ចង់វិនិយោគបង្កើនចំណូល ហេតុអ្វីត្រូវវិនិយោគក្នុងទីផ្សារឧបករណ៍និស្សន្ទ?

//s5.kh1.co/d7/d7c011625b3e784e4b9bca6f2dc581a4f9ce82e9.jpg
សង្គម

 ០៥-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពញ៖ ក្នុងរយៈពេល​ប្រមាណ ៤ ​ឆ្នាំ​កន្លងមក​នេះ​ ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា ​បាន​បន្តរីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​ទាំង​ទំហំនៃការ​ជួញ​ដូរ​ ​ចំនួន​តួអង្គ​ក្នុង​ទី​ផ្សារ​ ​និង​បទ​ប្បញ្ញត្តិ ដែលកត្តាទាំងអស់នេះ គឺជា​សញ្ញាបង្ហាញពីភាពវិជ្ជមានក្នុងការអភិវឌ្ឍន៍នៃវិស័យនេះបន្ថែមទៀត។ ​ដោយសារតែភាពរីកចម្រើននេះ វិនិយោគិនកាន់តែច្រើនបានងាកមកចាប់អារម្មណ៍ទៅលើអត្ថប្រយោជន៍នៃការជួញដូរឧបករណ៍និស្សន្ទ ​​​ដូច្នេះលោក ចេង តារាវុធ ដែលជាប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន​ហ្គោល​ដេន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល (Golden FX Link Capital) នឹងបង្ហាញពីមូលហេតុដែលនាំឱ្យវិនិយោគិនមើលឃើញពីភាពលេចធ្លោ និងគួរតែវិនិយោគក្នុងទីផ្សារឧបករណ៍និស្សន្ទនេះ។     

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក ចេង តារាវុធ
  លោក ចេង តារាវុធ

ជាមួយនឹងការបណ្ដុះបណ្ដាល និងបទពិសោធន៍ជិត ១០ ឆ្នាំមកហើយក្នុងវិស័យហិរញ្ញវត្ថុលោក ចេង តារាវុធ បានលើកឡើងថា៖

«ឧបករណ៍និស្សន្ទ គឺសំដៅដល់កិច្ចសន្យាលើគម្លាតថ្លៃនៃឧបករណ៍ហិរញ្ញវត្ថុមានដូចជា រូបិយប័ណ្ណបរទេស មាស ប្រាក់ ប្រេងឆៅជាដើម។ បើនិយាយឱ្យស្រួលស្តាប់ គឺជាការទិញលក់ហាងឆេង មាស ប្រាក់ ប្រេងឆៅ និង​រូបិយប័ណ្ណបរទេស។ វិនិយោគិនធ្វើការជួញដូរលើឧបករណ៍និស្សន្ទដើម្បីបង្កើនឱកាសរកប្រាក់ចំណូលបន្ថែមទៅលើរបរប្រចាំថ្ងៃ ដោយសារតែមិនចាំបាច់ចំណាយពេលយូរ ឬរើសទីកន្លែង គឺមានន័យថា វិនិយោគិនអាចជួញដូរបាននៅគ្រប់ទីកន្លែងតាមរយៈទូរស័ព្ទដៃ ឬកុំព្យូទ័រ ដែលមានការតំឡើងនៃកម្មវិធីជួញដូរ»។

លោក តារាវុធ បានបន្តថា៖

«ក្នុងការជួញដូរឧបករណ៍និស្សន្ទ វិនិយោគិនមិនចាំបាច់ត្រូវតែមានដើមទុនច្រើន ឬធំនោះទេ ហើយពួកគេអាចការពារ និងកំនត់ហានិភ័យនៃការជួញដូរដោយស្វ័យប្រវត្តិនៅលើកម្មវិធីជួញដូរ។ អ្វីដែលសំខាន់មួយទៀតនោះគឺ សុវត្តិភាពនៃដើមទុនវិនិយោគ​ ដោយសារការផាត់ទាត់ គឺធ្វើឡើងតាមរយៈធនាគារ ដែលទទួលស្គាល់ដោយគណៈកម្មការមូលបត្រកម្ពុជា។​ ការជួញដូរមានភាពរហ័សទាន់ចិត្ត ដោយសារតែការជួញដូរធ្វើឡើងជាមួយធនាគារ និងទីផ្សារពិភពលោកទាំងមូល ដែលផ្តល់នូវភាពងាយស្រួលក្នុងការផាត់ទាត់សាច់ប្រាក់របស់អតិថិជន»។

កម្មវិធីសិក្ខាសាលា
កម្មវិធីសិក្ខាសាលា

យោងទៅតាមសម្តីរបស់ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន ហ្គោល​ដេន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល រូបនេះ ឱកាសនៃការទទួលបានប្រាក់ចំណេញកាន់តែមានខ្ពស់ប្រសិនបើវិនិយោគិនបានសិក្សាពីវិស័យហិរញ្ញវត្ថុ ដោយសារតែពួកគេអាចវិភាគ និងក្ដាប់បាននូវបម្រែបម្រួលទីផ្សារ។ ដូច្នេះហើយទើបក្រុមហ៊ុន ហ្គោល​ដេន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល ក៏ដូចជារូបលោកផ្ទាល់តែងតែផ្ដល់ការប្រឹក្សា និងវគ្គបណ្ដុះបណ្ដាលដល់អតិថិជន និងវិនិយោគិនដើម្បីភាពជោគជ័យសម្រាប់គ្រប់ភាគីទាំងអស់។

បច្ចុប្បន្ននេះទីផ្សារឧបករណ៍និស្សន្ទមានការគាំទ្រយ៉ាងខ្លាំងពីបណ្ដាវិនិយោគិនជាតិនិងអន្តរជាតិ។​ ដូច្នេះក្រុមហ៊ុន ហ្គោល​ដេន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល ដែលជាក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណឈ្មួញជើងសាឧបករណ៍និស្សន្ទពីគណៈកម្មការមូលបត្រកម្ពុជា តែងតែខិតខំពង្រីក និងពង្រឹងសេវាកម្មរបស់ខ្លួនឱ្យស្របតាមបទដ្ឋានអន្តរជាតិ។

  លោក ចេង តារាវុធ
  លោក ចេង តារាវុធ

​សម្រាប់ព័ត៌មាន និងចំណេះដឹងបន្ថែមសូមទំនាក់ទំនងក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល តាមរយៈទូរស័ព្ទលេខ 023 22 6666/099 922 233​/070 922​ 233 ឬចូលទៅគេហទំព័រ www.goldenfxlink.com ឬផ្ញើសារទៅទំព័រ Facebook: Golden FX Link Capital Co., Ltd. ៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T