ពិតមែន​ឬ ដែលនាងទើបតែមាន​អាយុ​១០​​ឆ្នាំ..?

//s6.kh1.co/24/24563d8dfb26679f7eb2ba6ccb8d8893b2a0bc04.jpg
សង្គម

 ០៥-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

រាជធានីភ្នំពេញ ៖ ពិតជា​មានការភ្ញាក់ផ្អើលលើបណ្តាញ​សង្គមពេលនេះ ក្រោយ​​បាន​ឃើញរូប​ភាព​មួយត្រូវ​បង្ហោះ​ថា នាង​ទើបតែ​មានអាយុ១០ឆ្នាំ ប៉ុន្តែ​មុខមាត់​​​នាងវិញ គឺ​ដូច​ជា​ស្ត្រី​​ដែលមាន​អាយុ​៥០​ទៅ​៦០ឆ្នាំ​យ៉ាងដូច្នោះ ខណៈ​គេមិនដឹង​ពី​មូលហេតុថា តើរឿងនេះពិត ឬយ៉ាងណានោះទេ ហើយ​បើពិត​ តើ​មាន​អ្វី កើតឡើង​ចំពោះនាង?​ ខណៈ​កន្លង​មក យើង​ធ្លាប់​ឃើញ​តែ​មាន​​​ស្រុកគេតែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
//s6.kh1.co/24/24563d8dfb26679f7eb2ba6ccb8d8893b2a0bc04.jpg

ជាក់ស្តែង ​យោងតាមការបង្ហោះរបស់អាក់ខោនមួយ​​​ថា៖

«កុមារី​អ៊ូ​រ៉ា​ឈី​ង ​មាន​អាយុ​១០​ឆ្នាំ ហើយ​ទើប​តែ​​រៀន​ថ្នាក់​ទី​១​ នៅ​បឋម​សិក្សា​ប្ញ​ស្សី​ស្រស់​ទេ តែ​មុខ​គាត់​ដូច​មនុស្ស​ចាស់​អាយុ​៦០​ចឹ​ង អាណិត​គាត់​ចេះ​តែ​និយាយ​លេង​មួយ ព្រោះ​គេ​ស្អាត​ៗ គេ​មិនសូវ​លេង​ចូល​ទេ ​។ (​សូម​លោក​អ្នក​ពិចារណា​លើ​ទ្រឹស្តី​កម្មផល​ចុះ​) Credit from : ព្រះ​អង្គ​គ្រូ គុណ​វឿ​ន​សា​វឿ​ន» ។  

យ៉ាងណាក៏ដោយ កោះសន្តិភាព​នឹងព្យាយាម​ស្វែង​រកគាត់ ដើម្បីដឹង​ជីវប្រវត្ត​ិរបស់​នាង​ផ្ទាល់​ ដើម្បី​ផ្សាយជូន​បង​ប្អូនជាបន្តទៀត ។

//s6.kh1.co/ed/edaa7fc9668b341f0a6c71a521d07a38d201f16a.jpg

ព័ត៌មានបន្ថែម​នឹងមានផ្សាយជូនបន្តទៀត៕

ប្រភព៖ កោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T