Ronaldo ប្រាប់ Juventus ឲ្យប្រជែង Man City ក្នុងការតាមចែចូវ Messi ទីពីរ

//s4.kh1.co/f3/f3d5b61c9e2b1efe590d73244f230fbf83576408.png
កីទ្បា

 ០៥-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

អ៊ីតាលី៖ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានប្រាប់ក្លិប Juventus ដែលខ្លួនកំពុងប្រកបអាជីពជាមួយ  ឲ្យប្រជែងក្លិបមេឃខៀវ Manchester City ដើម្បីនាំយក Messi ទីពីរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

បើតាមសារព័ត៌មាន Don Balon បានចុះផ្សាយថា Ronaldo ចង់ឲ្យ Juventus នាំយកកីឡាករ Thiago Almada ពីក្លិបអាហ្សង់ទីន Velez Sarsfield ដោយសារតែបច្ចេកទេស និងទេពកោសល្យរបស់គេដូចទៅនឹងកំពូលខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi។

ប្រភពដដែលបានបន្តថាលោក Pep Guardiola មានភាគរយខ្ពស់ក្នុងការនាំយកកីឡាករវ័យ ១៨ឆ្នាំ Thiago Almada មកកាន់កីឡដ្ឋាន Etihad Stadium ជាមួយ Man City មុននឹងទីផ្សារដោះដូរកីឡាករនៅអង់គ្លេសបិទ ប៉ុន្តែ Ronaldo ចង់ឆក់ Thiago Almada មក Juventus។

កីឡាករ Thiago Almada
កីឡាករ Thiago Almada

អតីតកីឡាកររបស់ Manchester United លោក Gabriel Heinze ដែលបច្ចុប្បន្នជាអ្នកចាត់ការទូទៅរបស់ក្លិប Velez Sarsfield កំពុងតែស្វែងរកជម្រើសដ៏ល្អសម្រាប់នៅអឺរ៉ុបដល់កីឡាករវ័យ ១៨ឆ្នាំ Almada។ អតីតខ្សែការពារឆ្នើមរបស់ Man UTD រូបនេះបានសារភាពថាមានក្លិបធំៗជាច្រើនចាប់អារម្មណ៍ចង់បានយុវជនរូបនេះ ប៉ុន្តែលោកមិនអាចនិយាយពីអនាគតរបស់គេបាននោះទេ។

“ខ្ញុំពេញចិត្តនឹងប្រាប់ការពិត ប៉ុន្តែពេលខ្លះខ្ញុំមិនអាចនិយាយបានទេ ពីព្រោះនេះគឺជាការទទួលខុសត្រូវ។ ក្នុងសប្ដាហ៍នេះអ្នកទាំងអស់គ្នានឹងបានដឹងអំពី Thiago។” សម្ដីរបស់លោក Gabriel Heinze។

កីឡាករ Thiago Almada
កីឡាករ Thiago Almada
កីឡាករ Thiago Almada
កីឡាករ Thiago Almada

យើងនឹងរង់ចាំមើលទាំងអស់គ្នាថារវាងកីឡាករ Cristiano Ronaldo និងលោក Pep Guardiola អ្នកណានឹងអាចនាំយក Almada មកលេងនៅអឺរ៉ុប?

ប្រភព៖​ Fox Sports Asia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ២០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T