ផ្លូវការ!! ខ្សែប្រយុទ្ធវ័យក្មេង Juventus ផ្លាស់មកលេងឲ្យក្លិបធំមួយ នៅអង់គ្លេស

//s6.kh1.co/89/898a59ca7e7a658c40e6633bc3c21bb29c7a8d2f.png
កីទ្បា

 ០៥-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

អង់គ្លេស៖ ខ្សែប្រយុទ្ធរបស់ Juventus កីឡាករ Moise Kean បានចាកចេញជាផ្លូវការពីក្លិបសេះបង្កង់ Juventus មកចូលរួមជាមួយ Everton ដោយចុះកិច្ចសន្យារយៈពេល ៥ឆ្នាំនៅកីឡដ្ឋាន Goodison Park ជាមួយតម្លៃខ្លួន ២៧.៥លានអឺរ៉ូ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Moise Kean ចូលរួមជាមួយ Everton
  កីឡាករ Moise Kean ចូលរួមជាមួយ Everton

កីឡាករវ័យ ១៩ឆ្នាំ Kean គឺជាកីឡាករវ័យក្មេងមួយរូបរបស់អ៊ីតាលី ដែលមានទេពកោសល្យយ៉ាងគួរឲ្យចាប់អារម្មណ៍។ ក្រោយត្រឡប់ពីការខ្ចីជើងនៅក្លិប Hellas Verona របស់ខ្សែប្រយុទ្ធវ័យក្មេង Kean ត្រូវបានអ្នកចាត់ការទូទៅចាស់របស់ Juventus លោក Massimiliano Allegri បញ្ចូលឈ្មោះទៅក្នុងក្រុមធំរបស់ក្លិបសម្រាប់រដូវកាល ២០១៨-២០១៩។

ជាមួយនឹងការផ្លាស់មកចូលរួមនៅទឹកដីអង់គ្លេស Kean បានថ្លែងប្រាប់ទូរទស្សន៍របស់ Everton យ៉ាងដូច្នេះថា៖

ខ្ញុំពិតជាមានមោទនភាពដែលអាចពាក់អាវរបស់ Everton។ ខ្ញុំនឹងខិតខំឲ្យអស់ពីសមត្ថភាពដើម្បីក្រុម។ ខ្ញុំសម្រេចចិត្តចូលរួមជាមួយ Everton ព្រោះក្លិបមានចក្ខុវិស័យច្បាស់លាស់។ ខ្ញុំសង្ឃឹមថាខ្ញុំនឹងធ្វើបានល្អនៅលើទីលាន និងនាំភាពសប្បាយរីករាយមកដល់អ្នកគាំទ្រ។

  កីឡាករ Moise Kean
  កីឡាករ Moise Kean

សូមបញ្ជាក់ផងដែរថា Kean បានបំបែកកំណត់ត្រារបស់ក្រុមជម្រើសជាតិអ៊ីតាលីកាលពីខែមីនា ឆ្នាំ១៩៥៨ ក្នុងនាមជាកីឡាករវ័យក្មេងបំផុតដែលរកគ្រាប់បាល់បាន គឺគេរកគ្រាប់បាល់ក្នុងជំនួបទល់នឹងហ្វាំងឡង់ ដែលពេលនោះគេមានវ័យត្រឹមតែ ១៩ឆ្នាំ និង ២៣ថ្ងៃប៉ុណ្ណោះ៕

ប្រភព៖ Marca

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T