តារាដ៏ល្បីរបស់ប្រទេសចិន ដែលមានឈ្មោះថា Zhao Wei បានចូលរួមក្នុង Burberry Prosumm ដែលបង្ហាញពីការដើរម៉ូតនៃរដូវស្លឹក ឈើជ្រុះនិងធ្លាក់ទឹកកក ប្រចាំសប្ដាហ៍ ក្នុងទីក្រុងឡុង កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១៣។

តាមប្រភពព័ត៌មានរបស់ឆាយណាប៊ិស បានឲ្យដឹងទៀតថា តារាសម្ដែង Zhao Wei បានធ្វើការចូលរួម នឹងតារារបស់ ប្រទេសបារាំងគឺ Melanie Laurent និងតារាសម្ដែងកូរ៉េខាងត្បូង គឺ Kim Hee-sun ។ តារាស្រីនេះ ត្រូវបានទស្សនិកជាច្រើនសរសើមិនដាច់ពី មាត់ពីសម្រស់របស់នាង ដោយសារតែនាងមានអាយុ ៣៧ឆ្នាំទៅហើយ ជាមួយនឹងការសម្ដែងដ៏ល្អឥតខ្ចោះ ដែលនាងធ្លាប់សម្ដែងរបស់នាងផងដែរ។

តើប្រិយមិត្ដធ្លាប់ទស្សនាខ្សែភាពយន្ដដែល នាងបានសម្ដែងហើយឬនៅ?





កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]