សួស វីហ្សា និង កែវ សីហា គ្រោង​ចូល​រោងការ នៅ​​ខែ​សីហា​នេះ​ដូចគ្នា!

//s5.kh1.co/de/de027f9f361aa977165e9bf039b1d45fe48ff58b.jpg
តារា & កម្សាន្ដ

 ០៥-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

(ភ្នំពេញ)៖ តារាចម្រៀងស្រី ល្បីឈ្មោះ កញ្ញា សួស វីហ្សា ក្រោយពីបានធ្វើពិធីភ្ជាប់ពាក្យជាមួយនឹង អនាគតស្វាមីលោក ប៊ុនថុល ប៊ុនថង ហៅថមមី កាល់ពីថ្ងៃទី៧ ខែមិថុនា កន្លងទៅថ្មីៗនេះ អ្នកទាំងពីរក៏នឹងត្រូវដឹកដៃគ្នា ចូលរោងអាពាហ៍ពិពាហ៍ ក្នុងខែសីហា ឆ្នាំ២០១៩ខាងមុខនេះ ក្រោយពីស្វែងយល់ចិត្តគ្នា អស់រយៈពេលជាច្រើនឆ្នាំ។ មិនខុស​ពីកញ្ញា សួស វីហ្សា ពិធីការិនីពូកែវោហាស័ព្ទកញ្ញា កែវ សីហា ក៏នឹងត្រៀមខ្លួន ដឹកដៃអនាគតស្វាមីដែលជាដុកទ័ររូបសង្ហារ ចូលរោងអាពាហ៍ពិពាហ៍ ក្នុងកំឡុងខែសីហាដូចគ្នាដែរ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ប្រភពជិតស្និទនឹង តារាចម្រៀងសម្លេងផ្អែម កញ្ញា សួស វីហ្សា បានឲ្យដឹងថា តារាស្រីរូបនេះ បានសម្រេចរៀបចំពិធីមង្គលការនៅកំឡុងខែសីហា ខាងមុខនេះហើយ ប៉ុន្តែគេនៅមិនទាន់ដឹងនៅឡើយទេថា នាងនិងអនាគតស្វាមី កំណត់យកថ្ងៃទីប៉ុន្មាននៅឡើយទេ ដោយប្រភពបានបង្ហើបថា មូលហេតុដែលតារាស្រីរូបនេះ មិនអូសបន្លាយរឿងរៀបការតទៅទៀតបាន ដោយសារនាងត្រូវតែធ្វើពិធី នេះឡើងដើម្បីតម្រូវចាស់ទុំទាំងសងខាង ខណៈដែលពួកគាត់ចង់ឃើញនាងរៀបការឱ្យហើយ ព្រោះគាត់ចាស់ៗអស់ទៅហើយ ទើបពន្យារពេលមិនកើតទៀតឡើយ។

ដោយឡែក សម្រាប់ពិធីការនីរូបស្រស់ ឆក់ចិត្តកន្លង់ៗ កញ្ញា កែវ សីហា វិញក៏ជ្រើសរើសយកខែសីហា ជាខែរៀបការរបស់ខ្លួនដែល តែមិនទាន់កំណត់យកថ្ងៃរៀបការ នៅឡើយទេ ។ យ៉ាងណាមិញ មហាជនក៏ដូចជាអ្នកគាំទ្រ បានសម្ដែងនូវក្ដីសាទរ ចំពោះតារាស្រីពីររូបនេះ ដែលបានរកឃើញដៃគូជីវិត និងចាប់ដៃគ្នាចូលរោងការតាមប្រពៃណីខ្មែរ ក៏ដូចជាជូនពរដល់ស្រីស្អាតពីររូបនេះ មានសុភមង្គលក្នុងជីវិតអាពាហ៍ពិពាហ៍ផងដែរ។

ទោះបីជាពិធីមង្គលរបស់ តារាស្រីល្បីពីររូបនេះ ប្រព្រឹត្តឡើងក្នុងខែសីហា ដូចគ្នាមែន តែគេនៅមិនទាន់ដឹងនៅឡើយទេថា ថ្ងៃរៀបការរបស់ស្រីស្អាតពីររូបនេះ ប្រព្រឹត្តឡើង ចំថ្ងៃដូចគ្នាទៀតឬយ៉ាងណានៅឡើយទេ គ្រាន់តែដឹងថា វីហ្សា និងកែវ សីហា ចូលរោងក្នុងខែតែមួយ ។

គួរជម្រាបថា ក្នុងឆ្នាំ២០១៩នេះ គេសង្កេតឃើញមានតារាចម្រៀងនិងតារាសម្ដែងប្រុសស្រីជាច្រើនដួង ដែលបានសម្រេចបញ្ចប់ជីវិតនៅលីវ កសាងគ្រួសារ មានដូចជា ឱក សុគន្ធកញ្ញា, នី រតនា, សុខ ស្រីលក្ខណ៍, សៅ ឧត្តម, កុល ដាវី, សូ អេណា, ឈឹម អរិយា, ឃី សុឃុន, ណូ ម័រ, អ៊ុន អាលីហ្សា, ជា ម៉ារី ក្នុងនោះ សួស វីហ្សា និង ពិធីការិនី កែវ សីហា ក៏នឹងត្រៀមខ្លួនបញ្ចប់ជីវិតនៅលីវ ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕

សួស វីហ្សា និងថមមី
សួស វីហ្សា និងថមមី
សួស វីហ្សា និងថមមី
សួស វីហ្សា និងថមមី
កែវ​ សីហា
កែវ​ សីហា
កែវ​ សីហា
កែវ​ សីហា

ប្រភព៖ Freshnews

សួស វីហ្សា
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T