កក្រើកសង្វៀនតែម្ដង!! អែមហួស គុនខ្មែរវ័យក្មេង លន បញ្ញា ផ្ដួលជើងខ្លាំងថៃ ឈ្នះខ្សែក្រវ៉ាត់ (មានវីដេអូ)

//s6.kh1.co/be/be5ee192e04a2230669d2bee4e38882e8e09f193.jpg
កីទ្បា

 ០៥-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរដណើ្ដមខ្សែក្រវ៉ាត់មាស ក្នុងកម្មវិធីអធិរាជគុនខ្មែរ ISI Palm បានស្វែងរកម្ចាស់ខ្សែក្រវ៉ាត់ប្រាក់ទី៣ ហើយគឺកីឡាករមកពីក្លិបក្រសួងការពារជាតិ លន បញ្ញា ក្រោយយកឈ្នះកីឡាករថៃ ជ្មួកភិត ដោយពិន្ទុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ លន បញ្ញា និងកីឡាករថៃ ជ្មួកភិត (រូបភាព: PNN Sports)
កីឡាករ លន បញ្ញា និងកីឡាករថៃ ជ្មួកភិត (រូបភាព: PNN Sports)

ការប្រកួតពេញ ៥ទឹក លន បញ្ញា ធ្វើបានយ៉ាងល្អ ដោយបានវាយជង្គង់ធ្ងន់ៗ និងព្យាយាមប្រើកែងទៅលើកីឡាករថៃ ខណៈកីឡាករថៃមិនសូវមានឱកាសវាយមកលើ បញ្ញា នោះទេ។ ជាលទ្ធផល លន បញ្ញា ឈ្នះកីឡាករថៃ ដោយពិន្ទុ និងទទួលបានខ្សែក្រវ៉ាត់ប្រាក់។

លន បញ្ញា ជាមួយលោកគ្រូ ធន់ សុភា និងសិស្សច្បង ម៉ឺន សុភា (រូបភាព: Kun Khmer TV)
លន បញ្ញា ជាមួយលោកគ្រូ ធន់ សុភា និងសិស្សច្បង ម៉ឺន សុភា (រូបភាព: Kun Khmer TV)

មុននឹងឡើងមកដណ្ដើមខ្សែក្រវ៉ាត់នេះ កីឡាករទាំងពីររូបសុទ្ធតែផ្ដួលដៃគូប្រកួតឲ្យសន្លប់ក្នុងទឹកទី៣ ដូចគ្នា ពោលគឺ កីឡាករថៃ ជ្មួកភិត ផ្ដួលកីឡាករកម្ពុជ កូយ ឡាយ និងលន បញ្ញា ផ្ដួលកីឡាករថៃ​ យុទ្ធកាន។

គួរបញ្ជាក់ដែរថា កម្មវិធីអធិរាជគុនខ្មែរ ISI Palm បានរកឃើញម្ចាស់ខ្សែក្រវ៉ាត់ប្រាក់ចំនួន ៣រូបហើយដែលសុទ្ធតែកម្ពុជា រួមមាន ឡៅ ចិត្រា, ឡុង ជិន និង លន បញ្ញា។ នៅខ្វះតែមួយរូបទៀតប៉ុណ្ណោះ នឹងត្រូវប្រកួតដណ្ដើមខ្សែក្រវ៉ាត់មាសអមដោយទឹកប្រាក់ ១ម៉ឺនដុល្លារសហរដ្ឋអាមេរិក៕

ចង់ដឹងថា លន បញ្ញា ផ្ដួលកីឡាករថៃ ជ្មួកភិត ឈ្នះក្រវ៉ាត់ប្រាក់ បានយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!!

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ២០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T