ថាមែនៗ! កក្រើកថ្មីទៀត​ រឿងចៅអធិការវត្តពោធិ៍​ចិន​​តុង…

//s6.kh1.co/be/be68c04949dbe45e7670731981c33aa9b5e68c2d.png
សង្គម

 ០៦-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

រាជធានីភ្នំពេញ​ ៖ ​រឿងរ៉ាវ​ភិក្ខុ​នាម វ៉ា​ន់ វ​ន្នី ដែល​ជា​ព្រះ​ចៅអធិការ​វត្ត​ពោធិ៍​ចិន​តុង​ ដែល​បែកធ្លាយ​រូបភាព​ល្បែង​លើ​គ្រែ​ជាមួយ​ស្រី​ស្នេហ៍​ជា​ច្រើន​សន្លឹក​​ធ្វើឱ្យ​​កក្រើក​នៅ​ក្នុង​បណ្ដាញ​សង្គម​ ​កាលពី​អំឡុង​ខែមិថុនា ជាង​​១​ខែ​កន្លង​ទៅ​នោះ​ ហើយក៏បាន​ស្ងប់ស្ងាត់​មួយ​រយៈពេល​ខ្លី​ ព្រោះតែ​ខាង​គណៈសង្ឃ​និង​ខាង​មន្ត្រី​មន្ទីរ​និង​ការិយាល័យ​ធម្មការ ​និង​សាសនា​អះអាង​ថា​ រូបភាព​ដែល​បែកធ្លាយ​ទាំង​ប៉ុន្មាន​ជា​រូប​កាត់ត​ដោយ​ជន​ខិលខូច ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s6.kh1.co/__image/w=650,h=532,q=100/28/28ab40ad5875731c3731d9fbc49e91f1c26aa5be.jpg
https://s5.kh1.co/__image/w=650,h=578,q=100/72/7209944ab7eac0f01db3db1465a0005b80c3c7b7.jpg

ទោះបីជា​មានការ​ស្ងប់ស្ងាត់​បន្តិច​មែន ​ប៉ុន្តែ​ក៏​មជ្ឈដ្ឋាន​នានា​នៅ​តែ​មិន​អស់ចិត្ត​ចំពោះ​រឿង​នេះ​នៅឡើយ ព្រោះ​មិន​ជឿ​ថា ​ជា​រូប​កាត់ត ​ស្រាប់តែ​នៅ​ថ្ងៃ​ទី​៥ ​សីហា ក៏មានរឿងរ៉ាវ​ថ្មី បាន​ចាប់ផ្ដើម​កក្រើក​ឡើង​វិញ​ហើយ បន្ទាប់​ពី​អា​ខោ​ន​​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​«Jou Mary»​ ដែល​មាន​ដាក់​ឡូ​ហ្គោ​រូប​ស្ត្រី​ម្នាក់​ដែល​សង្ស័យ​ថា​ ជា​ស្រី​ស្នេហ៍​របស់​ចៅអធិការ​អង្គ​នោះ បាន​បង្ហោះ​រូបភាព​ចៅអធិការ​ខាងលើ​ស្លៀក​ស្បង់​និង​ពាក់អាវ​ផាមួង​ ព​ណ៌​ទឹកមាស រួម​ជាមួយ​រូបភាព​អាវយឺត និង​រូប​ចៅអធិការ​អង្គ​នោះ ​សិ​ក​ចាក​សិក្ខាបទ​អង្គុយ​លើ​បង់​ផង ​។​

https://s6.kh1.co/__image/w=650,h=650,q=100/88/884830d28a7f1b23258f1deb3cde6e7332c8eeec.jpg

