James Ma ទទួលស្គាល់ថាជិតស្និទ្ធជាមួយ Pie ពិតមែន ក្រោយលេចលឺថាលួចទាក់ទងគ្នា!

//s4.kh1.co/c4/c4af3a4ba91f5208c749f41115d700d8ad38b785.jpg
នារី

 ០៤-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ថៃ៖ តារាសម្តែងប្រុសកូនកាត់ចិនលោកJames Ma ដែលប្រិយមិត្តប្រាកដជាធ្លាប់បានស្គាល់រួចមកហើយ ព្រោះលោកជាតារាប្រុស ដែលមានប្រជាប្រិយភាពខ្លាំង។ ជាពិសេសរឿងភាគចុងក្រោយរបស់លោកដែលសម្តែងជាតារាស្រីលំដាប់ប្រទេសនាងYaya Urassaya ពិតជាផ្ទុះការគាំទ្រយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែបើក្រឡេកមកនិយាយពីរឿងបេះដូង របស់តារាប្រុសស្រស់សង្ហារូបនេះវិញឃើញថា លោកតែងតែនិយាយប្រាប់អ្នកកាសែតជានិច្ច ថាលោកនៅទំនេរ មិនទាន់មានអ្នកនៅក្នុងចិត្តនៅឡើយទេ។

ប៉ុន្តែមួយរយៈក្រោយនេះស្រាប់តែលេចលឺថា លោកលួចទាក់ទងគ្នាស្ងាត់ៗជាតារាសម្តែងស្រីPie Rinrada ដែលប្រិយមិត្តភាគច្រើនស្គាល់នាងតាមរយៈ ការដើរតួជាប្អូនស្រីរបស់Bella នៅក្នុងរឿង«ទ្រនំកម្ម»។

ទៀតសោតទាក់ទងនឹងរឿងនេះលោកJames Maផ្ទាល់ បានចេញមកបកស្រាយពីទំនាក់ទំនងខ្លួន និងPie យ៉ាងដូច្នោះថា៖

«ពួកយើងមានManagerតែមួយជាមួយគ្នា ហើយបើសួរថាធ្លាប់ជួបគ្នាឬក៏អត់? ចម្លើយគឺធ្លាប់ ព្រោះពេលមានប្រជុំ ឬទៅញ៉ាំបាយជាមួយManager គឺពួកយើងទៅជុំគ្នាជាក្រុម។ អ្នកគាត់បានឃើញអាចនឹងគិតថាខ្ញុំលួចទាក់ទងគ្នាជាមួយប្អូនPie តែការពិតទៅមិនមែនទេ ពួកយើងគ្រាន់តែជាសិស្សប្អូនសិស្សច្បងតែប៉ុណ្ណោះ។ ពួកយើងជិតស្និទ្ធគ្នា ប៉ុន្តែមិនដល់ថ្នាក់ដូចអ្វីដែលអ្នកគ្រប់គ្នាគិតនោះទេ។ សម្រាប់ខ្ញុំប្អូនជាមនុស្សដែលពូកែ និងតាំងចិត្តធ្វើការ តែបើសួរថាជានារីក្នុងក្តីស្រម៉ៃរបស់ខ្ញុំឬក៏អត់? ខ្ញុំក៏មិនដឹងឆ្លើយយ៉ាងម៉េចដែរ ព្រោះខ្ញុំមិនមានលក្ខណៈនារីក្នុងក្តីស្រម៉ៃទេ»។

ទន្ទឹមនឹងនេះ James Ma បានបន្ថែមទៀតថា៖

»សម្រាប់រឿងបេះដូងវិញខ្ញុំមិនដែលបិទទេ ប៉ុន្តែខ្ញុំជាមនុស្សច្រើនចំពោះរឿងស្នេហា ព្រោះគិតថានេះជារឿងសំខាន់។ ខ្ញុំតែងតែគិតពីដៃគូស្នេហាជានិច្ច ព្រោះយើងត្រូវផ្តល់កិត្តិយសឲ្យមនុស្សស្រី ហើយប្រសិនបើយើងមិនសូវពេញចិត្តនឹងនាង ក៏មិនត្រូវធ្វើរឿងអីឲ្យវាហួសហេតុពេកដែរ»។

យ៉ាងណាមិញការបកស្រាយរបស់James Ma បានធ្វើឲ្យអ្នកគាំទ្រអស់ចម្ងល់ ប៉ុន្តែបើទំនាក់ទំនងរបស់ពួកគេលើសពីមិត្តភក្តិពិតមែន ក៏អ្នកគាំទ្រសប្បាយចិត្តដូចគ្នា៕

សូមទស្សនារូបភាពខាងក្រោម៖

James Ma
James Ma
James Ma
James Ma
James Ma
James Ma
Pie Rinrada
Pie Rinrada
Pie Rinrada
Pie Rinrada
Pie Rinrada 
Pie Rinrada 
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T