ផ្លូវការ!! Barcelona ទិញបានយុវជន ជម្រើសជាតិអេស្ប៉ាញឆ្នើមម្នាក់ទៀតហើយ

//s6.kh1.co/25/25bfbd57417e9fa54848166f35a80542fef36ba0.jpg
កីទ្បា

 ០៥-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

អេស្ប៉ាញ៖ ក្លិបអ្នកមានបុណ្យ Barcelona បាននាំយកខ្សែការពារស្ដាំរបស់ Real Betis កីឡាករ Junior Firpo មករួមក្រុមសម្រាប់ត្រៀមរដូវកាលថ្មី ក្នុងកិច្ចសន្យារយៈពេល ៥ឆ្នាំជាមួយតម្លៃខ្លួន ២៧លានផោន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Junior Firpo
កីឡាករ Junior Firpo

Firpo ចូលលេងបាន ២៤ប្រកួត រកគ្រាប់បាល់បាន ៣គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន ៤ដងកាលពីរដូវកាលមុន និងបានរួមចំណែកជួយ Real Betis បញ្ចប់នៅចំណាត់ថ្នាក់លេខ១០។ ហើយរូបគេក៏ជាតួអង្គមួយរូបដែលជួយឲ្យក្រុមជម្រើសជាតិយុវជនអេស្ប៉ាញ U21 ឈ្នះពានរង្វាន់ EURO U21 ផងដែរ។ ចំពោះការមកចូលរួមជាមួយក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់មួយនេះ Firpo ត្រូវបានគេមើលឃើញថាអាចនឹងជំនួសតំបន់លេងរបស់ Jordi Alba។

កីឡាករ Junior Firpo
កីឡាករ Junior Firpo

ក្រៅពី Barcelona ខ្សែការពារស្ដាំ Firpo ក៏ទទួលបានការចាប់អារម្មណ៍ចង់បានពីសំណាក់ក្លិបហង្សក្រហម Liverpool ផងដែរ ដោយអ្នកចាត់ការទូទៅលោក Jurgen Klopp មានបំណងចង់យករូបគេមកជំនួសកន្លែងរបស់កីឡាករ Alberto Moreno ដែលចាកចេញ។ ប៉ុន្តែក្លិបដែលម្ចាស់ជើងឯក UEFA Champions League កាលពីរដូវកាលមុនមិនហ៊ានចំណាយលុយច្រើនក្នុងការទិញយករូបគេនោះទេ ស្របពេលដែល Real Betis ទាមទារតម្លៃខ្លួនខ្ពស់។

គួរបញ្ជាក់ផងដែរថា Firpo គឺជាកីឡាករទី៤ហើយដែល Barcelona នាំចូលសម្រាប់ទីផ្សារដោះដូរកីឡាករលើកនេះ បន្ទាប់ពីកីឡាករ ៣រូបលើកមុន រួមមាន Frenkie de Jong, Antonie Greizmann និងអ្នកចាំទី Neto។ សរុបទំហំទឹកប្រាក់សម្រាប់ការទិញកីឡាករទាំង ៤ រូបនេះមានចំនួនប្រមាណជា ១៨០លានផោន៕

កីឡាករ Junior Firpo
កីឡាករ Junior Firpo

ប្រភព៖ Mirror

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T