ក្ដៅៗ!! ជម្រើសជាតិអេស្ប៉ាញ និងជាវីរបុរស At.Madrid ម្នាក់ទៀតហើយបានចាកចេញពីក្លិប

//s5.kh1.co/a3/a37fd9823bf3af25c917858df79835bac164d9ef.jpg
កីទ្បា

 ០៤-សីហា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

ប្រេស៊ីល៖ វីរបុរសរបស់ក្លិបបាល់ទាត់ Atletico Madird កីឡាករខ្សែការពារស្ដាំ Juanfran បានចុះហត្ថលេខាផ្លូវការ ទៅលេងឲ្យក្លិបនៅប្រេស៊ីល Sao Paulo ក្រោយកិច្ចសន្យារវាងគេ និងក្លិប Atletico Madrid បានផុតក្នុងរដូវក្ដៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្សែការពារស្ដាវ័យ ៣៤ឆ្នាំរូបនេះ ចូលលេងឲ្យ At.Madrid បានចំនួន ៣៥៥ប្រកួត និងជួយឲ្យក្លិបដែលមានមូលដ្ឋាននៅទីក្រុង Madrid មួយនេះឈ្នះពានរង្វាន់បាន ៧ ក្នុងការរួមរស់រយៈពេល ៨ឆ្នាំ។

កីឡាករ Juanfran
កីឡាករ Juanfran

Juanfran បានចុះកិច្ចសន្យារយៈពេល ១៨ខែ ជាមួយក្លិប Sao Paulo។

ជុំវិញការផ្លាស់មកលេងនៅទឹកដីប្រេស៊ីលនេះ អតីតកីឡាករជម្រើសជាតិអេស្ប៉ាញ Juanfran បាននិយាយយ៉ាងដូច្នេះថា៖

“ខ្ញុំធ្លាប់បានសុបិនថាចង់មកលេងនៅក្នុងប្រទេសប្រេស៊ីល។”

កីឡាករ Juanfran
កីឡាករ Juanfran

គួរបញ្ជាក់ផងដែរថា Juanfran គឺជាកីឡាករទីពីរហើយដែលផ្លាស់ពីអឺរ៉ុបទៅចូលរួមជាមួយ Sao Paulo បន្ទាប់ពីកីឡាករជម្រើសជាតិប្រេស៊ីល Dani Alves៕

ប្រភព៖ BBC

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T