ទីបំផុត វីដេអូShort Film រៀបរាប់ពីជីវិតស្នេហាពិត រវាងសុខ សោម៉ាវត្តី និងលី វ៉ាហេទ ចេញជាផ្លូវការហើយ!(មានវីដេអូ)

//s4.kh1.co/c3/c302150cdaef94da344819680f2621346584b880.jpg
តារា & កម្សាន្ដ

 ០៥-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ដូចដែលប្រិយមិត្ត បានជ្រាបរួចមកហើយពី​ ទំនាក់ទំនងស្នេហាដ៏ស្អិតរមួតរវាង អ្នកម្ដាយកូនមួយ សុខ សោម៉ាវត្តី និងកីឡាករបាល់ទាត់ដ៏សង្ហារលោក លី វ៉ាហេទ ធ្វើឲ្យអ្នករាល់គ្នាមានចិត្តលួចច្រណែន នឹងគូស្នេហ៍មួយគូនេះទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសារតែឃើញភាពផ្អែមល្ហែម ពីមួយថ្ងៃទៅមួយថ្ងៃ នៃស្នេហារវាងពួកគេ ជាហេតុបណ្ដាលឲ្យលោក ឃុន ធារិទ្ធ(Rith Omega) ដែលជាអ្នកដឹកនាំសម្ដែង បានសម្រេចចិត្តជ្រើសរើសអ្នកទាំង២មកដើរតួសម្ដែង ក្នុងបទចម្រៀងមួយ ហើយរៀបរាប់ពីរឿងរ៉ាវ ស្នេហាពិតតាំងពីដំបូងមកតែម្ដង។

តាមរយៈបទនោះដែរ​ មានចំណងជើងថា«អរគុណដែលទុកអូនជាមនុស្សសំខាន់» បកស្រាយដោយលោក​ ម៉ៅ ហាជី និងកញ្ញា ស៊ី រីកា​ ដែលរៀបរាប់ពី សាច់រឿងស្នេហា​តាំងពីពេលដែលលោក លី វ៉ាហេតទ និងសោម៉ាវត្តី ចាប់ផ្ដើមមានចិត្តលើគ្នា ពេលដែលថតខ្សែភាពយន្តជាមួយគ្នាមកម្លេះ ថែមទាំងបង្ហាញពី ទុក្ខលំបាកដែលខាងស្រី មានអាយុច្រើនជាង រងការប៉ះទង្គិចនឹងពាក្យសម្ដីរបស់អ្នកដទៃ និងជួបបញ្ហាជាច្រើនទៀត កំឡុងពេលសាងស្នេហ៍ ក៏ប៉ុន្តែពួកគេមិនខ្វល់នោះទេ ថែមទាំងបានពុះពារឆ្លងកាត់ស្រលាញ់គ្នា មិនបោះបង់ចោលគ្នា និងមិនខ្វល់ពីអ្វីទាំងអស់។

លើសពីនេះ គេសង្កេតឃើញថា សុខ សោម៉ាវត្តី និង លី វ៉ាហេទ សម្ដែងបានយ៉ាងសាកសម ទាំងទឹកមុខ និងកាយវិការ អមដោយសាច់រឿងពិតទៀតផងនោះ ធ្វើឲ្យផ្ទុះការគាំទ្រពេញបណ្ដាញសង្គម ព្រមទាំងមានការចែករំលែកវីដេអូនោះ តគ្នាយ៉ាងច្រើន៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖

សុខ សោម៉ាវត្តី និងលី វ៉ាហេទ
សុខ សោម៉ាវត្តី និងលី វ៉ាហេទ
គូស្នេហ៍មួយគូនេះ និងលោក Rith Omega
គូស្នេហ៍មួយគូនេះ និងលោក Rith Omega
សុខ សោម៉ាវត្តី និងលី វ៉ាហេទ ពេលថតMV រឿងពិត
សុខ សោម៉ាវត្តី និងលី វ៉ាហេទ ពេលថតMV រឿងពិត
សុខ សោម៉ាវត្តី និងលី វ៉ាហេទ ពេលថតMV រឿងពិត
សុខ សោម៉ាវត្តី និងលី វ៉ាហេទ ពេលថតMV រឿងពិត
សុខ សោម៉ាវត្តី និងលី វ៉ាហេទ ពេលថតMV រឿងពិត
សុខ សោម៉ាវត្តី និងលី វ៉ាហេទ ពេលថតMV រឿងពិត
សុខ សោម៉ាវត្តី  ពេលថតMV រឿងពិត
សុខ សោម៉ាវត្តី  ពេលថតMV រឿងពិត
សុខ សោម៉ាវត្តីលី វ៉ាហេទ
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T