បើបានមែនល្អណាស់!! Man UTD សង្ឃឹមច្រើនយកបានខ្សែបម្រើឆ្នើមម្នាក់ មកជំនួស Pogba

//s6.kh1.co/b1/b1d9d8a3db9653ead97619b2fdabdcd9cefced0b.jpg
កីទ្បា

 ០៦-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

អង់គ្លេស៖ ក្លិបបាល់ទាត់បិសាចក្រហម Manchester United កំពុងតែព្យាយាមចែចូវខ្សែបម្រើរបស់ Tottenham Hotspur កីឡាករ Christian Eriksen ដើម្បីយកមកជំនួសខ្សែបម្រើជម្រើសជាតិបារាំង Paul Pogba ដែលអាចនឹងចាកចេញទៅចូលរួមជាមួយ Real Madrid សម្រាប់ទីផ្សារដោះដូរកីឡាករលើកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Christian Eriksen 
  កីឡាករ Christian Eriksen 

បើតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស Daily Mail ក្លិបបិសាចក្រហមកំពុងតែព្យាយាមខ្លាំងក្នុងការនាំយក Eriksen ឲ្យបានមុនទីផ្សារដោះដូរកីឡាករនៅអង់គ្លេសបិទ ពោលគឺមុនថ្ងៃព្រហស្បតិ៍។

តាមពិតទៅពីមុន Eriksen ក៏ជាគោលដៅមួយរបស់អ្នកចាត់ការទូទៅ Real Madrid លោក Zinedine Zidane ផងដែរ ប៉ុន្តែការចាប់អារម្មណ៍នោះក៏បានស្ងាត់ទៅវិញ ក្រោយខ្សែបម្រើវ័យ ២៧ឆ្នាំរូបនេះបង្ហាញទម្រង់លេងមិនសូវជាបានល្អកាលពីប្រកួតវគ្គផ្ដាច់ព្រ័ត្រ UEFA Champions Leauge ដែលពេលនោះ Spurs បានប្រកួតចាញ់ Liverpool ក្នុងលទ្ធផល ២-០។

  កីឡាករ Christian Eriksen
  កីឡាករ Christian Eriksen

បើតាមប្រភពពីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Eriksen មានភាគរយខ្ពស់អាចនឹងចាកចេញពី Spurs ដោយប្រភពសិទ្និនឹងកីឡាករបានឲ្យដឹងថា គេអាចនឹងទៅចូលរួមជាមួយលោក Ole Gunnar Sokjaer នៅ Man UTD។

គួរបញ្ជាក់ផងដែរថា Manchester United ទើបតែបំបែកកំណត់ត្រាខ្សែការពារថ្លៃជាងគេនៅលើលោកក្រោយពីទិញបានខ្សែការពារ Harry Maguire ក្នុងតម្លៃខ្លួន ៨០លានផោនពី Leicester City៕ 

ប្រភព៖ Fox Sports Asia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T