បងប្អូនអ្នកអានដែលបានទៅក្រុងព្រះសីហនុ មានបានជួបតម្លៃកាប់ធ្ងន់យ៉ាងនេះទេ?

ព្រះសីហនុ ៖ រយៈពេល២ថ្ងៃ ក្នុងឱកាស បុណ្យឆ្លងសមុទ្រកម្ពុជា និងបុណ្យចូលឆ្នាំ សកល ដែលបានប្រព្រឹត្ដទៅ កាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១១ និងថ្ងៃទី០១ ខែមករា ឆ្នាំ២០១២ នាតំបន់ឆ្នេរអូរឈើទាល ក្នុងខេត្ដ ព្រះសីហនុ គឺបានប្រព្រឹត្ដដោយអធិកអធម ដោយមានភ្ញៀវជាតិ និងអន្ដរជាតិ ចូលរួម ប្រមាណ១០ម៉ឺននាក់។ហើយនៅក្នុងឱកាស បុណ្យនេះ ទោះបីមានមនុស្សចូលរួមច្រើន ខុសពីពេលរាល់ដងក៏ដោយ ចំពោះសន្ដិសុខ សណ្ដាបធ្នាប់ និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ គឺបានកើតមានបន្ដិចបន្ដួច មិនមានរឿងអ្វី គួរឱ្យចាប់អារម្មណ៍ឡើយ ។

លោកស្រី ពុង ធីតា អ្នករស់នៅភ្នំពេញ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ថា រយៈពេល២ថ្ងៃ ដែលលោកស្រី និងក្រុម គ្រួសារមកកំសាន្ដនៅក្នុងទឹកដីខេត្ដព្រះ សីហនុ គឺលោកស្រីមានចិត្ដសប្បាយរីករាយ យ៉ាងខ្លាំង ដោយលោកស្រីបានឃើញនូវ ឆ្នេរខ្សាច់ដ៏ល្អនូវតំបន់ឆ្នេរអូរឈើទាល ឆ្នេរ ឯករាជ្យ អូរត្រេស តំបន់ឧទ្យានជាតិរាម និងតំបន់ក្បាលឆាយ ប៉ុន្ដែអ្វីដែលលោកស្រី មានការមិនសប្បាយចិត្ដនោះ គឺបញា្ហតម្លៃ ម្ហូបអាហារ នៅតាមហាងអាហារដ្ឋានមួយ ចំនួន បានតំឡើងថ្លៃស្រេចតែចិត្ដ ដោយមាន តម្លៃលើសពេលធម្មតា ១ទ្វេជា៥ កន្លែងខ្លះ ដល់ ៦ ឬ ៧ក៏មានដែរ ។ ក្រៅពីនោះ តម្លៃ ផ្ទះសំណាក់ធម្មតាដែលពេលមិនមានបុណ្យទាន សម្រាកក្នុងមួយថ្ងៃតែ ៥ដុល្លារ គឺគេ ឡើងថ្លៃរហូតដល់ទៅ៦៥ដុល្លារ ធ្វើឱ្យពួក គាត់ជាភ្ញៀវទេសចរក្នុងស្រុក មានការអាក់ អន់ចិត្ដយ៉ាងខ្លាំង តែមិនអាចធ្វើអ្វីបាន គឺ ត្រូវតែបង្ខំចិត្ដស្នាក់នៅ ព្រោះបានជ្រុល ខ្លួនទៅហើយ ត្រូវនៅឱ្យចប់ចុងចប់ដើម ។

ជាមួយគ្នានោះដែរ គេអង្កេតឃើញ កន្លែងអង្គុយកំសាន្ដនៅតំបន់ឆ្នេរអូរឈើទាល គឺមួយ តុ មានតម្លៃ ១០០ ទៅ ១០០ជាង ដុល្លារ ទោះបីនៅតាមតូបខ្លះ នៅមុនពេល មានពិធីបុណ្យ គេបានតម្រូវជួលឱ្យភ្ញៀវ ដែលបានគិតលុយ ក្នុងមួយថ្ងៃត្រឹមតែតម្លៃ ៣០ដុល្លារ ហើយភ្ញៀវខ្លះដែលមានមិត្ដភ័ក្ដិ និងសាច់ញាតិច្រើន គេបានកក់លុយទុក រហូតដល់ ៨ កន្លែង ប៉ុន្ដែ នៅពេលដល់ថ្ងៃ ភ្ញៀវមកកំសាន្ដ គឺម្ចាស់តូបបានទុកកន្លែង ឱ្យអ្នកកក់ប្រាក់ត្រឹមតែ ២ ឬ ៣ កន្លែង ជា ហេតុធ្វើឱ្យភ្ញៀវខឹងសម្បារយ៉ាងខ្លាំង ។

