គាត់​នឹក​ស្មាន​មិន​ដល់​…​រកស៊ី​បែប​នេះ​ខូច​គេ​ដទៃ​ទៀត​អស់ហើយ

//s5.kh1.co/7f/7f882833637ed0823e022b9916ef2bbcb3578921.gif
សង្គម

 ០៤-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម បុរស​រត់​កង់​បី​ម្នាក់​បាន​ក្លាយ​ខ្លួន​ទៅ​ជា​ចោរ បន្ទាប់​ពី​គាត់​បានឃើញ​ភ្ញៀវ​ជនជាតិ​កូរ៉េ​ម្នាក់​ស្រវឹងស្រា លុះ​ពេល​ទៅ​ដល់​កន្លែង​ស្ងាត់​គាត់​បាន​ដេញ​ឲ្យ​បុរស​ជនជាតិ​កូរ៉េ​នោះ​ចុះ រួច​បាន​កញ្ឆក់​យក​ទូរស័ព្ទ​ដៃ​ស៊េរី​ទំនើប​១​គ្រឿង ហើយ​បើក​កង់​បី​រត់គេច​ខ្លួន​បាត់​ស្រមោល ដោយ​មិន​បានដឹង​ថា ទូរស័ព្ទ​នោះ​មាន​ភ្ជាប់​ប្រព័ន្ធ​តាមដាន​សុវត្ថិភាព GPS ឡើយ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំណែក​បុរស​ជនជាតិ​កូរ៉េ​រូប​នោះ​បាន​ទៅ​សុំ​ឲ្យ​នគរបាល​សង្កាត់​ភ្លើង​ឆេះ​រទេះ​ជួយ​អន្តរាគមន៍​លុះ​៣​ថ្ងៃ​ក្រោយមក គឺ​នៅ​ថ្ងៃ​ទី​០៣ ខែសីហា​នេះ បុរស​អ្នក​រត់​កង់​បី​បាន​យក​ទូរស័ព្ទ​ទៅ​បុក​ប្រូ​ក្រាម​ដោះ​លេខ​កូដ​ចំណុច​ហាង «​សោ​ភ័​ណ្ឌ​» ជួល​ជុល​ទូរ​ស័​រ​ព្ទ​ដៃ ស្ថិត​នៅ​ក្នុង​ផ្សារ​ចោម​ចៅ ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ បុរស​អ្នក​រត់​ម៉ូតូ​កង់​បី​ដែល​ត្រូវ​នគរបាល​ឃាត់ខ្លួន​នាំ​យក​ទៅ​សាកសួរ​នាំ​ខាងលើ​នោះ​ឈ្មោះ ស៊ឹ​ម ពៅ អាយុ​៥៣​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ស្ថិត​នៅ​ក្នុងភូមិ​ភ្លើង​ឆេះ​រទេះ​ខាងលិច សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

