សូមសរសើរ មិនថា សាច់រឿងប្រភេទណា ក៏ឌុច លីដា អាចដើរតួបានគ្រប់ចរិត គ្រប់ស្ថានភាព (មានវីដេអូ)

//s6.kh1.co/8a/8a6befbcb320d7d625fbe03673829846c023c6b4.jpg
តារា & កម្សាន្ដ

 ០៤-សីហា-២០១៩ ១០ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ កញ្ញា ឌុច លីដា ជាតារាស្រីម្នាក់ ដែលត្រូវគេលើកជា តារាដែលឆ្នើ​ម នៅក្នុងខ្សែភាពយន្តខ្មែររ ដែលគ្រប់ផលិតកម្ម មិនដែលរំលងនាងនោះទេ ដោយសារតែដឹងថា នាងមិនដែលធ្វើឲ្យផលិតករណាមួយ អាក់អន់ស្រពន់ចិត្តនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ បើក្រឡេកមើលស្នាដៃសម្តែងរបស់តារាស្រីរូបនេះ គឺពិតជាមិនសរសើរមិនបាន ពីទេពកោសល្យរបស់នាង ដែលធ្វើឲ្យអ្នកមើលជក់ចិត្តទៅតាមនាងផងដែរ។ ជាពិសេស តើអ្នកដឹងទេថា នាងអាចដើរតួបានគ្រប់យ៉ាង មិនថា តួកាច តួស្លូត តួស៊ិចស៊ី ឬជាអ្វីក៏ដោយ ក៏នាងអាចធ្វើបានដែរ ។

ដោយសារតែបែបនេះហើយ បានជា ឌុច លីដា ក្លាយជា​តារា ដែលមានភាពល្បីល្បាញខ្លាំង នៅក្នុងរឿងខ្មែរ ព្រោះតែខ្លួននាងម្នាក់ អាចដើរតួបានច្រើន មិនចាញ់តារារៀមច្បងប៉ុន្មានទេ៕

១) រឿង​ កូនពស់កេងកង៖ រឿងនេះ នាងត្រូវយកពស់ជាច្រើន ពាក់នៅលើក្បាលរបស់នាងជាច្រើនឈុត ដោយមិនខ្លាចរអាសូម្បីតែបន្តិច។ 

២) រឿង ការពារឧក្រិដ្ឋកម្ម JailBreak ៖ ជារឿងប្រភេទវាយប្រហារ ដោយក្នុងនោះ នាងក៏បានដើរតួ​ជា​វាយតប់ធាក់​​មិនណយផងដែរ ដែលខុសប្លែកជាងរឿងមុនៗរបស់នាង​ធ្លាប់ ដើរតួចរិតផ្សេង។

៣) ទឹកម្តាយម្តាយសម័យថ្មី ៖ នាងបានដើរតួជានារីស៊ិចស៊ី ហាយសូរ និងជាក្មេងទំនើង មិនស្តាប់បង្គាប់ម្តាយឪពុក ហើយចំពោះរឿងនេះ បានស្លៀកឈុតស្អាតៗ និងស៊ីវិល័យខ្លាំង។

៤) រឿងក្រៅប្រទេស៖ ចំពោះរឿងមួយនេះ ក៏មិនទាន់ដឹងថា ក្រុមផលិតករក្រៅស្រុក ថតចប់ឬនៅ ហើយអ្វីដែលចាប់អារម្មណ៍ ឌុច លីដា ក៏ត្រូវបានគេជ្រើសរើសឲ្យដើរតួក្នុងរឿងនោះដែរ តែនាងបែរជាដើរតួជាដូនជី។ ប៉ុន្តែទោះបីជាយ៉ាងណា ក៏នាងនៅតែពេញចិត្ត ចំពោះការដើរតួរឿងបែបនេះ ទោះនាងគ្មានសក់ (បច្ចេកទេសតុបតែងសក់ឲ្យត្រងោល) ក៏ដោយ៕

//s6.kh1.co/53/5363db8b432c5a7f442d2037bd654a0c2d4aaac1.jpg
ឌុច លីដា
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T