ខឹង​ម្ចាស់​ហាង​បញ្ឈប់​ពី​ការងារ មានអី​វាយ​…​និង​គំរាម​ដុត​ហាង​ចោល

//s4.kh1.co/0c/0c1e8c2d3b0707ff941e139128f14270bc6d233b.jpg
សង្គម

 ០៥-សីហា-២០១៩ ១២ល្ងាច · ៥ ឆ្នាំមុន

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម ជនសង្ស័យ​ម្នាក់​ត្រូវ​នគរបាល​ស្រុក​កោះធំ​ឃាត់ខ្លួន បន្ទាប់​ពី​ខឹង​ម្ចាស់​ហាង​បញ្ឈប់​ពី​ការងារ​រួច​បាន​វាយ​បំផ្លាញ​តុ និង​ជញ្ជាំង​ហាង ព្រមទាំង​គំរាម និង​យក​ដប​សាំង​ទៅ​បម្រុង​ដុត​ហាង​ទៀត​ផង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២០​និង​៣០​នាទី ថ្ងៃ​ទី​០៤ ខែសីហា​នេះ នៅ​ចំណុច​ហាង​មី​ហិ​រ Seoul ស្ថិត​ក្នុងភូមិ​ព្រែក​តា​ហ៊ីង ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
//s4.kh1.co/0c/0c1e8c2d3b0707ff941e139128f14270bc6d233b.jpg

សេចក្តីរាយការណ៍​បាន​បន្ត ជន​រង​គ្រោះ​ឈ្មោះ ឡា​ង សុធា​វី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ម្ចាស់​ហាង​មី​ហិ​រ Seoul មាន​ទីលំនៅ​សព្វថ្ងៃ​នៅ​ភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោម​ចៅ រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​ឈ្មោះ ឃាង គី​ម​ពេជ្រ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ កសិករ និង​ជា​អតីត​បុគ្គលិក​ហាង​លក់​មី​ហិ​រ Seoul ខាងលើ មាន​ទីលំនៅ​សព្វថ្ងៃ​នៅ​ភូមិ ឃុំ​កើតហេតុ ។ ដោយ​កន្លង​មក​ជនសង្ស័យ គឺជា​បុគ្គលិក​ធ្វើការ​ក្នុង​ហាង​លក់​មី​ហិ​រ Seoul ស្ថិត​ក្នុងភូមិ​កើតហេតុ​ខាងលើ ក្រោយមក​ត្រូវ​បាន​ជន​រង​គ្រោះជា​ម្ចាស់​ហាង​បាន​បញ្ឈប់​ជនសង្ស័យ​ពី​ការងារ ។ 

//s5.kh1.co/46/46d3d3baf6c7ed3a0e3e2c3cef0835c7e2d1581b.jpg

លុះ​នៅ​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង​២០​និង​៣០​នាទី ស្រាប់តែ​ជនសង្ស័យ ឃាង គី​ម​ពេជ្រ បាន​ទៅ​ក្នុង​ហាង​ខាងលើ ដោយ​បាន​វាយ​បំផ្លាញ​តុ និង​ជញ្ជាំង​ហាង ព្រមទាំង​គំរាម និង​យក​ដប​សាំង​ទៅ​បម្រុង​ដុត​ហាង​ទៀត​ផង ដោយសារ​តែ​ខឹង​នឹង​ថៅកែ​បញ្ឈប់​ពី​ការងារ ហើយ​ពុំ​ព្រម​ទទួល​ឲ្យ​ចូល​ធ្វើការ​វិញ តែ​ពុំ​បាន​ដុត​ហាង​ទេ ក៏​បោះ​ដប​សាំង​ចោល​ក្បែរ​នោះ​ទៅ រួច​ត្រូវ​បាន​ម្ចាស់​ហាង​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​មក​ទាំង​យប់ រួច​រក​ឃើញ​ដប​សាំង​នោះ ប្រគល់​ជូន​នគរបាល​តែ​ម្ដង។

//s6.kh1.co/84/84d04e93a26d13d0141b024ad55a92e2eee65460.jpg

រហូត​ដល់​ពេល​កើតហេតុ​ខាងលើ ស្រាប់តែ​ជនសង្ស័យ​ដដែល​ខាងលើ​នេះ​មិន​ខ្លាចរអា​ដើរ​ចូល​ទៅ​ក្នុង​ហាង​រករឿង​រក​វាយ​បុគ្គលិក និង​វាយ​បំផ្លាញ​តុ កៅអី ក្នុង​ហាង ខូចខាត​មួយ​ចំនួន​ថែម​ទៀត តែ​លើក​នេះ​ត្រូវ​បាន​បុគ្គលិក​ក្នុង​ហាង​ចាប់​ឃាត់ខ្លួន​ជាប់ រួច​ប្រគល់​ជូន​នគរបាល​តែ​ម្ដង ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ រួម​ជាមួយ​វត្ថុ​តាង​ត្រូវ​បាន​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ៕ 

ប្រភព៖ កោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T