ចង់ឲ្យស្បែកសតាមធម្មជាតិ សាកតិចនិកពិសេសនេះលមើល៍!

//s6.kh1.co/87/8711dd068f2ba2ab91fc33241a02f321db03bbae.jpg
នារី

 ០៣-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ស្នាមញញឹម ទម្រង់មុខ សក់​វែង ពិសេស​ស្បែក​ ស​ បែប​ធម្មជាតិ សុទ្ធ​ជា​អាវុធ​ដ៏​អស្ចារ្យ​សម្រាប់​មនុស្ស​ស្រី បើ​ស្បែក​គ្រើមខ្មៅ ឬ​ស្រអាប់ ច្បាស់​ជា​បាត់​បង់​ភាព​ទាក់ទាញ និង​ភាព​ជឿជាក់​មិន​ខាន បាន​ជា​ស្រីៗ​គ្នា​យើងសុខ​ចិត្ត​ចំណាយ​ប្រាក់​ជា​ច្រើន​ទៅ​លើ​ផលិត​ថែ​រក្សា​ស្បែក ពេល​ខ្លះ​ក៏​ប្រើ​ត្រូវ ពេល​ខ្លះ​មិន​ត្រូវ ថែម​ទាំង​ធ្វើ​ឲ្យ​ស្បែក​ខូច​ខាត​មួយ​កម្រិត​ទៀត​មិន​ខាន។ បើ​អាច​គួរ​សាក​ល្បង​តិចនិក​បែប​ធម្មជាតិ ក្នុង​អត្ថបទ​ “Hello គ្រូពេទ្យ” នេះ​បន្តិច​មើលអាច​ជួយ​ស្បែក​ភ្លឺ​រលោង​បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- រៀប​ចំ​ផែនការ​របប​អាហារ​សុខភាព

ទម្លាប់​រស់​នៅ​ប្រកប​ដោយ​ផាសុកភាព គួប​ផ្សំ​ជាមួយ​របប​អាហារ​មាន​តុល្យភាព គឺ​ជា​ដំណោះ​ស្រាយ​ចម្បង​មួយ ជួយ​ឲ្យ​ស្បែក​ស​ដោយ​ស្វ័យប្រវត្តិ ហើយ​អាហារ​ល្អៗ​ទាំងនោះ​រួម​មាន៖
– ផ្លែ​ការ៉ុត៖ ក្នុង​ផ្លែ​ការ៉ុត មាន​ផ្ទុក​បរិមាណ​វីតាមីន C និង​ការ៉ូទីន យ៉ាង​ច្រើន​លើស​លុប មាន​អត្ថប្រយោជន៍​ខ្លាំង ទៅ​លើ​ស្បែក និង​សក់។ តំបន់​ផ្សេង​ទៀត​លើ​រាង​កាយ ក៏​ទទួល​បាន​ភាព​ស្រស់​ស្អាត និង​ល្អ​ឥត​ខ្ចោះ​នៅ​ពេល​យើង​ញ៉ាំ​ការ៉ុត ឬ​ផឹក​ទឹក​ការ៉ុត​បាន​ទៀង​ទាត់។
– ផ្លែ​ប៉េងប៉ោះ៖ ប៉េងប៉ោះ ជា​បន្លែ​ស្រស់ មាន​ពណ៌​ក្រហម សម្បូរ​ទៅ​ដោយ​ជាតិ​ទឹក ក៏​ជា​ប្រភព​នៃ សារធាតុ Lycopene ដែល​ជា​សារធាតុ​ការ៉ូទីន ល្អ​ខ្លាំង​ចំពោះ​ស្បែក។ លើសពីនេះ ប៉េងប៉ោះ អាច​ជួយ​ក្នុង​ដល់​ផែន​ការ​សម្រក​ទម្ងន់ និង​ការពារ​ជំងឺ​មហារីក​ទៀត​ផង។
– ឆៃថាវ​ក្រហម (Beetroot)៖ ឆៃថាវ​ក្រហម គឺ​សម្បូរ​ទៅ​ដោយ​វីតាមីន និង​ជាតិ​ដែក អាច​ជួយ​យើង​ឲ្យ​មាន​លំហូរ​ឈាម​រត់​បាន​ល្អ និង​អាច​ធ្វើ​ថ្ពាល់​មាន​ពណ៌​ក្រហម​ស្រាល​គួរ​ឲ្យ​ស្រលាញ់ ទោះ​មិន​ទាន់​ផាត់​មុខ​ក៏​ដោយ។
– តែ​បៃតង៖ តែបៃតង ជា​ភេសជ្ជៈ​ធម្មជាតិ​ អាច​ជួយ​ស្បែក​ឲ្យ​ស្រស់​ថ្លា ព្រោះ​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម មាន​ប្រសិទ្ធភាព​បំផុត ប្រឆាំង​ទៅ​នឹង​ភាព​ចាស់ ក៏​ដូចជា​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ពពួក​រ៉ាឌីកាល់​សេរី​ទៀត​ផង។
– ម្ទេស​ប្លោក​លឿង៖ អាហារ​ប្រភេទ​នេះ ជា​ដៃ​គូសក្តិ​សម​បំផុត​ជាមួយ​ស្បែក ជា​ប្រភព​វីតាមីន Cដ៏​ច្រើន​លើស​លប់។ ម្ទេស​ប្លោក​អាច​ជួយ​យើង​ទទួល​បាន​ស្បែក​ភ្លឺ​រលោង និង​ស្រទន់។
– ប្រេង​អូលីវ៖ ការ​ស្រាវជ្រាវ​ក្នុង​ឆ្នាំ ២០១២ រក​ឃើញ​ថា ប្រើ​ប្រេង​អូលីវ​ក្នុង​កម្រិត​ត្រឹម​ត្រូវ​ជា​រៀង​រាល់​ថ្ងៃ ប្រហែល ៨,៤​ក្រាម ឬ ២ ស្លាប​ព្រា​កាហ្វេ នឹង​ជួយ​ឲ្យ​ស្បែក​ប្រសើរ​ជាង​ការ​ប្រើ​ត្រឹម​កម្រិត ៣,៨ ក្រាម។