តាម​រយៈ​ស្ត្រី​អ្នកបកប្រែ​ភាសា​កូរ៉េ​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​យប់​ថ្ងៃ​ទី​៣១ កក្កដា​នេះ បុរស​ជនជាតិ​កូរ៉េ​រូប​នោះ​បាន​ទៅ​ផឹកស៊ី​ក្នុង​នៅ​ហាង​មួយ​កន្លែង ស្ថិត​នៅ​ពី​ម្តុំ​មុខ​អាកា​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ រហូត​ដល់​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០១ សីហា​នេះ ហៅ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​ជិះ​ឆ្ពោះទៅ​ផ្ទះ​ម្តុំ សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល ប៉ុន្តែ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​ខាងកើត​វត្ត​កំ​បូល​មិន​ទាន់​ដល់​គោលដៅ​ផង​ក៏​បាន​ឈប់ រួច​ហើយ​អ្នក​រត់​កង់​បី​បាន​ឲ្យ​បុរស​ជនជាតិ​កូ​រ៉​ដែល​ស្រវឹងស្រា​នោះ​ចុះ​ចេញ ព្រមទាំង​ទារ​លុយ​ថ្លៃ​ជិះ​កង់​បី​ថែម​ទៀត ។ ប៉ុន្តែ​ខណៈនោះ​បុរស​ជនជាតិ​កូរ៉េ​ខាងលើ​មិន​ព្រម​ឲ្យ​លុយ​ទេ ព្រោះ​មិន​ទាន់​គោលដៅ​ដែល​ខ្លួន​ត្រូវ​ចុះ​នៅឡើយ មិនតែប៉ុណ្ណោះ​គាត់​បាន​ដក​យក​ទូរស័ព្ទ​ម៉ាក SAMSUNG NOTE 9 មួយ​គ្រឿង​ចេញពី​ក្នុង​ហោប៉ៅ​ខោ​កាន់​នៅ​ក្នុង​ដៃ ហើយ​ពេល​នោះ​ដោយសារ​តែ​ឃើញ​ភ្ញៀវ​ស្រវឹង​ជោគ​ជាំ​ស្មានថា មិនដឹង​អី បុរស​អ្នក​បើក​កង់​បី​ក៏​បាន​កញ្ឆក់​យក​ទូរស័ព្ទ រួច​បើក​កង់​បី​គេចខ្លួន​បាត់​ស្រមោល​តែ​ម្ដង ។

នគរបាល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​មើល​ប្រព័ន្ធ​តាមដាន GPS តាម​រយៈ​ទូរស័ព្ទ​របស់​ខ្លួន​១​គ្រឿង​ទៀត ក៏​ឃើញ​លោត​នៅ​ចំណុច​ផ្ទះ​ជួល​របស់​ជនសង្ស័យ ស្ថិត​នៅ​ក្នុងភូមិ​ភ្លើង​ឆេះ​រទេះ​ខាងលិច សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។ បន្ទាប់​មក​បាន​ប្ដឹង​នគរបាល​ប៉ុស្តិ៍​ខាងលើ​ឲ្យ​ជួយ​អន្តរាគមន៍ ប៉ុន្តែ​ដោយ​ខ្លាច​មិន​ទាន់​ច្បាស់​គាត់​ក៏​ចាំ​ឃ្លាំមើល​លុះដល់​វេលា​ម៉ោង​២​សៀ​ល ថ្ងៃ​ទី​៣ ខែសីហា ក៏​បានឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ជួល​ឆ្ពោះទៅ​កាន់​ផ្សារ​ចោម​ចៅ ។

ពេល​នោះ​ជន​រង​គ្រោះ និង​នគរបាល​ប៉ុស្តិ៍​ភ្លើង​ឆេះ​រទេះ រួម​ជាមួយ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ បាន​តាម​រហូត​ដល់​ផ្សារ​ចោម​ចៅ ខណៈ​ជនសង្ស័យ​បាន​យក​ទូរស័ព្ទ​មក​ឲ្យ​ជាង​បុក​ប្រូ​ក្រាម​ផ្តាច់​លេខ​កូដ នៅ​ចំណុច​ហាង «​សោ​ភ័​ណ្ឌ​» ជួសជុល​ទូរស័ព្ទ​ក៏​ទើប​ឃាត់​នាំ​យក​ទៅ​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​រួច ប​ញ្ចូ​ន​បន្ត​ទៅ​កាន់​ប៉ុស្តិ៍​កំ​បូល ខណ្ឌ​កំ​បូល ដើម្បី​សាកសួរ និង​កសាង​សុំ​ណុំ​រឿង​ចាត់ការ​តាម​ច្បាប់ ៕ កែសម្រួលដោយ ៖សុឃាក់

//s5.kh1.co/4e/4e154de93ccb39dfa94046160e19d7e830b8be46.gif
//s5.kh1.co/d1/d16efeb5d381a4a75b2f566d039b9e73e23e177e.gif
//s6.kh1.co/88/884f015e54610e822d0d6e849668b639e511d975.gif
//s4.kh1.co/61/617195a362d21c4075bc9113bf9ff563c8559dda.gif
Tith Chanrangsey
ទិត ច័ន្ទរង្សី

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T