ជនបរទេស​ម្នាក់​អុកឡុក​ផ្អើល​ម៉ាត​មិន​អស់ចិត្ត ទាញ​ទុយោ​សាំង​បាញ់​ទៀត

//s5.kh1.co/ac/ac659f816de3a5ce616d0e21ab49cea011f33f82.jpg
សង្គម

 ០៥-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​ជនជាតិ​បរទេស​មិនដឹង​ថា​គាត់​មកពីណា​នោះ​ទេ​បាន​រត់​ចូល​ក្នុង​កា​រាស់​សាំង​តេ​លា​មួយកន្លែង​អុកឡុក​គេឯង​ផ្អើល​​ក្នុង​ម៉ាត និង​ទាញ​ទុយោ​សាំង​បាញ់​អស់​៦​ទៅ​៧​លី​ត្រ ត្រូវ​បាន​សន្តិសុខ​ចាប់ចង បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​រំលង​អាធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​កា​រាស​សាំង​តេ​លា ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
//s4.kh1.co/61/61933f465af40295a04532cd2be37057e88eca2c.jpg

បុរស​ម្នាក់​ជា​ជនបរទេស​ខាងលើ​មិន​ស្គាល់​អត្តសញ្ញាណ​នៅទេ មាន​អាយុ​ជាង​៣០​ឆ្នាំ ។

តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ជា​ជនបរទេស​ខាងលើ​មិនដឹង​ថា​គាត់​មាន​បញ្ហា​អ្វី ឬ​មួយ​ក៏​បែក​ថ្នាំ​នោះ​ទេ​បានជា​ស្លៀក​តែ​ខោ​លី​អូ និង​ពាក់​អាវយឺត រួច​រត់​សំដៅ​ចូល​ក្នុង​ម៉ាត​កា​រាស​សាំង​តេ​លា​មួយ​កន្លែង​នៅ​ផ្លូវជាតិ​លេខ​៥​នៅ​ក្បែរ​គល់​ស្ពាន​ជ្រោយចង្វារ​បាន​អុកឡុក​គេឯង​ធ្វើ​អោយ​ផ្អើល​ភ្ញៀវ​រត់​ចេញ​ក្រៅ ហើយ​បុរស​បរទេស​ម្នាក់​នោះ​បាន​ទាញ​ទុយោ​សាំង​បាញ់​អស់​៦​ទៅ​៧​លី​ត្រ ត្រូវ​បាន​សន្តិសុខ​ដេញចាប់​យក​ចេញ​ក្រៅ​រួច​ចងដៃ​ចងជើង ។

//s4.kh1.co/f0/f031a6180d3236289c191ab33cd296b40f209a60.jpg
//s5.kh1.co/a7/a71158745a6d3d4a4f81269d79808dc31f75fa0c.jpg

តាម​ប្រភព​ដដែល​បាន​បន្ត​ថា បុរស​ជនជាតិ​បរទេស​ម្នាក់​នោះ​និយាយ​តែ​ម្នាក់ឯង រហូត​ដល់​ពេល​គេ​សួរនាំ​ទៅ​ស្តាប់​គ្នា​មិន​បាន​សោះ ហើយ​គេ​ឃើញ​បុរស​បរទេស​ម្នាក់​នោះ​មាន​របួស​បាតជើង​ខាងឆ្វេង និង​រង​របួស​បែក​មុខ​បែក​មាត់ មិនដឹង​ថា​មាន​អ្នក​វាយ​ធ្វើបាប ឬ​មួយ​មាន​ស្រី​លួច​យក​កាបូប​លុយ​ហើយ​ដាក់​ថ្នាំ​នោះ​ទេ ។

//s6.kh1.co/80/80f7d0582e2d6a17548862443de8816cab69bc27.jpg

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​មក​ដល់​ធ្វើការ​ឃាត់ខ្លួន​បុរស​ជនជាតិ​បរទេស​ម្នាក់​នោះ​យក​ទៅ​ប៉ុស្តិ៍​ស្រះ​ចក​ដើម្បី​ប្រគល់​ទៅ​អោយ​ខាង​អន្តោប្រវេសន៍​ធ្វើ​តាម​នីតិវិធី ៕

//s4.kh1.co/3f/3f00a0430070d450abdb708dd38146a30759fa45.jpg

ប្រភព៖ កោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T