អាណិតណាស់! លោកម្ចាស់ តាក់ស៊ី បួសមិនទាន់បានប៉ុន្មានផង នឹងត្រូវលាចាកសិក្ខាបទ នៅថ្ងៃច័ន្ទនេះទៀតហើយ! (មានវីដេអូ)

//s4.kh1.co/0b/0b1c1f8e75eeb685787b9113790489a674372886.jpg
តារា & កម្សាន្ដ

 ០៣-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

កំពង់ស្ពឺ៖ ប្រិយមិត្តជាច្រើន ប្រាកដជាជ្រាបយ៉ាងច្បាស់រួចមកហើយ ពីរឿងរ៉ាវស្ថានភាពជំងឺរបស់អតីតតារាកំប្លែង ព្រះតេជគុណ តាក់ ស៊ី កាលពីមួយរយៈមុន ដោយត្រូវបានរំខាន ពីជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃ រហូតដល់សម្រេចបួស ជាព្រះសង្ឃសាងជីវិតថ្មី នៅវត្តថ្មីដងទង់ ខេត្តកំពង់ស្ពឺ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីប៉ុន្មានម៉ោងមុននេះ បានបែកធ្លាយនូវដំណឹងថា បន្ទាប់ពីបួសជាព្រះសង្ឃមិនទាន់បានប៉ុន្មានផង ព្រះតេជគុណ តាក់ ស៊ី ស្រាប់តែសម្រេចលាចាកសិក្ខាបទវិញ ធ្វើឲ្យប្រិយមិត្តមានការងឿងឆ្ងល់ គ្រប់គ្នាតែម្ដង។

ទន្ទឹមនឹងនេះដែរ តាមរយៈវីដេអូឃ្លីបមួយ ដែលក្នុងនោះមានវត្តមាន របស់ព្រះតេជគុណ២អង្គផ្សេងទៀត រួមជាមួយនឹង លោកម្ចាស់ តាក់ ស៊ី បានមានសង្ឃដីកាថា៖ 

«​ ក្រោយពីប្រតិបត្តិបម្រើក្នុងវិស័យពុទ្ធសាសនា បានមួយរយៈពេលខ្លីកន្លងមកនេះ ព្រះអង្គជួបបញ្ហាលំបាកជាច្រើន ពាក់ព័ន្ធនឹងបញ្ហាសុខភាព ជាហេតុដែលសម្រេចចិត្តសឹកវិញ» ។

លើសពីនេះ ព្រះអង្គបន្ថែមថា៖

« ការលាចាកសិក្ខាបទនេះ នឹងធ្វើឡើងនៅថ្ងៃច័ន្ទ ខាងមុខនេះតែម្ដង ដោយសារតែមិនអាចទ្រាំទ្រនឹងបញ្ហាជំងឺដែលធ្វើទុក្ខខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ថែមទាំងបានធ្វើឲ្យរាងកាយរបស់ព្រះអង្គបានថយចុះ ខ្សោយបន្តិចម្ដងៗ » ។

បន្ថែមពីនេះ លោកម្ចាស់​តាក់ ស៊ី​ បានបញ្ជាក់ទៀតថា​៖ « ហេតុដែលសម្រេចមកបួស ព្រោះតែចិត្តស្រលាញ់វិស័យសាសនា ព្រមទាំងគិតថា សុខភាពមានអំណោយផល សម្រាប់បម្រើវិស័យនេះ ប៉ុន្តែមិននឹកស្មានថា ព្រះអង្គមិនអាចទ្រាំទ្របែបនេះទេ ទើបសម្រេចលាចាកសិក្ខាបទ ភ្លាមៗតែម្ដង៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖

ព្រះតេជគុណ តាក់ ស៊ី
ព្រះតេជគុណ តាក់ ស៊ី
ព្រះតេជគុណ តាក់ ស៊ី
ព្រះតេជគុណ តាក់ ស៊ី
ព្រះតេជគុណ តាក់ ស៊ី
ព្រះតេជគុណ តាក់ ស៊ី
ស្ថានភាពរបស់ ព្រះតេជគុណ តាក់ ស៊ី 
ស្ថានភាពរបស់ ព្រះតេជគុណ តាក់ ស៊ី 
ព្រះតេជគុណតាក់ស៊ី ក្នុងវីដេអូ
ព្រះតេជគុណតាក់ស៊ី ក្នុងវីដេអូ
នាយតាក់ស៊ី
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T