សាហាវបាត់!! ក្រោយចប់ការប្រកួតយប់មិញ អ្នកគាំទ្រ Man City និង Liverpool បើកឆាកប្រយុទ្ធគ្នាផ្អើល (មានវីដេអូ)

//s5.kh1.co/1e/1eddc23a2529d8a1cf8369bf2c6e53f991788f7d.jpg
កីទ្បា

 ០៥-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ ការប្រកួតពានរង្វាន់ Community Shield នៅកីឡដ្ឋាន Wembley Stadium កាលពីយប់មិញ ក្លិបមេឃខៀវ Manchester City បានយកឈ្នះក្លិបហង្សក្រហម Liverpool ដោយបាល់កាត់សេចក្ដី ១១ម៉ែត្រ ៥-៤ ក្រោយបញ្ចប់ ៩០នាទី ក្រុមទាំងពីរទទួលបានលទ្ធផលស្មើគ្នា ១-១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយចប់ការប្រកួត ក្រុមអ្នកគាំទ្ររបស់ក្លិបទាំងពីរបានប៉ះទង្គិចរហូតឈានដល់មានការវាយគ្នា នៅផ្លូវក្រោមដី ក្នុងទីក្រុងឡុងដ៍។ នៅក្នុងវីដេអូដែលគេថតបាន រយៈពេលប្រហែលជា ១នាទី គេសង្កតឃើញ អ្នកគាំទ្រម្នាក់ពាក់អាវ Liverpool ត្រូវបានប្រឡាក់ដោយឈាមពេញផ្ទៃមុខ មុននឹងត្រូវអ្នកគាំទ្ររបស់ Man City បន្តវាយនឹងធាក់ចំពេញៗមុខ។

ជាមួយគ្នាប៉ូលិសរបស់ចក្រភពអង់គ្លេស កំពុងតែស៊ើបអង្កេតទៅលើករណីនេះហើយ៕

ចង់ដឹងថា អ្នកគាំទ្ររបស់ Man City និង Liverpool ប៉ះទង្គិចគ្នាយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!!

ប្រភព៖ Marca

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T