ពុទ្ធោ​! សិស្ស​ស្រី​ម្នាក់​ដួល​បោក​ក្បាល​ចូល​រថយន្ត​កិន​ស្លាប់​ភ្លាម​ៗ

//s4.kh1.co/3e/3eb2624fc30a6ced72556543d7961c05cfbd53e2.gif
សង្គម

 ០៤-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា សិស្ស​ស្រី​ម្នាក់​ជិះ​ម៉ូតូ​ឡើង​វ៉ា​រថយន្ត​ដឹក​ដី​ផុត ប៉ុន្តែ​ជ្រុល​ចង្កូត​ចូល​ពំនូក​ថ្ម កំពុង​សាងសង់​ផ្លូវ​ដួល​បោក​ចូល​ក្រោម​រថយន្ត​កិន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ខណៈ​ពេល​នោះ​ត្រូវ​បាន​ម្ចាស់​រថយន្ត​ចុះ​រត់គេច​ខ្លួន​បាត់​បន្សល់​ទុក​នៅ​តែ​រថយន្ត​ប៉ុណ្ណោះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេចក្តីរាយការណ៍​បាន​បន្ត​ថា ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​០៣ ខែសីហា​នេះ រវាង​រថយន្ត និង​ម៉ូតូ នៅ​លើ​ផ្លូវ​ក្រាល​គ្រួ​ស​ក្រហម (​ផ្លូវ​កំពុង​ស្ថាបនា​) ក្នុងភូមិ​ក្អែក​ទំ ឃុំ​រើ​ល ស្រុក​ពួក ខេត្តសៀមរាប ។

លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការ​នគរបាល​ស្រុក​បាន​ប្រាប់​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ភូមិសាស្ត្រ​ស្រុក​ពួក​រវាង​រថយន្ត​មួយ​គ្រឿង ពណ៌​ស ពាក់​ផ្លា​ក​លេខ TK. ០២៤៣ ចង្កូត​ស្ដាំ បើកបរ​ដោយ​ជនសង្ស័យ​ពុំ​ស្គាល់​អត្តសញ្ញាណ ដែល​បើកបរ​ស្រប​ទិស​គ្នា​ពី​ត្បូង​ទៅ​ជើង​បាន​រត់គេច​ខ្លួន​បាត់​បន្សល់​ទុក​រថយន្ដ​១​គ្រឿង​នៅ​កន្លែង​កើតហេតុ និង​ម៉ូតូ​ម៉ាក​ហ៊ុ​ង​ដា​ឌ្រី​ម C១២៥ ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៦ ពាក់​ផ្លា​ក​លេខ​សៀមរាប ១S.៩៩៦៥ បើកបរ​ដោយ​ឈ្មោះ សែ គិ​ម​ឆាយ ភេទ​ស្រី អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​ត្រពាំង​ឫស្សី ឃុំ​រើ​ល ស្រុក​ពួក ខេត្តសៀមរាប បើកបរ​ទិស​ដៅ​ស្របគ្នា​ពី​ត្បូង​ទៅ​ជើង ហើយ​ឡើង​វ៉ា​រថយន្ត​ផុត ប៉ុន្តែ​យក​ចង្កូត​មក​វិញ​មិន​ទាន់​ក៏​ជ្រុល​ឡើង​ពំនូក​ថ្ម កំពុង​ស្ថាបនា​ផ្លូវ បណ្តាល​ឱ្យ​ដួល​ម៉ូតូ និង​មនុស្ស​បោក​ចូល​ក្រោម រថយន្ត​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។

លោក​បាន​បញ្ជាក់​ថា មូលហេតុ​មក​ពី​អ្នក​បើក​ម៉ូតូ​វ៉ា​ជែង​រថយន្ដ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន បណ្តាល​ឱ្យ​ខូចខាត​ម៉ូតូ​១​គ្រឿង​ស្រាល និង​រថយន្ត​១​គ្រឿង​ស្រាល ក្រោយ​ពេល​កើតហេតុ​កម្លាំង​ផ្នែក​នគរបាល​ជំនាញ​បាន​ចុះ​ធ្វើការ​វាស់វែង​ដល់​កន្លែង​កើតហេតុ ហើយ​យក​វត្ថុ​តាង​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។ ចំណែក​សព​ត្រូវ​បាន​កម្លាំង​ជំនាញ​ប្រគល់​ជូន​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

//s4.kh1.co/06/065415a9947fd768ff8bbbd7350b14cd8d7c5aaa.gif
//s4.kh1.co/c9/c93496e490eb8c4c76657e7ebee15807609df02d.gif
Tith Chanrangsey
ទិត ច័ន្ទរង្សី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T