ធ្លាយរូបថត Irene ជាមួយ Jisung ក្រុម NCT កាលពីជំនាន់ហ្វឹកហាត់ និងឥឡូវខុសគ្នាដាច់!

//s5.kh1.co/76/76c3df327e666590c17137a663948ef69fda0174.jpg
តារា & កម្សាន្ដ

 ០៥-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ ផលិតកម្មតយក្ស SM Enetainment បានប្រារព្ធធ្វើឡើងនូវ កម្មវិធីប្រគុំតន្រ្តីធំប្រចាំឆ្នាំប្រមូលផ្តុំតារាចម្រៀងក្នុងទ្រនំគ្រួសាររបស់ខ្លួន ដែលមានឈ្មោះថា «SM TOWN Live 2019» នៅឯទីក្រុង តូក្យូ ប្រទេសជប៉ុន ហើយក្នុងនោះផងដែរ គេក៏បានសង្កេតឃើញថា តារាចម្រៀងស្រី Irene សមាជិក្រុម Red Velvet និង Jisung សមាជិកក្រុម NCT ក៏បានមកជួបគ្នាជាថ្មីនៅលើឆាកតន្រ្តីផងដែរ ដែលធ្វើឲ្យអ្នកគាំទ្រមានភ្ញាក់ផ្អើលជាខ្លាំង ចំពោះការប្រែប្រួលកម្ពស់រវាងអ្នកទាំងពីរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ យោងតាមរយៈរូបថតចាស់ៗជាច្រើនសន្លឹក ដែលបានបង្ហោះនៅលើបណ្តាញអ៊ីនធឺណែត បានឲ្យឃើញថា វាជារូបថតកាលពី៥ឆ្នាំមុន ឬអាចនិយាយបានថាជារូបកាលពី Irene និង Jisung នៅជាក្មេងហ្វឹកហាត់ជាមួយគ្នា។ យ៉ាងណាមិញ ក្នុងរូបថតទាំងនោះ បានបញ្ជាក់ឲ្យឃើញថា Irene និង Jisung មានភាពស្និទ្ធស្នាលនឹងគ្នា ហាក់បីដូចជាបងស្រីប្អូនប្រុសនឹងគ្នាដូច្នោះដែរ ហើយកាលនោះ Jisung ក៏មានកម្ពស់ទាបឈរត្រឹមស្លឹកត្រចៀករបស់ Irene​តែប៉ុណ្ណោះ ដោយសារតែលោកមានអាយុតិចជានាងច្រើនឆ្នាំ។

ប៉ុន្តែមិនថាយ៉ាងណា អាចនិយាយបានថា អ្វីៗក៏ចេះប្រែប្រួល ពោលគឺបច្ចុប្បន្ន Jisung បានពេញវ័យកម្លោះអាយុ១៧ឆ្នាំហើយ ចំណែកឯរូបរាងកាយឯណេះវិញ ក៏កាន់តែលូតលាស់ធំខ្ពស់ផងដែរ។ ម៉្លោះហើយ នៅក្នុងកម្មវិធីប្រគុំតន្រ្តីSM Town ថ្មីៗនេះគេក៏បានប្រទះឃើញថា ពេលដែលIrene និង Jisung បានឈរគ្នាម្តងទៀតទៅ Jisung ក៏បែរជាមានកម្ពស់ខ្ពស់ជាងនាងដាច់ខុសប្លែកកាលពីក្មេងតែម្តង ពោលគឺបច្ចុប្បន្ននេះ Irene ឈរត្រឹមក Jisung តែប៉ុណ្ណោះ៕

Irene បច្ចុប្បន្ន
Irene បច្ចុប្បន្ន
Jisung បច្ចុប្បន្ន
Jisung បច្ចុប្បន្ន
Irene និង Jisung កាលពី៥ឆ្នាំមុន
Irene និង Jisung កាលពី៥ឆ្នាំមុន
រូបIrene និង Jisung កាលច្រើនឆ្នាំមុន
រូបIrene និង Jisung កាលច្រើនឆ្នាំមុន
រូបIrene និង Jisung កាលច្រើនឆ្នាំមុន
រូបIrene និង Jisung កាលច្រើនឆ្នាំមុន
រូបបច្ចុប្បន្នIrene ឈរត្រឹមក​ Jisung
រូបបច្ចុប្បន្នIrene ឈរត្រឹមក​ Jisung
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T