មិនតែប៉ុណ្ណោះ ​ព្រម​ម​ទាំង​បាន​សរសេរ​សារ​រៀបរាប់​ជា​ច្រើន​បន្ទាប់ ដែល​មាន​អត្ថន័យ​បែប​ឈឺចាប់​ហាក់​ជួប​និង​ស្នេហ៍​បោកប្រាស់​ថែម​ទៀត​ផង ​។​ យោងអា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ខាងលើ ​ត្រូវ​បាន​គេ​សង្ស័យ​ថា ​ជា​របស់​ស្ត្រី​រូប​នោះ​ផង​ដែរ​ និង​បង្ហោះ​សារ​ដូច​ខាងក្រោម «អូន​ជា​អ្នកទិញ​អោយ​បង បង​ថា​ស្រឡាញ់​អាវ​នឹង​ឆាត​អោយ​អូន​ទិញ​អោយ​ទុក​ពាក់​ពេល​បង​សឹក​ទៅ​តែ​ឡូ​វ​មិច​ក៏​បង​ធ្វើ​ដាក់​អូន​ចឹ​ង​អូន​លែង​មាន​ន័យ​សំរាប់​ហើយ​មែន​បង អគុណ​គ្រប់យ៉ាង​សំរាប់​កា​បោកប្រាស់ អរគុណ​ព្រំ​លិខិត​ដែល​ធ្វើ​បា​ព​ខ្ញុំ កំសត់​កំរ​ជាមួយ​គ្នា​ជិត​មួយ​ឆ្នាំ​ មាន​ទាំង​ផ្អែម​បាន​ទាំង​ជូរ​ចត់ ដោះស្រាយ​បង្ហារ​ជាមួយ​គ្នា ពេល​ចប់​រឿង​បាន​សឹក​បង​បោះបង់​អូន​ចោល ព្រោះ​ជឿ​គ្រួសារ​បង អគុណ​មេរៀន​ជីវិត» ។

https://s4.kh1.co/__image/w=650,h=892,q=100/33/33909fc11c4ec4864a009b554170287eb812b859.jpg
https://s4.kh1.co/__image/w=650,h=649,q=100/61/61539388541b95b6114a5df430863093e4cd19f4.jpg

ក្រៅពី​នេះ​ កាលពី​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«Jou Mary»​នេះ ​ក៏​បាន​បង្ហោះ​នូ​សារ​ដ៏​ឈឺចាប់​មួយ​ដោយ​ភ្ជាប់​ជាមួយ​ និង​រូបភាព​ទារក​ដែល​ទើប​ពន្លូត​ចោល​ព្រមទាំង​ដៃ​ដាក់​សេរ៉ូម​និង​នំ​ខួបកំណើត​ផង​ដែរ​ ។​ សារ​នោះ ​មាន​ខ្លឹមសារ​ដូច​តទៅ​៖ «​ថ្ងៃនេះ​ហើយ​បានដឹង​ការ​ពិត​ហើយ​ជា​ថ្ងៃ​ដែល​ឈឺ​បំផុត​សំរាប់​ខ្ញុំ​ពេល​បាន​ជួប​គ្រួសារ​បង​ផ្ទាល់ គ្រួសារ​បង​មិន​ស្វា​គម៍​ខ្ញុំ បង​មិន​ចេញ​មក​ជួប​ខ្ញុំ អ្នក​ស្គាល់​បង មិត្ដ​ភ័​ក្ដ​បង​គេ​សុត​តែ​ដឹង​ថា​យើង​ស្រឡាញ់​គ្នា មាន​តែ​បង​នឹង​គ្រួសារ​បង​ទេ​ថា​មិន​ធ្លាប់​ស្គាល់​ខ្ញុំ ខ្ញុំ​នៅ​ចាំ​បាន​ទាំងអស់​រឿ​សប្បាយ​នឹង​ជូ​ចត់ ខួបកំណើត​ខ្ញុំ​បង​ជា​អ្នក​ធ្វើ​អោយ ខួបកំណើត​បង​ខ្ញុំ​ជា​អ្នក​ធ្វើ​អោយ​បង ថ្ងៃ​ដែល​អូន​ចេញពីរ​ពេទ្យ​វិញ​ជា​ថ្ងៃ​អូន​ឈឺចាប់​បំផុត បង​ជា​អ្នក​មើលថែ​ខ្ញុំ​បង​ថា​ បង​សូម​ទោល​ដែរ​បង​ឈឺ​ជំនួស​ខ្ញុំ​មិន​បាន បង​សន្យា​ថា​នឹង​មិន​ចោល​ខ្ញុំ​គ្រប់ពេល ព្រោះ​យើង​ធ្លាប់​កំសត់​កំរ​នឹង​គ្នា បង​តែងតែ​ប្រាប់​ខ្ញុំ​ថា​នឹង​សាង​គ្រួសារ​រួម​គ្នា យើង​នឹង​មាន​បុ​ត្យ​ជាមួយ​គ្នា​ម្ដងទៀត​មិន​ដូច​លើក​នេះ​ឡើយ ថ្ងៃ​ដ៏​សែន​ចង់​ចាំ​បំផុត​នៅ​ពេល​មួយ​បង​បាន​អះអាង​ថា​បង​នឹង​មិន​ចោល​ខ្ញុំ​នៅ​មុខ​គេ​គ្រប់​គ្នា តែ​នៅ​ថ្ងៃនេះ​បង​បាន​បោះបង់​ខ្ញុំ​ចោល​ពិតមែន​ហើយ បង​ស្បថ​បំពាន​ខ្លួនឯង 17 / 7/ 2019 ចង់​លុះ​ថ្ងៃ​ស្លាប់​។»

