ហើយ ដោយសារ​តែ​គាត់​ឧស្សាហ៍​ឈឺ​ញឹក​ញ៉ាប់​ពេក និង​មាន​ជម្ងឺ​ប្រចាំ​កាយ​ច្រើន ហើយ​ពុំ​សូវ​មាន​លុយកាក់​ច្រើន​សម្រាប់​ព្យាបាល ខ​ណះ​ដែល​ជីវភាព​គ្រួសារ​ក្នុង​កម្រិត​ក្រីក្រ ទើប​សម្រេច​អោយ​គាត់​ទៅ​បួស ហើយ​រស់នៅ​ឃ្លាតឆ្ងាយ​គ្នា​ពី​គ្រួសារ​តែ​ម្តង​ទៅ ។

https://s5.kh1.co/__image/w=650,h=379,q=100/a2/a28821b3cb4be0c30c642769507fad0fbdc8f58b.jpg

មុខរបរ​ជា​អ្នកស៊ីឈ្នួល​លាងចាន​អោយ​គេ ស្ត្រី​ជា​ម្តាយ​ក្មេង​ស្រី​ខាងលើ បញ្ជាក់​ថា មិន​មាន​សល់​អ្វី​ឡើយ ក្រៅ​តែ​ពី​បាន​ផ្ញើរ​លុយកាក់​បន្តិចបន្តួច​ទៅ​អោយ​កូនប្រុស​ស្រី​៣​នាក់​ទៀត​ដែល​កំពុង​រស់នៅ​ក្រោម​ការ​មើលថែ​ទាំង​របស់​អ៊ំស្រី​ដែល​ជា​ម្តាយបង្កើត​របស់​នាង និង​ត្រូវជា​យាយ​បង្កើត​របស់​កូន​របស់​នាង ហើយ​សេសសល់​ខ្លះ​គឺ​គ្រាន់​ទុក​ចិញ្ចឹម​កូនស្រី​ពៅ​វ័យក្មេង​មុខ​ចាស់​ខាងលើ គ្រាន់តែ​ហូប​ចុក និង​ចំណាយ​លើ​ការ​រៀនសូត្រ ។

https://s5.kh1.co/__image/w=650,h=379,q=100/ae/ae57f48b4cbc5cb7c83b817d0cb65646c66d6b96.jpg

ដោយឡែក ​កូនប្រុស​ម្នាក់​ទៀត​ជា​ជា​កូន​បង​គេ មាន​វ័យ​២២​ឆ្នាំ មានគ្រួសារ​រួច​ហើយ ។ ជា​រៀង​រាល់​ខែ​ដោយ​មានការ​អាណិតអាសូរ​ខ្លាំង​ចំ​ពេ​ាះ​ក្មេង​ស្រី​រូប​នេះ ស្ត្រី​ចំណាស់​ជា​ម្ចាស់​ភោជនីយ៍ដ្ឋាន « ជំនោរ​ក្បាល​កោះ » បាន​ជួយ​ឧបត្ថម្ភ​ជា​បន្តបន្ទាប់​ដល់​កុមារី​ខាងលើ ទាំង​ការ​ស្នាក់​នៅ ការ​ហូប​ចុក និង​បាន​ឧបត្ថម្ភ​ថវិការ​៦​ម៉ឺន​រៀល​ជា​ប្រចាំខែ​សម្រាប់​នាង​ទុក​គ្រាន់​ទៅ​រៀន​ផង​ដែរ ។ យ៉ាងណាមិញ ចំ​ពោះ​ជោគ​ជីតា​របស់​ក្មេង​ស្រី​រូប​នេះ​នឹង​ទៅ​ជា​បែប​ណា នៅ​ថ្ងៃ​មុខ​ប្រសិនបើ​មុខ​គាត់​នៅ​តែ​បែប​នេះ ។

https://s6.kh1.co/__image/w=650,h=379,q=100/e8/e8da52c7fc5327b803bba82af64edecdc6bd60fc.jpg

បច្ចុប្បន្ន​ គាត់​មាន​វ័យ​ទើបតែ​១០​ឆ្នាំ គាត់​នៅ​មិន​ទាន់​ចេះ​ខ្មាស់​អៀន​គេឯង​នៅឡើយ​នេ​ាះ​ទេ តែ​ពេល​ធំ​ឡើង​ដឹងក្តី​ឡើង ឬ​ហៅ​ថា​មនុស្ស​ពេក​ក្រមុំ​វិញ​នោះ បើ​ផ្ទៃមុខ និង​រូបរាង​របស់​គាត់​នៅ​តែ​បែប​នេះ តើ​គាត់​នឹង​កើត​មាន​វិប្បដិសារី​បែប​ណា​ចំ​ពោះ​ខ្លួនឯង បើ​ព្រហ្ម​លិខិត​កំណត់​អោយ​គាត់​ជា​មនុស្ស​មានមុខមាត់​ចាស់​មុន​អាយុ​ខ្លាំង​បែប​នេះ​៕

https://s6.kh1.co/__image/w=650,h=488,q=100/ed/edaa7fc9668b341f0a6c71a521d07a38d201f16a.jpg

ប្រភព៖ កោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១០ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T