ចំណែកគ្រោះថ្នាក់ចរាចរណ៍រយៈពេល២ថ្ងៃនេះ គេបានអង្គេតឃើញថា មានតែបី ករណី និងមនុស្សរងគ្រោះ ៩នាក់ ក្នុងនោះ មានធ្ងន់៥ ស្រាល៤នាក់។ រីឯចោររកម្មមាន បន្ដិចបន្ដួច តែត្រូវសមត្ថកិច្ចបង្ក្រាបបានទាន់ ពេលវេលា។ ក្រៅពីនោះ គឺមានបុរសអាយុ ២៥ឆ្នាំ រស់នៅភ្នំពេញ បានលង់ទឹកស្លាប់ ខណៈរូបគេកំពុងជិះពោងសប្បាយជាមួយ មិត្ដភ័ក្ដិនៅតំបន់ឆ្នេរអូរឈើទាល នាថ្ងៃទី ៣១ ខែធ្នូ នោះ ។

លោក ស្បោង សារ៉ាត អភិបាលខេត្ដ ព្រះសីហនុ បានថ្លែងប្រាប់មជ្ឈមណ្ឌលដើម អម្ពិលថា រយៈពេល ២ថ្ងៃក្នុងឱកាសបុណ្យ សមុទ្រ និងចូលឆ្នាំសកល គឺខេត្ដរបស់លោក មានមនុស្សចូលរួមរហូតដល់ប្រមាណ ១០ ម៉ឺននាក់ ហើយបញ្ហាសន្ដិសុខ គឺមានភាពល្អ ប្រសើរ។ លោកវរៈសេនីយ៍ឯក ហេង ប៊ុនទី មេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្ដព្រះ សីហនុ បានថ្លែងឱ្យដឹងថា នៅក្នុងពិធីបុណ្យ ឆ្នាំនេះ នៅតាមរមណីយដ្ឋាននានា រួមទាំង បណ្ដាផ្លូវសំខាន់ៗ គឺពុំមានការកកស្ទះ ដូច ឆ្នាំមុនៗទេ ទោះបីជាឆ្នាំនេះមានមនុស្ស និងរថយន្ដច្រើនយ៉ាងណាក៏ដោយ ដោយ សារតែសមត្ថកិច្ចបានធ្វើចរាចរណ៍ និងបិទ ផ្លូវមួយចំនួន ដែលមានមនុស្សដើរកំសាន្ដ ច្រើន ដូចជាតំបន់ឆ្នេរ អូរឈើទាល មិនអនុ ញា្ញត្ដឱ្យរថយន្ដបើកចូលក្បែរតំបន់ឆ្នេរ ។

សូមរំលឹកថា នៅក្នុងពិធីបុណ្យសមុទ្រ និងចូលឆ្នាំសកលនោះ គឺបានប្រព្រឹត្ដទៅ យ៉ាងអធិកអធមបំផុត ដែលមានការចូល រួម ពីលោកឧបនាយករដ្ឋមន្ដ្រី សុខ អាន រដ្ឋ មន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី តំ ណាាងដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន លោករដ្ឋមន្ដ្រីក្រសួង ទេសចរណ៍ ថោង ខុន និងមន្ដ្រីអ្នកមុខ អ្នក ការជាច្រើននាក់។ ហើយនៅក្នុងពិធីនោះក៏ មានការប្រកួតកីឡាជាច្រើនមុខ ការប្រគំ តន្ដ្រី ដោយមានការចូលរួមពីតារាល្បីៗជាតិ និងអន្ដរជាតិផងដែរ។ ហើយកម្មវិធីបុណ្យ នេះ គេក៏បានប្រើពាក្យស្លោក ឆ្នេរសមុទ្រ កម្ពុជា តារារះ ប្រចាំទិសនិរតីផងដែរ ៕

ដកស្រង់ពីដើមអម្ពិល

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]