លាចាកសិក្ខាបទព្រឹកមិញភ្លាម លោក តាក់ស៊ី ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យភ្លែត!

//s6.kh1.co/bd/bd10cb7fa32e0a39cb7b10d1f945f2513be63f48.jpg
តារា & កម្សាន្ដ

 ០៥-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ បន្ទាប់ពីសម្រេចចិត្តសាងផ្នួសបួសធ្វើជាព្រះសង្ឃ បានមិនប៉ុន្មានខែផង ទីបំផុតកាលពីព្រឹកថ្ងៃច័ន្ទ ទី៥ ខែសីហានេះ អតីតតារាកំប្លែងលោក តាក់ស៊ី ក៏បានសម្រេចចិត្តផ្សឹកលាចាកសិក្ខាបទវិញ ដោយសារតែមិនអាចទ្រាំទ្រនឹងរោគាប្រចាំខ្លួនបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរឲ្យដឹងថា កន្លងមកលោកតាក់ស៊ី តែងតែក្រោកឈរឡើងតតាំងជាមួយនឹង ជំងឺទឹកផ្អែមរ៉ាំរ៉ៃជាប់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំ ដោយឡែកលើកនេះផងដែរ ដោយសារមិនអាចទ្រាំទ្រនឹងជំងឺធ្វើទុក្ខរើឡើងកាន់តែធ្ងន់ធ្ងរបាន ទើបធ្វើឲ្យអតីតតារាកំប្លែងប្រុសរូបនេះ សម្រេចចិត្តលាចាកសិក្ខាបទកាលពីព្រឹកមិញនេះ និងទទួលបានការជួយជ្រោមជ្រែង ពីខាងសំណាក់សមាគមសិល្បករខ្មែរ ដោយត្រូវបានគេបញ្ជូនលោកទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យព្រះកុសមៈភ្លាមៗផងដែរ។

យ៉ាងណាមិញ ក្រោយពីឃើញបែបនេះ ក៏មានប្រិយមិត្តទស្សនិកជនជាច្រើន ដែលនិយមតាមដានទស្សនា និងគាំទ្រការលេងកំប្លែងរបស់លោក តាក់ស៊ី កន្លងមក ក៏បានធ្វើការជូនពរឲ្យលោក ឲ្យឆាប់ជាសះស្បើយពីជំងឺផងដែរ៕

លោក តាក់ស៊ី កាលនៅជាសង្ឃ
លោក តាក់ស៊ី កាលនៅជាសង្ឃ
លោក តាក់ស៊ី កាលនៅជាសង្ឃ
លោក តាក់ស៊ី កាលនៅជាសង្ឃ
លោក តាក់ស៊ី កាលនៅជាសង្ឃ
លោក តាក់ស៊ី កាលនៅជាសង្ឃ
លោក តាក់ស៊ី កាលនៅជាសង្ឃ
លោក តាក់ស៊ី កាលនៅជាសង្ឃ
លោក តាក់ស៊ី ក្រោយផ្សឹកត្រូវបញ្ចូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ
លោក តាក់ស៊ី ក្រោយផ្សឹកត្រូវបញ្ចូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ
លោក តាក់ស៊ី ក្រោយផ្សឹកត្រូវបញ្ចូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ
លោក តាក់ស៊ី ក្រោយផ្សឹកត្រូវបញ្ចូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ
នាយតាក់ស៊ី
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T