ចំពោះស្រីៗរឿងយ៉ាអួរ (ទឹកដោះគោជូរ) មិនបាច់សួរក៏ដឹងដែរ ភាគតិចណាស់មិនចូលចិត្ត។ ប្រុសៗវិញអាចភាគច្រើនអាចមិនចូលអារឿងជូរអែមៗ ដូចស្រីៗទេ។ បើអាច មិនថាស្រី ឬប្រុសទេ គួរញ៉ាំឲ្យបានទៀងទាត់ ព្រោះវាលាក់អត្ថប្រយោជន៍សុខភាពជាច្រើន យើងនឹកស្មានមិនដល់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១- កាត់បន្ថយខ្លាញ់
តាមការសិក្សាមួយបញ្ជាក់ថា មានវិធីងាយៗដើម្បីបន្ថយខ្លាញ់ក្នុងសរសៃឈាម គឺគ្រាន់តែបន្ថែមយ៉ាអួរ បន្តិចទៅក្នុងអាហារ អាចជួយសម្រួលសម្ពាធឈាមឲ្យប្រសើរឡើង ថែមទាំងកាត់បន្ថយខ្លាញ់ក្នុងរាងកាយផងដែរ។ ញ៉ាំយ៉ាអួរជាប្រចាំផ្ដល់ផលប្រយោជន៍ច្រើនដូចជា៖
– សម្រួលប្រព័ន្ធរំលាយអាហារ
– បន្ថយកម្រិតស្ករ (glucose) ឬជាតិខ្លាញ់ (triglyciride) ក្នុងឈាម
– បន្ថយទម្ងន់
– ជួយបង្កើនកម្រិតខ្លាញ់ល្អ។
ការស្រាវជ្រាវផ្សេងទៀតពីសាកលវិទ្យាល័យមួយនៅកាណាដា អ្នកប្រើពពួកថ្នាំ Probiotics ចំនួន ២ ដូស/ថ្ងៃ អាចជួយកម្ចាត់ជាតិខ្លាញ់អាក្រក់ក្នុងរាងកាយបានដូចគ្នា។ ការសិក្សានេះធ្វើលើមនុស្សមួយក្រុមមានគ្នា ១២៧ នាក់ សុទ្ធសឹងមានកម្រិតជាតិខ្លាញ់ខ្ពស់ដូចគ្នា ដោយត្រូវបែងចែកជា ២ ក្រុម។ ក្នុងរយៈពេល ៩ សប្ដាហ៍ ក្រុមទី១ ទទួលបានថ្នាំ Probiotic រៀងរាល់ថ្ងៃស្មើនឹងបរិមាណយ៉ាអួរ ២ ពែង ប្រើ ២ ដង/ថ្ងៃ ចំណែកក្រុមទី២ មិនបានផ្ដល់ថ្នាំជូនទេ។ លទ្ធផលបង្ហាញថា ក្រុមទី១ បានថយកម្រិតជាតិខ្លាញ់ដល់ ៩% ហើយជាតិខ្លាញ់មិនល្អថយចុះរហូតដល់១២%។
២- គួរជ្រើសរើសយកយ៉ាអួរបែបណា?
យើងគួរទិញប្រភេទយ៉ាអួរអាចបញ្ចុះជាតិខ្លាញ់ក្នុងរាងកាយបាន។ សូមកុំទិញយ៉ាអួរមានផ្ទុកដោយជាតិស្ករខ្ពស់ ព្រោះវាមានផលមិនល្អចំពោះរាងកាយ។ ខាងក្រោមនេះជាប្រភេទយ៉ាអួរយើងគួរដឹង មុនពេលទិញញ៉ាំខ្លួនឯង ឬឲ្យអូនៗញ៉ាំ៖
– យ៉ាអួរ មានផ្ទុក ១០៤ កាឡូរី ក្នុងនោះមានជាតិស្ករ ៧,៩ ក្រាម និងជាតិខ្លាញ់ ៥,៥ក្រាម
– យ៉ាអួរ មានរសជាតិផ្លែឈើមាន ១៩៤ កាឡូរី មានជាតិស្ករ ១៩,៤ ក្រាម និងជាតិខ្លាញ់ ៥,៧ ក្រាម
– យ៉ាអួរ ផលិតនៅប្រទេសក្រិក មានផ្ទុក ១០០ កាឡូរី មានជាតិស្ករ ៥,៥ ក្រាម និងខ្លាញ់ ០,៧ក្រាម។
សរុបទៅយើងគួរដឹងថា ជាតិស្ករមានក្នុងយ៉ាអួរបានមកពីការបម្លែងឡាក់តូស ដែលជាស្ករធម្មជាតិមាននៅក្នុងទឹកដោះ។ យ៉ាអួររសជាតិផ្លែឈើផ្ទុកជាតិស្ករបន្ថែមប្រហែល ១២ ក្រាម ដោយមិនរាប់បញ្ចូលជាតិស្ករក្នុងទឹកដោះទេ។ ហេុតនេះយើងគួរជ្រើសរើសផលិតផលមួយណាមានជាតិស្ករទាបជាងគេ តែសំខាន់ត្រូវដឹងថា ផលិតផលមួយណាសមស្របសម្រាប់ខ្លួនយើង។
យ៉ាអួរគ្មានជាតិខ្លាញ់ ជាជម្រើសល្អបំផុត។ ក្រៅពីនោះយើងអាចជ្រើសរើសយ៉ាអួរក្រិក (Greek Yogurt) ព្រោះវាផ្ទុកប្រូតេអ៊ីនច្រើន រួមទាំង Probiotics និងជាតិកាល់ស្យូមផងដែរ។
បើចង់ញ៉ាំយ៉ាអួរបញ្ចុះជាតិខ្លាញ់ត្រូវប្រាកដថា យ៉ាអួរនោះមានបាក់តេរីល្អ ២ ប្រភេទ គឺ Lactobacillus acidophilus La5 និង Bifidobacterium lactis Bb12 ព្រោះអាចបន្ថយកម្រិតកូឡេស្តេរ៉ុលបានល្អបំផុត ជាពិសេសខ្លាញ់អាក្រក់ (LDL)។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញបញ្ហាសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនឡើយ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet