ក្ដៅៗ! ទីបំផុត MV ថ្មីរួមគ្នាជាលើកដំបូង សុខ ពិសី និង លាន បញ្ចនីត បទ «ចេញឲ្យឆ្ងាយ» ចេញជាផ្លូវការហើយ (មានវីដេអូ)

//s4.kh1.co/96/96ad326cf0054538317df6394a739393721d317d.jpg
តារា & កម្សាន្ដ

 ០៣-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ជឿជាក់ថាមានប្រិយមិត្តមិនតិចនោះទេ បានស្ដាប់រួចមកហើយពីបទចម្រៀង «ចេញឲ្យឆ្ងាយ» របស់តារាចម្រៀងវ័យក្មេង លាន បញ្ចនីត ដែលត្រូវជាកូនប្រុសច្បងរបស់លោក លាន អាហ្វ្រីលគីនីន បានចាប់ដៃគូជាមួយនឹងកញ្ញា សុខ ពិសី ក្នុងការច្រៀងរួមគ្នា ធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលខ្លាំងមែនទែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បន្ទាប់ពីបទចម្រៀងមួយបទនេះ ត្រូវបានច្រៀងរូមគ្នាដោយ កញ្ញា សុខ ពិសី និង លាន បញ្ចនីត សារជាថ្មីនិងសម្រួលសាច់ភ្លេងឡើងវិញនោះ ធ្វើឲ្យបទចម្រៀងមួយនេះ កាន់តែមានការគាំទ្រខ្លាំងឡើង។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះផងដែរ គេសង្កេតឃើញថា មានការភ្ញាក់ផ្អើលសារជាថ្មីម្ដងទៀត ក្រោយពីបទចម្រៀងមួយនេះ បានចេញ MV ជាផ្លូវការរួមគ្នាជាលើកដំបូង ជាមួយនឹងការរ៉េបថ្មីបញ្ចូលគ្នាទទួលបានការគាំទ្រយ៉ាងខ្លាំង។ 

គួរឲ្យដឹងផងដែរថា បទចម្រៀង «ចេញឲ្យឆ្ងាយ» ដែលជាការច្រៀងរួមគ្នារវាងតារាចម្រៀងស្រីប្រចាំផលិតកម្ម សាន់ដេ កញ្ញា សុខ ពិសី និងតារាចម្រៀងវ័យក្មេង លាន បញ្ចនីត​ ចេញអស់រយៈជាងមួយឆ្នាំទៅហើយ ទើបក្រុមហ៊ុនសម្រេចចិត្តថត MV ជាផ្លូវការនេះ៕

ទស្សនាវីដេអូខាងក្រោម៖

សុខ ពិសី 
សុខ ពិសី 
សុខ ពិសី 
សុខ ពិសី 
សុខ ពិសី 
សុខ ពិសី 
លាន បញ្ចនីត 
លាន បញ្ចនីត 
លាន បញ្ចនីត 
លាន បញ្ចនីត 
សុខ ពិសី និង បញ្ចនីត 
សុខ ពិសី និង បញ្ចនីត 
សុខ ពិសី និង បញ្ចនីត 
សុខ ពិសី និង បញ្ចនីត 
សុខ ពិសី និង បញ្ចនីត 
សុខ ពិសី និង បញ្ចនីត 
សុខ ពិសីលាន បញ្ចនីត
Peng Seyha
ប៉េង សីហា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T