ចូលរួមអបអរ សុខ ជំនោរ ទទួលបានសមាជិកថ្មី កូនដំបូង ព្រឹកនេះ!

//s6.kh1.co/2b/2b78a0c75059e082b47ecca7c18b86d272638509.jpg
តារា & កម្សាន្ដ

 ០៤-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ក្រោយឆ្លងកាត់ការលំបាក នៅក្នុងការពរពោះអស់ពេលជាច្រើនខែ អ្នកនិពន្ធដ៏មានប្រជាប្រិយភាពលោកសុខ ជំនោរ បានមើលថែភរិយាជាទីស្រលាញ់យ៉ាងខ្លាំង តាមរយៈការផ្តល់ភាពកក់ក្តៅ មើលថែនាងស្ទើរគ្រប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញនាព្រឹកនេះ តារាប្រុសរូបនេះក៏ទទួលបានដំណឹងយ៉ាងល្អ ក្រោយភរិយាជាទីស្រលាញ់បានសម្រាលកូនបានយ៉ាងជោគជ័យ មុខមាត់គួរឲ្យស្រលាញ់ និងមានសុវត្ថិភាពទាំងម្តាយ ព្រមទាំងកូន ធ្វើឲ្យលោកមានចិត្តរំភើប រីករាយយ៉ាងខ្លាំង។

ដោយក្នុងនោះលោកក៏បានបង្ហើបជាមួយនឹងឈ្មោះកូនទី១របស់ខ្លួន ដែលពិតជាពីរោះមិនធម្មតាគឺ សុខ លាភភិមាន ជាឈ្មោះខ្មែរគួរឲ្យសរសើរ ដោយពូកែនៅក្នុងការរកនឹកឈ្មោះកូនយ៉ាងពីរោះបែបនេះ។

ទន្ទឹមនឹងដំណឹងដ៏ល្អមួយនេះ បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើន ក៏បាននាំគ្នាចូលរួមអបអរដល់លោកគ្រប់គ្នា ដែលលោកទទួលបានសមាជិកថ្មីនៅក្នុងគ្រួសារ រីឯភរិយាក៏សម្រាលកូនលើកដំបូងនេះដោយជោគជ័យយ៉ាងដូច្នោះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

សុខ ជំនោរ និងភរិយា
សុខ ជំនោរ និងភរិយា
សុខ ជំនោរ និងភរិយា
សុខ ជំនោរ និងភរិយា
សុខ ជំនោរ និងភរិយា
សុខ ជំនោរ និងភរិយា
ភរិយាសុខ ជំនោរ សម្រាលកូន
ភរិយាសុខ ជំនោរ សម្រាលកូន
ភរិយាសុខ ជំនោរ សម្រាលកូន
ភរិយាសុខ ជំនោរ សម្រាលកូន
ភរិយាសុខ ជំនោរ សម្រាលកូន
ភរិយាសុខ ជំនោរ សម្រាលកូន
កូនដំបូងសុខ ជំនោរ
កូនដំបូងសុខ ជំនោរ
សុខ ជំនោរ
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T