ជម្រើសនំសែនព្រះខែដ៏សាកសមបំផុតសម្រាប់ពិធីសែនព្រះខែឆ្នាំនេះពី TOUS les JOURS!

//s5.kh1.co/72/720a1aae626e67815b5aebd4292670cbd45df77a.jpg
សង្គម

 ០៥-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ រដូវសែនព្រះខែនឹងមកដល់ក្នុងពេលឆាប់ៗនេះ ដូចនេះហើយកាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ នេះ នៅផ្សារទំនើប Aeon Mall សាខាភ្នំពេញវេលាម៉ោង ៤ ដល់ម៉ោង ៦ ល្ងាច TOUS les JOURS បានរៀបចំកម្មវីធីដាក់បង្ហាញនូវនំសែនព្រះខែចំនួន ១០ ប្រភេទ ដែលមានដូចជា ស្នូលង៉ូវយីង, ស្នូលធុរេន, ស្នូលការហ្វេរ, ស្នូលសណ្ដែកខៀវ ស្នូលស្លឹកតើយ, ស្នូលគ្រាប់ធញ្ញជាតិគ្រប់មុខ, ស្នូលតែបៃតង, ស្នូលគ្រាប់ឈូកសុទ្ធពងទាមួយ, ស្នូលគ្រាប់ឈូកសុទ្ធពងទាពីរ និងស្នូលសាច់គោផងដែរ។​​​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នំសែនព្រះខែរបស់ TOUS les JOURS
នំសែនព្រះខែរបស់ TOUS les JOURS

នំសែនព្រះខែរបស់ TLJ មានរូបរាងគួរឱ្យចង់ទទួលទាន និងរសជាតិពិតជាឆ្ងាញ់ជាប់មាត់តែម្ដង ឯការវេចខ្ចប់វិញប្រកបដោយស្ដង់ដារអនាម័យ អបជាមួយប្រអប់នំមានភាពប្រណីតថ្លៃថ្នូរ សាកសមបំផុតសម្រាប់ការជ្រើសរើសជាកាដូសម្រាប់ជូនក្រុមគ្រួសារ​ ឪពុកម្ដាយ ឬដៃគូជំនួញ និងមិត្តភក្តិជាដើម។ តាមទំនៀមទម្លាប់នៅថ្ងៃសែនព្រះខែ គ្រួសារនីមួយៗតែងតែជួបជុំគ្នា ដើម្បីសែន និងថ្វាយឧទិ្ទសទៅដល់ព្រះចន្ទ័ និងទទួលទាននំសែនព្រះខែបន្ទាប់ពីការសែនរួច ដូចនេះ TOUS les JOURS សាកសមបំផុតសម្រាប់ការបង្កើនបរិយាកាសជួបជុំគ្រួសាររបស់អ្នកក្នុងឆ្នាំនេះ។​

នំសែនព្រះខែរបស់ TOUS les JOURS
នំសែនព្រះខែរបស់ TOUS les JOURS

ក្នុងដាក់តាំងបង្ហាញនោះ ក៏មានការចូលរួមជា​ពិសេស​ពីអ្នកជំនាញផ្នែកផលិតនំខេករបស់ TOUS les JOURS ផងដែរ។ ទន្ទឹមគ្នានេះ TOUS les JOURS បានរៀបចំការលេងហ្គេមសប្បាយៗ ដើម្បីឈ្នះរង្វាន់ និងបង្កើនភាពសប្បាយរីករាយដល់អ្នកចូលរួ​មទស្សនា និងភ្លក្សរស​ជាតិ យ៉ាងច្រើនកុះករនោះផងដែរ។​ ចំពោះនំសែនព្រះខែ TOUS les JOURS ដែលបានបង្ហាញជូនដល់អតិថិជននេះ ទទួលបានការសរសើរជាច្រើនពីបងប្អូន ដែលបានចូលរួមទស្សនា និងភ្លក់ ថាជានំដែលមានរសជាតិឆ្ងាញ់ខ្លាំង​ ព្រោះសំបកនំទន់ផ្អែមជាមួយស្នូលក្នុងមានរសជាតិជាច្រើនប្រភេទ ឈ្ងុយឆ្ងាញ់ប្លែកៗពីគ្នា។ ដូច្នេះ មិនគួររំលងរសជាតិនំដ៏ឈ្ងុយឆ្ងាញ់របស់ TOUS les JOURS​ឡើយ​សម្រាប់ពិធីសែនព្រះខែឆ្នាំនេះ ។  

ព័ត៌មានបន្ថែមសូមតាមដានជាមួយទំព័រ Facebook ផ្លូវការរបស់ TOUS les JOURS www.facebook.com/TOUSlesJOURS.KH 
https://youtu.be/MVn3YILYiSQ

TOUS les JOURS
TOUS les JOURS
នំសែនព្រះខែរបស់ TOUS les JOURS
នំសែនព្រះខែរបស់ TOUS les JOURS
នំសែនព្រះខែនៅ TOUS les JOURS
នំសែនព្រះខែនៅ TOUS les JOURS
នំសែនព្រះខែនៅ TOUS les JOURS
នំសែនព្រះខែនៅ TOUS les JOURS
នំសែនព្រះខែនៅ TOUS les JOURS
នំសែនព្រះខែនៅ TOUS les JOURS
នំសែនព្រះខែនៅ TOUS les JOURS
នំសែនព្រះខែនៅ TOUS les JOURS
នំសែនព្រះខែនៅ TOUS les JOURS
នំសែនព្រះខែនៅ TOUS les JOURS
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T