ក្រសួងអប់រំ ជូនដំណឹងឲ្យបេក្ខជនដែលត្រូវប្រឡងបាក់ឌុប ទៅពិនិត្យបញ្ជីឈ្មោះ នៅតាមសាលារៀងៗខ្លួន ដើម្បីដឹងថាមានឈ្មោះប្រឡង ឬអត់

//s5.kh1.co/ac/ac4ef4aa4b6e78c568e628912b8d65938e5111dc.jpg
សង្គម

 ០៦-សីហា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩នេះ បានជូនដំណឹងឲ្យបេក្ខជន ដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទៅពិនិត្យបញ្ជីឈ្មោះ នៅតាមសាលារៀងៗខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រសួងអប់រំ តាមរយៈ Facebook បានឲ្យដឹងយ៉ាងដូច្នេះថា «សូមសិស្សានុសិស្សថ្នាក់ទី១២ទាំងអស់ ទៅពិនិត្យបញ្ជីបេក្ខភាព សម្រាប់ប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ នៅតាមសាលារៀងៗខ្លួន»។

បើតាមក្រសួងអប់រំ បន្ទាប់ពីការប្រឡងឆមាសលើកទី២ ត្រូវបានបញ្ចប់ នៅវិទ្យាល័យនីមួយៗ ទូទាំងប្រទេសកម្ពុជា បានធ្វើការបិទផ្សាយបញ្ជីបេក្ខភាព និងបញ្ជីលុបបេក្ខភាពសម្រាប់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១៩ សីហា ២០១៩ ខាងមុខ។

សូមជម្រាបថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ឆ្នាំ២០១៩នេះ មានមណ្ឌលប្រឡងសរុប២០២មណ្ឌល ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ ៧៥មណ្ឌល និងវិទ្យាសាស្ត្រសង្គម១២៧មណ្ឌល មាន៤,៨០៩បន្ទប់ បេក្ខជនប្រឡងសរុប១១៩,២១៧នាក់ ស្រី៦១,០៣១នាក់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ មានចំនួន៤៥,៤១៤នាក់ ស្រី២៥,៥២៦នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គម ៧៣,៨០៣នាក់ ស្រី៣៥,៥០៥នាក់ (ទិន្នន័យបណ្ដោះអាសន្ន)៕

https://s4.kh1.co/__image/w=650,h=366,q=100/90/900573e44ea3d58cb6211bb2e496a30d6ad8e1a6.jpg
https://s4.kh1.co/__image/w=650,h=366,q=100/ff/ff70a20078bb8d00b0a76510ad1f705d2e5cad23.jpg

ប្រភព៖ Freshnews

Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T