ជឿជាក់ណាស់! សុវត្ថិឌី ធារិកា នៅតែស្រស់ស្អាត ទោះជាមិនផាត់មុខ

//s6.kh1.co/87/877f1968de00f6bfd5e07598a8d84b35c768a2a2.jpg
តារា & កម្សាន្ដ

 ០៦-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ កញ្ញា សុវត្ថិឌី ធារិកា​ ដែលប្រិយមិត្តរាល់គ្នា បានស្គាល់ថាជា អតីតបេក្ខជនក្នុងកម្មវិធី Cambodia Idol រដូវការទី២ និងបានក្លាយជាតារាចម្រៀង​ ដ៏មានប្រជាប្រិយភាព នាពេលសព្វថ្ងៃ ព្រោះតែសម្លេងដ៏ពីរោះរណ្ដំ និងអាចបកស្រាយបាន គ្រប់ប្រភេទបទចម្រៀងតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មួយរយៈចុងក្រោយនេះ​ តារាចម្រៀងពន្លកថ្មីរូបនេះ​ បានធ្វើឲ្យអ្នករាល់គ្នា ក៏ដូចជាមិត្តៗក្នុងបណ្ដាញសង្គមចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើរូបសម្ផស្ស ដ៏ស្អាតប្លែករបស់នាង​ បន្ទាប់ពីមានការពុតធ្មេញ នាពេលកន្លងមក។

លើសពីនេះ សុវត្ថិឌី ធារិកា មានភាពខុសប្លែកពី តារាស្រីមួយចំនួនត្រង់ថា នាងមិនក្លាយនឹងបង្ហាញមុខមាត់ពិត ពេលមិនមានការផាត់មុខនោះទេ ហើយនាងនិយមស្ទាយ៍តុបតែងខ្លួនសាញ្ញៗ និងពេលខ្លះស្ទើរតែ មិនមានគ្រឿងMake Up លើផ្ទៃមុខទៀតផង។

ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ តារាស្រីសម្បុរស្រអែមរូបនេះ បានបង្ហាញវត្តមាននៅឯអាកាសយានដ្ឋាន ជាមួយគ្រួសារ ក្នុងឈុតសម្លៀកបំពាក់យ៉ាងសាមញ្ញ ស្របពេលដែលមិនមានការផាត់មុខ ឲ្យមើលទៅHigh Show ដូចតារាមួយចំនួននោះទេ បង្ហាញយ៉ាងច្បាស់ពីសាច់មុខពិតរបស់នាង។

យ៉ាងណាមិញ ក្រោយពីឃើញបែបនេះហើយ ធ្វើឲ្យអ្នកគាំទ្រទាំងអស់ពេញចិត្តនិង បញ្ចេញមតិសរសើរពីនាងគ្រប់គ្នា ដែលមិនខ្លាចនឹងបញ្ចេញភាពស្រស់ស្អាតតាមបែបធម្មជាតិបែបនេះ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

 សុវត្ថិឌី ធារិកា​ 
 សុវត្ថិឌី ធារិកា​ 
 សុវត្ថិឌី ធារិកា​ 
 សុវត្ថិឌី ធារិកា​ 
 សុវត្ថិឌី ធារិកា​ 
 សុវត្ថិឌី ធារិកា​ 
 សុវត្ថិឌី ធារិកា​​ ពេលមិនមានការផាត់មុខ
 សុវត្ថិឌី ធារិកា​​ ពេលមិនមានការផាត់មុខ
 សុវត្ថិឌី ធារិកា​ ពេលមិនមានការផាត់មុខ
 សុវត្ថិឌី ធារិកា​ ពេលមិនមានការផាត់មុខ
 សុវត្ថិឌី ធារិកា​ និងអ្នកម្ដាយ
 សុវត្ថិឌី ធារិកា​ និងអ្នកម្ដាយ
សុវត្ថិឌី ធារិកា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T