ស្ងាត់ៗ វណ្ណា វត្តី ចេញ MV ថ្មី ឡូយកប់មិនចាញ់បរទេស (មានវីដេអូ)

//s5.kh1.co/7c/7cb5302e5d8d5090f4c252f713644014b7fbd8b7.jpg
តារា & កម្សាន្ដ

 ០៣-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ជឿជាក់ថាមានប្រិយមិត្តជាច្រើន បានស្គាល់ពីតារាសម្ដែង និងតារាចម្រៀងស្រី កញ្ញា វណ្ណា វត្តី ដោយកាលពីពេលកន្លងទៅនេះ បានក្លាយជាម្ចាស់ពានគ្រងឈុតបុរាណ នៅក្នុងព្រឹត្តិការណ៍ការប្រកួតឈុតបុរាណ របស់គ្រួសារតារាកម្ពុជា កាលពីដើមខែកក្កដា ឆ្នាំ២០១៩ និងត្រូវបានតែងតាំងជាទូតសុឆន្ទៈ ផ្នែកសប្បុរសធម៌ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក អ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍នាពេលថ្មីៗនេះវិញ កញ្ញា វណ្ណា វត្តី ក៏បានចេញបទចម្រៀងមួយបទ ដែលមានចំណងជើងថា “សារគ្រប់ប្រភេទ” ដែលជាប្រភេទបទរ៉េប និងមានស្ទីលស៊ិចស៊ី បែកស្លុយញាក់សាច់ មិនចាញ់បរទេស ដែលមានគ្រប់រសជាតិដាច់ពីគ្នាទាំងស្រុង ពីការលេងខ្លួនបែបឈុតបុរាណ និងសម័យតែម្ដង។

យ៉ាងណាមិញ បទចម្រៀងដែលទើបតែបង្ហោះក្ដៅៗនេះ ក៏បានធ្វើឲ្យប្រិយមិត្តហាក់មានការភ្ញាក់ផ្អើលមិនស្ទើរនោះដែរ ដោយសារគេទើបតែឃើញនាងលេងស្ទាយ៍ស្រគត់ស្រគំ ជាមួយនឹងការឈ្នះពាន ក្នុងឈុតព្រះនាងទេពអប្សរានាពេលថ្មីៗនេះប៉ុណ្ណោះ ខណៈស្ងាត់ៗស្រាប់តែចេញ MV ចម្រៀង ជាមួយនឹងស្ទាយ៍លេងខ្លួនយ៉ាងប្លែកភ្នែកតែម្តង។

គួរឲ្យដឹងផងដែរថា ស្ទាយ៍ដែលកញ្ញា វណ្ណា វត្តី នាងបានបង្ហាញឡើងនេះ ស្ដែងឲ្យឃើញយ៉ាងច្បាស់ថា នាងពិតជាសិល្បការិនីមួយរូប ដែលលេងខ្លួនគ្រប់ទម្រង់បុរាណក៏ស្អាតលេចធ្លោ រីឯសម័យវិញក៏កាលីបទាន់សម័យ ខណៈដែលសមត្ថភាពរ៉េប ក្នុងចម្រៀងរបស់នាង ក៏ពីរោះប្លែកផងដែរ៕

តោះទៅទស្សនាបទចម្រៀងទាំងអស់គ្នាណា៖

វណ្ណា វត្តី 
វណ្ណា វត្តី 
វណ្ណា វត្តី 
វណ្ណា វត្តី 
វណ្ណា វត្តី 
វណ្ណា វត្តី 
វណ្ណា វត្តី 
វណ្ណា វត្តី 
វណ្ណា វត្តី 
វណ្ណា វត្តី 
វណ្ណា វត្តី 
វណ្ណា វត្តី 
វណ្ណា វត្តី 
វណ្ណា វត្តី 
វណ្ណា វត្តី
Peng Seyha
ប៉េង សីហា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T