បុរសម្នាក់ដើរថយក្រោយ ៨០០គីឡូម៉ែត្រដើម្បីជួបប្រធានាធិបតីឥណ្ឌនេស៊ី ធ្វើរឿងដ៏អស្ចារ្យមួយ (មានវីដេអូ)

//s6.kh1.co/bd/bddd39bdbbfdb18bda2eb1605f48126115db5e20.jpeg
សង្គម

 ០៦-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ឥណ្ឌូនេស៊ី៖ បុរសឥណ្ឌូនេស៊ីម្នាក់ បាននិងកំពុងតែល្បីឈ្មោះពេញពិភពលោក ព្រោះតែការ Challenge ដ៏ពិសេសមួយដើម្បីជួយថែរក្សាបរិស្ថាន។ លោក Medi Bastoni វ័យ៤៣ឆ្នាំ បាននិងកំពុងតែដើរថយក្រោយជាង ៨០០គីឡូម៉ែត្រពីភូមិរបស់លោកដើម្បីទៅជួបប្រធានាធិបតីឥណ្ឌនេស៊ី ធ្វើរឿងដ៏អស្ចារ្យមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Bastoni បានចាកចេញពីភូមិ Dono ស្ថិតក្នុងភាគខាងកើតនៃកោះជ្វាកាលពីថ្ងៃទី១៧ ខែកក្កដាដើម្បីទៅវិមានប្រធានាធិបតី​ ស្ថិតក្នុងទីក្រុង Jakarta ក្នុងគោលបំណងទៅអបអរបុណ្យឯករាជ្យជាតិលើកទី៧៤របស់ប្រទេសឥណ្ឌូនេស៊ី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែសីហាខាងមុខនេះ ហើយលោកក៏សង្ឃឹមថានឹងបានជួបនឹងប្រធានាធិបតីចូកូវីដូដូផងដែរ។

មូលហេតុដែលគាត់ធ្វើ Challenge ដើរថយក្រោយជាង ៨០០គីឡូម៉ែត្រដើម្បីជួបប្រធានាធិបតី​ឥណ្ឌនេស៊ី ក្នុងគោលបំណងចង់សុំពូជដើមឈើដើម្បីដាំនៅក្នុងព្រៃនៅតំបន់ភ្នំ Mount Wills ក្បែរភូមិរបស់លោក ហើយការធ្វើបែបនេះក៏បានដាក់តឿន និងបង្កើនការយល់ដឹងអំពីការអភិរក្សព្រៃឈើទៅដល់មហាជនផងដែរ។

លោក Medi Bastoni កំពុងដើរថយក្រោយ
លោក Medi Bastoni កំពុងដើរថយក្រោយ

លោក Bastoni បាននិយាយថា លោកមានគម្រោងដើរមួយថ្ងៃ ៣០គីឡូម៉ែត្រ ហើយលោកក៏បានពាក់ឧបករណ៍ពិសេសម្យ៉ាងដែលតភ្ជាប់នឹងកញ្ចក់នៅពីមុខ ដើម្បីអាចឱ្យលោកមើលឃើញតាមកញ្ចក់នេះ រួចលោកក៏អាចបន្តដើរថយក្រោយជាហូរហែបាន។

លោកបានបន្តរៀបរាប់ទៀតថា៖

«នៅតាមផ្លូវធ្វើដំណើរ ខ្ញុំបានសម្រាកនៅក្នុងវិហារអ៊ីស្លាម ប៉ុស្តិ៍ប៉ូលិស និងសុំកន្លែងគេស្នាក់នៅជាដើម។»

លោក Bastoni បានពន្យល់ទៀតថា ការដើរថយក្រោយ ៨០០គីឡូម៉ែត្រក៏ជានិមិត្តសញ្ញានៃការមើលថយក្រោយ និងការចងចាំពីបុព្វបុរសដែលបានលះបង់ជីវិត តស៊ូដើម្បីប្រទេស និងរម្លឹកគុណដល់ពួកគាត់ផងដែរ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

Kim Hong
ហុង

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T