២- តិចនិក​ដោះ​ស្រាយ​នៅ​ផ្ទះ

ក្រៅ​ពី​របប​អាហារ​ត្រឹម​ត្រូវ មាន​សារ​ធាតុ​ចិញ្ចឹម​ស្បែក​ខ្ពស់ និង​ជួយ​ឲ្យ​សុខភាព​ល្អ តិចនិក​ពិសេស​មួយ​ចំនួន គួរ​បញ្ចូល​ក្នុង​ទម្លាប់​រស់​នៅ​ប្រចាំ​ថ្ងៃ ដើម្បី​ជួយ​បង្កើន​ភាព​ស្រស់​ស្អាត​ដល់​ស្បែក ដូចជា៖
– ប្រើ​ម៉ាស់​ក្រូចឆ្មារ៖ លាយ​ទឹក​ក្រូចឆ្មារ ១ ស្លាប​ព្រា​បាយ (១៤,៨ មិល្លីលីត្រ) ជាមួយ​ទឹក​ប៉េងប៉ោះ ១ ស្លាប​ព្រា​បាយ ទឹក​ត្រសក់ ១ ស្លាប​ព្រា​បាយ និង​ម្ស៉ៅ​ចម្រាញ់​ពី​ដើម​ចន្ទន៍ក្រស្នា (Sandalwood Paste) ១ ស្លាបព្រាបាយ (១៤,៨ មីលីលីត្រ) លាយ​ឲ្យ​សព្វ ហើយ​លាប​ទៅ​លើ​ស្បែក បន្ទាប់​មក​ទុក​ចោល ១៥-២០ នាទី។ លាង​មុខ​ជាមួយ​ទឹក​ក្តៅ និង​លាប​ផលិត​ការពារ​ភាព​ជ្រីវ​ជ្រួញ ជា​ការ​ស្រេច។
– ឈប់​ជក់​បារី៖ ជក់បារី នឹង​ធ្វើ​ឲ្យ​ស្បែក​កាន់​តែ​ចាស់​មុន​វ័យ ឈប់​ជក់​បារី មិន​ត្រឹម​ទទួល​បាន​សុខភាព​ល្អ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ស្បែក​ឲ្យ​ភ្លឺ​ថ្លា​ទៀត​ផង។ បើ​មាន​មិត្ត​ភក្តិ ឬ​សមាជិក​គ្រួសារ ជក់​បារី អាច​ប្រាប់​ឲ្យ​ទៅ​ជក់​នៅ​កន្លែង​ផ្សេង​ឆ្ងាយ​ពី​យើង។
– ផឹក​ទឹក​ឲ្យ​ច្រើន៖ ព្យាយាម​ផឹក​ទឹក​រ៉ែ ៦-៨ កែវ/ថ្ងៃ យើង​នឹង​ទទួល​លទ្ធផល​ល្អ​ប្រសើរ​ពី​ទឹក​ធម្មជាតិ​ទាំង​នេះ។
– លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ​ជា​ប្រចាំ៖ ព្រះអាទិត្យ​ បញ្ចេញ​កាំរស្មី​ UVអាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​មក​លើ​ស្បែក និង​អាច​នាំ​ឲ្យ​កើតមហារីកស្បែកទៀត​ផង។ ហេតុ​នេះមុន​ពេល​ចេញ​ក្រៅ ត្រូវ​ការពារ​ស្បែក​ពី​កាំរស្មី UV ដោយ​ពាក់​អាវ​ធំ និង​លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ​ឲ្យ​បាន​ត្រឹម​ត្រូវ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T