សាន ផានិត ត្រៀម​ទទួល​សមាជិក​គ្រួសារ​ថ្មី ដោយ​ភរិយា ជិត​គ្រប់​ខែ

//s5.kh1.co/d2/d2b431987030d33a354aa9a796fa9e72764b27a7.jpg
តារា & កម្សាន្ដ

 ០៦-សីហា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

(ភ្នំពេញ)៖ តារាចម្រៀងក្នុងស្រទាប់សិល្បៈលោក សាន ផានិត ថ្មីៗនេះត្រូវានទស្សនិកជន ក៏ដូចជាសម្ដែងនូវ ក្ដីសាទរយ៉ាងច្រើន ខណៈដែលស្ងាត់ៗ ស្រាប់តែតារាចម្រៀងប្រុសរូបនេះ ត្រៀមទទួលសមាជិកថ្មីម្នាក់ទៀត ដោយបច្ចុប្បន្ន ភរិយាជាទីស្រលាញ់របស់លោក កំពុងពពោះកូនទីពីរ ដែលមានអាយុបាន៧ខែហើយ ដែលកូនទីពីររបស់លោក គឺជាកូនប្រុស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ តារាចម្រៀងនិយមស្ទីលអត់សក់ លោក សាន ផានិត ត្រូវបានទស្សនិកជនដឹងថា លោកត្រៀម ខ្លួនធ្វើជាឳពុករបស់កូនប្រុសលោក ម្នាក់ទៀតហើយ ព្រោះពេលនេះភរិយារបស់លោក ដែលគេស្គាល់ថា មានឈ្មោះ ចេវ សោភា កំពុងតែមានបុត្រាទីពីរ ដែលត្រៀមនឹងសម្រាលក្នុងកំឡុងខែតុលាខាងមុខនេះ។ យ៉ាងណាមិញ អំឡុងពេលដែលភរិយា មានកូនទីពីរនេះ គេសង្កេតឃើញ លោក សាន ផានិត ស្រលាញ់ថ្នាក់ ថ្នមភរិយាបណ្ដូលចិត្តកាន់តែខ្លាំងឡើងថែមទៀត។

ប្រិយមិត្តទស្សនិកជន ក៏ដូចជាអ្នកគាំទ្រ ពិសេសមិត្តរួមអាជីព របស់ម្ចាស់បទ «ទូរស័ព្ទប្រាប់ផង» រូបនេះ បានចូលរួមសម្ដែងនូវក្ដី ត្រេកអរ និងចូលរួមអបអរសាទរ ដល់តារាចម្រៀងប្រុសរូបនេះ និងភរិយាដែលជិត នឹងសម្រាលកូនប្រុសទីពីរ ជាមួយគ្នាក៏មានការជូនពរដល់ភរិយានិងកូនក្នុងផ្ទៃរបស់ សាន ផានិត ឲ្យមានសុខភាពល្អ ព្រមទាំងមានសុវត្តិភាពក្នុងពេលសម្រាល ទាំងម្ដាយទាំងកូនផងដែរ។

គួរជម្រាបថា លោក សាន ផានិត បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹង ភរិយាលោកកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ខណៈដែលបច្ចុប្បន្នលោកមានកូនប្រុសម្នាក់អាយុ៤ឆ្នាំ និងត្រៀមស្វាគមន៍កូនប្រុសទី២ ដែលភរិយាលោកត្រៀមនឹងសម្រាល ក្នុងអំឡុងខែតុលា ខាងមុខនេះ៕

https://s6.kh1.co/__image/w=650,h=319,q=100/ef/efd0a028548cdb14d1759d62be81ce67fdfc4333.jpg
https://s6.kh1.co/__image/w=650,h=488,q=100/82/828dfb99c89fa4cb201c7dde950fff79beb33375.jpg
https://s5.kh1.co/__image/w=650,h=372,q=100/78/784f57205c61c977b5dab88f61fa051265d46954.jpg
https://s5.kh1.co/__image/w=650,h=488,q=100/1c/1ce9a71b310f2ce463de679bdcb46d1ea6481e84.jpg

ប្រភព៖ khmertalking

សាន ផានិត
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T