ទិញ​ឡានថ្មី​ៗ​​ ទំនង​បើក​មិន​ស្ទាត់​​..!

//s6.kh1.co/e7/e76a16fa8f36dfeb153e36242e3c142783ed0037.jpg
សង្គម

 ០៥-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ខេត្តស្វាយរៀង ៖ រថយន្ត​ស្តា​រិច​មួយ​គ្រឿង​ បាន​បុក​គោ​យន្ត​សណ្ដោង​រឺ​ុ​ម៉ក​ដឹក​គ្រែ​ពីក្រោយ​ពេញ​ទំហឹង​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកភូមិ ​ក៏​ដូច​ជា​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​មក​ចោមរោម​មើល។ ចាត់​ទុក​ថា​ ជា​គ្រោះល្អ ដែល​គ្មានមនុស្ស​ណា​ម្នាក់​រង​របួស ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សមត្ថកិច្ច​សង្ស័យ​ថា រថយន្ត​ស្តា​រិច​ប្រើប្រាស់ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ។ ហេតុការណ៍នេះ កើត​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០នាទី​ព្រឹក​ថ្ងៃ​ទី​២ ខែសីហា​កន្លង​ទៅ នៅ​លើកំណាត់​ផ្លូវជាតិ​លេខ​១​ចន្លោះ​បង្គោលគីឡូម៉ែត្រ លេខ​១៣៣​និង​លេខ​១៣៤ ក្នុងភូមិ​ព្រៃ​ស​ម្ភ័​រ ឃុំសំបួរ ស្រុក​ស្វាយ​ទាប ។

https://s5.kh1.co/__image/w=650,h=379,q=100/78/781400eb1565effb88be9194a0491f614429beed.jpg

បើ​តាម​នគរបាល​ស្រុក​ស្វាយ​ទាប​ឲ្យ​ដឹង​ថា​ អ្នក​បើក​គោ​យន្ត​សណ្ដោង​រុ​ឺ​ម៉ក​ដឹក​គ្រែ​ឈ្មោះ​ជុច ភៀន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​ចុង​ដូង ឃុំ​ចុង​ដូង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បណ្តាល​ឲ្យ​គ្រែ​ធ្លាក់​ខូចខាត​ទាំងស្រុង ។

ចំណែក​អ្នក​បើករថយន្ត​ឈ្មោះ ភោគ នី ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជា​កម្មករ​រោងចក្រ រស់នៅ​ភូមិ​លៀប ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ឯ​រថយន្ត​ខូចខាត​ផ្នែក​ខាង​មុខ​ទាំងស្រុង ។ តាម​ព័​ត៌មាន​ថា រថយន្ត​ដែល​បុក​នេះ​គឺ​ទើបតែ​ទិញ​ពី​ក្រុងបា​វិត​យក​មក​ប្រើប្រាស់​ស៊ីឈ្នួល​ដឹក​កម្មករ តែដោយសារ​ការ​បើកបរ​មិន​ទាន់​ស្ទាត់​ទើប​បង្ក​ជាហេតុការណ៍​ដូច​ខាងលើ ។

https://s6.kh1.co/__image/w=650,h=379,q=100/e7/e76a16fa8f36dfeb153e36242e3c142783ed0037.jpg

តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា បុរស​អ្នក​បើក​គោយន្ត​សណ្ដោង​រឺ​ុ​ម៉ក​ដឹក​គ្រែ​ក្នុង​ទិស​ដៅ​ពី​ខាង​កេ​ី​តទៅ​ខាងលិច​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ។ លុះ​មក​ដល់​ចំណុច​ខាងលើ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ស្តា​រិច ពណ៌​ផ្ទៃមេឃ​ចាស់​គ្មាន​ផ្លា​ក​លេខ ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា បាន​បុក​ពីក្រោយ​ពេញទំហឹង​បង្ក​ការ​ភ្ញាក់ផ្អើល​តែ​ម្ដង ។

https://s5.kh1.co/__image/w=650,h=379,q=100/ad/ad4b66928640a69edad3d612cf1cd2c60e17fb8e.jpg

ភ្លាម​ៗ​ សមត្ថកិច្ច​បាន​មក​ដល់​កន្លែង​កើតហេតុធ្វើការ​វាស់វែង និង​អូស​យក​មធ្យោបាយ​ធ្វើ​ដំណើ​រទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ទាប ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕ 

ប្រភព៖ កោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T