ផ្លូវការ!! Barcelona លក់ Malcom ទៅឲ្យក្លិបធំមួយ ប៉ុន្តែមិនមែន Arsenal និង Everton ទេ

//s4.kh1.co/3f/3fb8b9c43bee525228e852d1ee9a3eb34756bafa.jpg
កីទ្បា

 ០៤-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

អេស្ប៉ាញ៖ ក្លិបបាល់ទាត់អ្នកមានបុណ្យ Barcelona បានឈានដល់ការផ្ទេរខ្សែបម្រើសញ្ជាតិប្រយុទ្ធ Malcom ទៅឲ្យក្លិបដែលជោគជ័យខ្លាំងនៅរុស្ស៊ី Zenit Saint Petersburg ក្នុងតម្លៃខ្លួន ៤០លានអឺរ៉ូ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Malcom បង្ហាញខ្លួនជាមួយ Zenit Saint Petersburg
 Malcom បង្ហាញខ្លួនជាមួយ Zenit Saint Petersburg

ខ្សែប្រយុទ្ធវ័យ ២២ឆ្នាំ Malcom បានមកចូលរួមជាមួយក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់ កាលពីរដូវកាលមុន ក្រោយផ្លាស់មកពីក្លិបនៅបារាំង Bordeaux ក្នុងតម្លៃខ្លួនសរុប ៤១លានអឹរ៉ូ ប៉ុន្តែគេមិនសូវមានឱកាសក្នុងការបង្ហាញសមត្ថភាពលើទីលាននោះទេ ក្រោមការដឹកនាំរបស់លោក Ernesto Valverde។ Malcom ចូលលេងបាន ២៤ប្រកួត និងរកគ្រាប់បាល់បាន ៤គ្រាប់ឲ្យ Barcelona។

គួរបញ្ជាក់ផងដែរថា ចំពោះការផ្លាស់ទៅចូលរួមជាមួយម្ចាស់ជើងឯកលីគកំពូលរុស្ស៊ី ៦លើក Zenit ខ្សែប្រយុទ្ធសញ្ជាតិ Malcom បានចុះកិច្ចសន្យារយៈពេល ៥ឆ្នាំ៕

កីឡាករ Malcom
កីឡាករ Malcom

ប្រភព៖ Marca

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T