https://s5.kh1.co/__image/w=650,h=348,q=100/d2/d2ed9cfe448d0badfb02659a8be1589e804ef351.jpg

ទាក់ទង​ទៅ​និង​រឿងរ៉ាវ​ខាងលើ​ពុំ​ទាន់​មាន​ប្រភព​ណាមួយ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា​យ៉ាងណា​នោះ​ឡើយ ប៉ុន្តែ​បើ​ពិនិត្យ​មើល​នូវ​នៅ​ការ​បង្ហោះ​សារ​ទាំង​ប៉ុន្មាន​គឺ​ខាង​ស្រី​ហាក់​មានការ​ឈឺចាប់​ពេល​បាន​ជួប​ស្នេហា​បោកប្រាស់ ហើយ​ខាង​ប្រុស​ជា​នរណា​នោះ​ក៏​គ្មាន​អ្នកដឹង​ច្បាស់​ដែរ ប៉ុន្តែ​ខាង​ស្រី​បាន​បង្ហោះ​រូប​ព្រះ​ចៅ​អធិការ​វត្ត​ពោធិ៍​ចិន​តុង​ដូច្នេះ​គេ​អាច​ដឹង​ថា ​ប្រុស​ស្នេហ៍​គឺ​អ្នក​ក្នុង​រូប​នេះឯង។

ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

https://s6.kh1.co/__image/w=650,h=867,q=100/b4/b4d8852e023e336bd148968f42a6070cba5b4bae.jpg
https://s4.kh1.co/__image/w=650,h=781,q=100/9c/9c16b97ef1f04202b75185e31514994b472a279f.jpg
https://s6.kh1.co/__image/w=650,h=650,q=100/58/58607559c386d5c469e53248456f8ad27579b134.jpg
https://s4.kh1.co/__image/w=650,h=867,q=100/0a/0a7e894c28a995714b9d226cd6129653bd22728e.jpg
https://s5.kh1.co/__image/w=650,h=974,q=100/ac/ac5fb8b138655db16ff2ae2918da490feb2a9ae1.jpg
https://s5.kh1.co/__image/w=650,h=867,q=100/d4/d41956337afd4983811d89d83105df921f5c33f9.jpg
https://s5.kh1.co/__image/w=650,h=889,q=100/da/daf93c844dc2e79ec7f2198adae40725542cefc9.jpg
https://s6.kh1.co/__image/w=650,h=991,q=100/e1/e16835a17426a4f5080b6168ad0b5fc714a7c3c0.jpg
https://s5.kh1.co/__image/w=650,h=867,q=100/70/70c367f0e3fafbe7c4c391e463df750b2a56d57b.jpg
https://s4.kh1.co/__image/w=650,h=737,q=100/60/60798be40a1a379f61850645bc4c9c05bbfbde6e.jpg

ប្រភព៖ កោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T